» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2084 នាក់

ម្សិលមិញ 6677 នាក់

សរុប 14149660 នាក់

មេ​គយ​កម្ពុជា​ចេញមុខ​ការពារ​ការអនុញ្ញាត​ឲ្យ​នាំចូល​សាច់​បង្កក​មក​កម្ពុជា

ភ្នំពេញ​៖ លោក គុណ ញឹម រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅក្នុង​សន្និសីទកាសែត​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​នៅ​សាលា​ជាតិ​គយ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កំពុង​រៀបចំ​កែសម្រួល​លក្ខខណ្ឌ​មួយចំនួន ក្នុងការ​អនុញ្ញាត​ឲ្យ​នាំចូល​សាច់​បង្កក ដើម្បី​ពង្រឹង​អំពី​គុណភាព​សាច់ និង​ជៀសវាង​អ្នកណា​ក៏​អាច​សុំ​នាំចូល​សាច់​បង្ក​កបាន​!​។​ a tax income2 

​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​បញ្ចប់​វេទិកា​ផ្សព្វផ្សាយ​វិធានការ សម្រួល​ពាណិជ្ជកម្ម​ក្រោម​ដែន​សមត្ថកិច្ច​គយ​។ បណ្ឌិត គុណ ញឹម បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​វិធានការ​ចំពោះមុខ អគ្គនាយកដ្ឋាន​គយ និង​កម្ពុជា នឹង​បន្ដធ្វើ​ការងារ​នៅក្នុង​ការបង្ក្រាប ការនាំ​ចូល​សាច់ ដែល​ខូចគុណភាព និង​ខុសច្បាប់ [...] យើង​ស្នើ​ទៅ​រាជរដ្ឋាភិបាល ក្នុងការ​កំណត់ អ្នក​ដែល​អាចមាន​សិទ្ធិ​នាំចូល​សាច់​បង្កក ត្រូវតែមាន​ឃ្លាំង​ត្រជាក់​, អាជីវកម្ម​ច្បាស់លាស់ ដើម្បី​ជៀសវាង​អ្នកណា ក៏​អាច​សុំ​នាំចូល​សាច់​បង្ក​កបាន​»​។​

​លោក​អគ្គនាយក​គយ​ដែលមាន​អាយុ​ចូល​នី​វត្ត​ន៍​តែ​ត្រូវបាន​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​រក្សាទុក​តាម​កា​ណែនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦​បាន​បាន​ឲ្យ​ដឹងថា​ស្ថាប​ន័គ​យ​ជា​អ្នក​អនុញ្ញាត​ឲ្យ​នាំចូល​សាច់​បង្កក​។​លោក​គុណ​ញឹម​ឡើង​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​សកម្មភាព​ផ្សព្វផ្សាយ នៅក្នុង​បណ្ដាញ​សង្គម​ជាច្រើន ពាក់ព័ន្ធ​នឹង​ការចុះទៅ​ត្រួតពិនិត្យ​ឃ្លាំង​សាច់​បង្កក​។​​លោក​ថា អនុក្រឹត្យ​១៧ បច្ចុប្បន្ន​ដែល​នៅ​ជា​ធរមាន​នេះ ការនាំ​ចេញចូល​សាច់​បង្កក មិន​តម្រូវ​ឲ្យ​សុំ​លិខិតអនុញ្ញាត ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទេ​។ អនុក្រឹត្យ​១៧ ចែង​ច្បាស់​ថា សាច់​បង្កក់​នាំចូល គឺ​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​សុខភាព​សត្វ ដែល​ចេញ​ឲ្យ​ដោយ​ប្រទេស​នាំចេញ​។ ដូច្នេះ​នៅពេល​ខាងមុខ អ្នក​នាំចូល​សាច់​បង្កក ត្រូវតែមាន​លិខិតអនុញ្ញាត ចេញ​ដោយ​ក្រសួងកសិកម្ម ហើយ​ច្រក​អន្តរជាតិ​ដែល​នាំចូល​សាច់​បង្កក ក៏ត្រូវ​កំណត់ឱ្យ​បានច្បាស់លាស់​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការនាំ​ចូល​សាច់​បង្កក​នេះ លោក​បណ្ឌិត គុណ ញឹម បាន​ពន្យល់ថា អ្នក​ចិញ្ចឹម​សាច់ គិតគូរ​អំពី​អាជីវកម្ម​របស់គាត់ ប៉ុន្ដែ​រាជរដ្ឋាភិបាល​គិតគូរ មិនមែន​តែ​អ្នក​ចិញ្ចឹម​សាច់​នោះទេ រាជរដ្ឋាភិបាល ត្រូវ​គិតគូរ​ពី​អ្នក​ហូប​សាច់​ផងដែរ​?​។ បើ​ចិញ្ចឹមសត្វ​មិន​គ្រប់ វា​ត្រូវតែ​នាំចូល​ដើម្បី​មក​បង្គ្រប់​ទីផ្សារ កុំ​ឲ្យ​អតិផរណា​សាច់ ឬ​សាច់​ឡើងថ្លៃ​។​បើតាម​ប្រសាសន៍​លោក​គុណ​ញឹម​មានន័យថា​អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក​គ្មាន​លទ្ធភាព​និង​សម​ត្តភាព​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​សាច់​ក្នុងស្រុក​ខ្មែរ​ទេ​?.។

