» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9327 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699498 នាក់

ទីតាំង​បន​ល្បែងស៊ីសង​ដុះ​ស្លែ​របស់​ឈ្មោះ ពិន តន បើក​ដំណើរការ លេង​ខុសច្បាប់ នៅ​ស្រុក​បរ​កែវ ខេត្តរតនគិរី គ្មាន​រំខាន​ដល់​សមត្ថ កិច្ច​ថ្នាក់​ណា​ឡើយ​!


​ខេត្តរតនគិរី : នៅ​ព្រឹក​ថ្ងៃទី​០៩​កុម្ភ​: ២០២២ នេះ ប្រជាពលរដ្ឋ នៅ​ភូមិ​ទុយ​ឃុំ​ទីង​ចាក់​ស្រុក​បរ​កែវ ខេត្តរតនគិរី បាន​បញ្ជូន​រូបភាព​និង​សេចក្តីរាយការណ៍​តាម តេ​ឡេ​ក្រាម​មក​កា​រិ​យា ល័យ​គេហទំព័រ មាតុភូមិ ឲ្យ​ដឹងថា នៅក្នុង​មូល ដ្ឋា​ន​របស់​ពួកគាត់​មាន​គេ​បើក​សង្វៀន​បញ្ជល់ មាន់ វង់​អាប៉ោង និង​យូគី យ៉ាង​ពេញបន្ទុក​ដោយមាន​អ្នកចូលរួម​លេងល្បែង​យ៉ាង​ពពាក់ ពពូន ដោយ​គ្មាន​ការ​ទប់ ស្កាត់ ឬ​បង្ក្រាប​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​មិនមាន​វិធាន​ទប់ស្កាត់​ឡើយ ។a game roi5

មេ​ល្បែងស៊ីសង​មាន គឺ​ឈ្មោះ ពិន តន ហៅ តា​តន​, អាច​បើក​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​តាម​អំពើ​ចិត្ត​។ ចំណែក​លោក ហេង មុនី អភិបាលស្រុក​បរ​កែវ និង​លោក ជួប វណ្ណា​រ័ក្ស អធិការនគរបាល​ស្រុក​បរ​កែវ បណ្តោយ​ឲ្យ​បុគ្គល​ឈ្មោះ ពិន តន​, បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​បំផ្លាញ​សន្តិសុខ​សង្គម​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា សង្វៀន​បញ្ជល់មាន់ វង់​អាប៉ោង យូគី នៅ​ភូមិ​ទុយ​ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ​ខេត្តរតនគិរី កំពុងបើក​ដំណើរការ​យ៉ាង​រលូន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់ឃុំ ថ្នាក់ស្រុក​គឺ​បុគ្គល​ឈ្មោះ ពិន តន​, មិនអាច​បើក​ល្បែងស៊ីសង​ខុសច្បាប់​បានឡើយ ហើយ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ ហេតុនេះ​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី និង​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី មិនត្រូវ​បណ្តែតបណ្តោយ​បន​ល្បែង​ទាំងនេះ​តទៅទៀត​ទេ ក្នុងខណៈដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញទំហឹង​នៅ​ស្រុក​បរ​កែវ នេះ​។​

​បើតាម​ប្រភព​ស្និទ្ធ​នឹង​មេ​ល្បែងស៊ីសង​ឈ្មោះ ពិន តន​, បាន​បង្ហើប​ឲ្យ​ដឹងថា មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មួយចំនួន​ក្នុង​ខេត្តរតនគិរី និង​ស្រុក​បរ​កែវ ទទួលបាន​ផលប្រយោជន៍​ពី​បុគ្គល​មេ​ល្បែង​ឈ្មោះ​ពិន តន​នេះ ទើប​ពួកគេ​អាច​បើក​បន​ល្បែងស៊ីសង​បាន​យ៉ាង​សុខ​ស្រួល​។ ជាក់ស្តែង​បច្ចុប្បន្ននេះ​មេ​ល្បែងស៊ីសង បាន​បើក​សង្វៀន​បញ្ជល់មាន់ វង់​អាប៉ោង យូគី នៅ​ភូមិ​ទុយ​ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ យ៉ាង​ពេញទំហឹង ហើយ​លោក ជួប វណ្ណា​រ័ក្ស អធិការនគរបាល​ស្រុក​បរ​កែវ និង​លោក ហេង មុនី អភិបាលស្រុក​បរ​កែវ បែរជា​សម្ងំ​ស្ងាត់ឈឹង មិន​ចាត់វិធានការ​ទប់ស្កាត់​អ្វី​ឡើយ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម ហើយ​អំពាវនាវ​ឲ្យ​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី និង​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ចាត់វិធានការ​បង្ក្រាប​បន​ល្បែង​ទាំងនេះ​ប្រកបដោយ​ប្រសិទ្ធភាព ៕ ដោយ​:​សុផល​Tel:086911920a game roi1 a game roi2 a game roi4 a game roit3 a game roita 

​