» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2547 នាក់

ម្សិលមិញ 4028 នាក់

សរុប 19005890 នាក់

លោក ឆ ណាក់ មេ​គយ​ច្រក​ជាំ​បាន​នឹង​កំពុង​មូល​លាភ​សក្ការ​:​ពី​ក្រុម​ឈ្មួញ​ដឹក ទំនិញគេចពន្ធ​យ៉ាង​សប្បាយ​ដៃ ?


​ខេត្ត​ឧ​ត្ត​រ​មានជ័យ : ជាំ​-​សា​ងុ​ាំ ជា​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ស្ថិតក្នុង​ស្រុក​អន្លង់ វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា​: បច្ចុប្បន្ននេះ សកម្មភាព​ក្រុម​ឈ្មួញ​បាន​នឹង​កំពុងធ្វើការ​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​តាម​រថយន្ត កែច្នៃ រាប់សិប​គ្រឿងក្នុង​១​ថ្ងៃៗ យ៉ាង​គគ្រឹក គគ្រេង ។a jorm nak1 

ជាក់ស្តែង​នៅ​ព្រឹក ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២៥ លោក ទឺ ពិ​ទូ អ្នកយកព័ត៌មាន អង្គភាព​គេហទំព័រ មាតុភូមិ និង ក្រុមការងារ​បាន​ចុះទៅ​យក​ព័​ត៌ មាន​ដោយផ្ទាល់ ដល់​មាត់ច្រក ទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ គឺ​បាន សង្កេតឃើញថា : ពិតជា​មាន ការដឹកជញ្ជូន​ទំនិញ​សព្វសារពើ តាមរ​យន្ត​ធំ​-​តូច កែច្នៃ ខុស​បច្ចេកទេស ដឹក​លើស​ទម្ងន់ ដឹក​សំពីងសំពោង​ដោយ​មិន​ខ្វល់​ពី​ការគ្រោះថ្នាក់​ចរាចរណ៍​អ្វី​ទេ ។ លោក អ៊ុំ​ប្រុស​ម្នាក់​ជា​ម្ចាស់​រថយន្ត កែច្នៃ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា​: គាត់​ខំរ​កសី​ុ​ដឹកជញ្ជូន​ទំនិញ ក្នុង​១​រថយន្ត ត្រូវ​ចំណាយលុយ​បង់​អោយ​សមត្ថកិច្ច​គយ នៅ​ច្រក​ជាំ អស់​១​លាន​ប៉ែតសិប​មុ​ឺ​ន​រៀល ។ ហើយ​នៅពេល​រថយន្ត​ចុះ​ទៅដល់​ក្រោម​ត្រូវ​ចំណាយ​អស់​60​មុ​ឺ​ន​រៀល​ថែមទៀត​ក្នុងនោះ​ត្រូវ​បង់លុយ​អោយ គយ​ចល័ត​ពីរ​កន្លែង ( ១​កន្លែង​២០​មុ​ឺ​ន​រៀល ) និង​ស្នាក់ការ​ប៉េអឹម​១០​មុ​ឺ​ន​រៀល រួមទាំង​ប៉ូលីស ១០​មុ​ឺ​ន​រៀល ដោយ​ពុំមាន​ចេញ​វិ​ក័យ​ប​ត្រ​អោយ​ម្ចាស់​ទំនិញ​ទេ ។

ដូច្នេះ​បើ​ផ្អែក​តាម​ការអះអាង​ពី​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​កែច្នៃ ពី​ថៃ​ចូលមក​ទឹកដី​កម្ពុជា​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​នេះ គឺថា : លោក ឆ ណាក់ មេ​គយ និង​រដ្ឋាករ ច្រកទ្វារ​អន្តរជាតិ​ជាំ និង​លោក រ៉ែ​ម ផល្លា​វី ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ជាំ​បាននិងកំពុង​ត្រូវប៉ាន់​ខ្លាំងណាស់ ក្នុងការ​ប្រមូល​លាភ​សក្ការ​:​ទុកជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ក្នុងតួនាទី ជា​អ្នកអនុវត្ត​ច្បាប់​ប្រមូល​ពន្ធគយ​ជូន​រដ្ឋ ។ សូមបញ្ជាក់ថា​: កន្លងមក​គេហទំព័រ មាតុភូមិ ធ្លាប់បាន​ផ្សាយ​ម្តង​រួចហើយ​ដែរ ពី​ការ​គប់គិត​គ្នា​ប្រព្រឹត្តិ​អំពើពុករលួយ របស់​មន្ត្រី​មាន​សម​កិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​ដែល​ឈរជើង​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ​នេះ ។

ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គឺ​ពុំមាន​អ្វី​ប្រែប្រួល​ទេ គឺ​នៅតែ​ដដែល ក្រុម​ឈ្មួញ​ដឹកជញ្ជូន ទំនិញ​តាម​រថយន្ត​កែច្នៃ សំពីង សំពោង​ចេញពី​ប្រទេស​ថៃ ឆ្លង ចូលមក​កម្ពុជា​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ ក្នុង​១​ថ្ងៃៗ​រាប់សិប​គ្រឿង ដោយ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ណា​ចេញមុខ​ហាមឃាត់ ឬ​ចាប់​បង្ក្រាប​នោះទេ ហាក់ដូចជា​ត្រូវដង​ត្រូវផ្លែ​គ្នា អស់ហើយ បានជា​ក្រុម​ឈ្មួញ អាចធ្វើ​ចរាចរណ៍​បាន​ដោយ​រលូន​បែបនេះ ? ។ ទាក់ ទិន​នឹង​ការលើកឡើង របស់​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ ចោទថា : គយ​បាន​កំណត់អោយ​គាត់​បង់លុយ ក្នុង​១​ឡាន​កែច្នៃ ចំនួន មួយ​លាន​ប៉ែតសិប​មុ​ឺ​ន​រៀល ក្នុង​១​ជើងៗ​ដោយ​ពុំមាន​ចេញ វិ​ក័យ​ប​ត្រ​អោយ​នេះ អ្នកយកព័ត៌មាន​យើង ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក ឆ ណាក់ ប្រធានការិយាល័យ​គយ និង រដ្ឋាករ ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​បានទេ ។ អង្គភាព​គេហទំព័រ មាតុភូមិ ស្វាគមន៍​ជានិច្ច នូវ​ការបកស្រាយ​បំភ្លឺ ព័ត៌មាន​ពី​គ្រប់ ភាគី​ពាក់ព័ន្ធ តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន តាមរយ​: Telegram 016 953 222 / 088 55 34 100 / 012 953 824a jorm nak a jorm nak2 a jorm nak3