​ទាក់ទង​ការ​ម្រេច​ឲ្យ​នាំចូល​សាច់​ដោយ​ខាង​ក្រសួង​ពា​ណិ​ជ្ចក​ម្ម​និង​កសិកម្ម​មិនចាំបាច់​ដឹង​ដោយ​ផ្អែ​កា​តម​អុ​នុ​ក្រឹត្យ​លេខ​១៧​លោក​គុណ​ញឹម​គូសបញ្ជាក់ថា ការធ្វើ​ពាណិជ្ជកម្ម​អន្ដរជាតិ គឺ​វា​ស្ថិតនូវក្នុង​វិធាន​ដែលមាន​ចែង នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដូច្នេះ​អ្នក​នាំចូល​សាច់ បើ​គោរព​អនុលោមភាព គឺមាន​សិទ្ធិ​នាំចូល មក​ចែកចាយ​។​​លោក​បន្ដទៀតថា ការនាំ​ចូល​សាច់​បង្កក គឺមាន​ការនាំ​ចូល​ពី​ប្រទេស​អូស្ដ្រាលី​, អាមេរិក​, រុស្សី​, ប្រេ​ស៊ី​ល​, ជប៉ុន ជាពិសេស​ប្រទេស​ឥណ្ឌា​។ កម្ពុជា មិនមែន​មានតែ​ផ្សារ​នោះទេ គឺមាន​សណ្ឋាគារ​ផ្កាយ ៥, ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ ដែល​ត្រូវ​ផ្គត់ផ្គង់​សាច់​គុណភាព​កម្ពស់​ខ្ពស់​ដល់​ភ្ញៀវ​។ ដូច្នេះ​វិធានការ​ពាក់ព័ន្ធ​នឹង​សាច់​បង្កក ត្រូវ​គិតគូរ​សាជាថ្មី ពីព្រោះថា ត្រូវ​ពង្រឹង​ការគ្រប់គ្រង ហើយ​សម្រាប់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កន្លងមក​បាន​បង្ក្រាប ការនាំ​ចូល​សាច់​បង្កក​ខូចគុណភាព​ជាច្រើន​ករណី ព្រោះ​មាន​ជនខិលខូច នាំចូល​សាច់​បង្កក​តាម​ច្រករបៀង​។​

​សូមបញ្ជាក់ថា​សាច់គោ​បង្កក​ខូចគុណភាព​១,៥០០​គីឡូក្រាម សាច់​ក្របី និង​គ្រឿងក្នុង ពុំមាន​ឯកសារ​បញ្ជាក់​អំពី​ប្រភព​ច្បាស់លាស់​ចំនួន​១២,៦០០​គីឡូក្រាម ត្រូវបាន​មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប រកឃើញ​បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​សាច់​បង្កក​ចំនួន​២​ទីតាំង ស្ថិតក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ សរុប​ប្រមាណ​៧៦​តោន ដែល​សាច់​ខ្លះ​នាំចូល​ពី​ប្រទេស​ឥណ្ឌា ។​
​ផលិតផល​ខាងលើនេះ ត្រូវបាន​មន្ត្រី​ជំនាញ​អនុវត្ត​នីតិវិធី​កិប​សៀ​ល លើ​ទូរ​បង្ក​កសាច់​ទាំងនោះ ជា​បណ្តោះអាសន្ន ដោយ​ទុក​រយៈពេល​១​ស​ប្ហា​ហ៍ ឱ្យ​ម្ចាស់​ទីតាំង​រក​ឯកសារ​មក​បញ្ជាក់​ចំពោះ​មន្ត្រី​ជំនាញ ។​
​ដោយឡែក​មួយ​ករណី​យ៍​ទៀត​ដោយមាន​ការសម្របសម្រួល​នីតិវិធី ពី​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​សាច់សត្វ​បង្កក​មួយកន្លែង​នៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​រកឃើញ​សាច់​បង្កក នាំចូល​ពី​បរទេស​ដោយ​គ្មាន​ច្បាប់​ដ៏​ច្រើន​សម្បើម គឺ​ជិត ៤០០ តោន​។​


​ការចុះ​ត្រួតពិនិត្យ បាន​កើតឡើង​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២៣ ហើយ​ជា​លទ្ធផល ក្រុមការងារ​បាន​រក​ឃើញ សាច់​បង្កក គ្មាន​ឯកសារ​ច្បាប់ ក្នុងនោះ​មាន គ្រឿង​មាន់ សាច់មាន់ សាច់ជ្រូក និង​ក្របី សរុបទ ២ ម៉ឺន ៤ ពាន់ ៤២៤ កេះ ស្មើ ៣ សែន ៧ ម៉ឺន និង ៧៨៧ គីឡូក្រាម ពោលគឺ​ជិត ៤០០ តោន ដែល​ត្រូវបាន​នាំចូល​ពី​បរទេស មក​ស្តុក​ទុក​នៅក្នុង​ឃ្លាំង ដោយ​ពុំទាន់​មាន​ឯកសារ ហើយ​ក្រុមការងារ បាន​ស្នើសុំ​ព្រះរាជអាជ្ញា បិទ​ឃ្លាំង​បង្កក​សាច់សត្វ​ខាង​ល​នេះ ជា​បណ្ដោះអាសន្ន ដោយ​តម្រូវឱ្យ​ម្ចាស់​ទីតាំង​រក​ឯកសារ​ពាក់​ព័ន្ធ​ទៅ​បំភ្លឺ​នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ។ នេះ​បើតាម​លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​ប​សុខ​ព្យាបាល ដែលជា​អ្នកដឹកនាំ​ដោយផ្ទាល់​នូវ​ប្រតិបត្តិ​ការឆែកឆេ​រ​ខាងលើ ។​


​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​សាទរ​យ៉ាង​ក្លៀវក្លា​ចំពោះ​លទ្ធផល​ដ៏​ច្រើន​សម្បើម​នេះ ដោយ​លើកឡើងថា « សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា តំណាងឱ្យ​កសិករ​ចិញ្ចឹមសត្វ​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បាន​ណែនាំ​ឱ្យ​ឆែកឆេរ​រក​ផលិតផល​ណា​ដែលមាន​ផ្ទុក​សារធាតុ​អាច​ទទួលយកបាន និង​ត្រូវ​កម្ទេចចោល ដែល​នេះ​គឺជា​ការជួយ​សង្គ្រោះ​អាយុជីវិត​វិស័យ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ដែល​កំពុង​ត្រដរខ្យល់​ជា​យូរ​មកហើយ ក៏ដូចជា​សុខភាព​សាធារណៈ » ។​

​លោក ស្រ៊ុន ពៅ លើកឡើងថា ប្រមាណ​ជា​ជិត ២ ឆ្នាំ​ចុង​ក្រោយនេះ សាច់​បង្កក​ខុសច្បាប់ ដែលជា​សាច់​ខូចគុណភាព ហួស​កាលរ​បរិ​ច្ឆ​ឆេ​ទ​បរិភោគ ឬ​ជា​សាច់សត្វ​ដែល​គេ​រកឃើញ​មាន​ជំងឺ​ដែល​ត្រូវគេ​កម្ទេចចោល បែរជា​ត្រូវបាន​ជន​មិន​សុច្ចរិត​ប៉ុន្មាន​នាក់​លួចលាក់​នាំចូល​យ៉ាងច្រើន​សម្បើម​ធ្វើចរាចរ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ទូទាំងប្រទេស​កម្ពុជា លក់​ក្នុង​តម្លៃថោក​ជាង​ថ្លៃដើម​ផលិត​យ៉ាង​ឆ្ងាយ ធ្វើឱ្យ​វិស័យ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ដួលរលំ​ជា​បន្តបន្ទាប់ ហើយក៏​ត្រូវបាន​គេ​គិត និង​បារម្ភ​ដែរ​ថា វា​កំពុង​គំរាមកំហែង​យ៉ាងខ្លាំង​ចំពោះ​សុខភាព​សាធារណៈ ។​

​តាមពិតទៅ​ការចាប់​សត្វ​រស់ សាច់សត្វ ស៊ុត​សត្វ និង​ផលិតផល​ធ្វើ​ពី​សាច់សត្វ រួមទាំង​សាច់​បង្កក​ខុសច្បាប់ សាច់​បង្កក​ខូចគុណភាព និង​សាច់មាន​ឆ្លង​រោគ​ជ​ដើម​នោះ ក្រុមការងារ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​អគ្គនាយកដ្ឋាន ក​.​ប​.​ប នៃ​ក្រសួងពាណិជ្ជកម្ម បង្ក្រាប​បានជា​បន្តបន្ទាប់ ។​a kun nhim a meat cow1