» កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4961 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428404 នាក់

នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​៖​អ្នក​ដែល​ប្រឆាំង​ជាមួយនឹង​កិច្ចការពារ​ព្រៃឈើ រាប់ទាំង​អ្នកសារព័ត៌មាន​ផង​នោះ នឹងត្រូវ​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​?!

 

​មណ្ឌលគិរី​៖ នៅ​ថ្ងៃទី​១០​កក្កដា​នេះ​រថយន្ត​សម្រាប់​ដឹកឈើ​ល្មើសច្បាប់​ចំនួន ៤​គ្រឿងក្នុង​ចំណោម​៤០​គ្រឿង​របស់​ឧកញ៉ា​សឹង​សំអុល ដែល​រកឃើញ​នៅក្នុង​ព្រៃ​ជ្រៅ ស្ថិតក្នុង​ក​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ត្រូវបាន​កម្លាំង​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ​ធ្វើការ​កម្ទេចចោល​នៅនឹងកន្លែង​តែម្តង​ដោយ​ប្រើ​ម្សៅ TNT​។​នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​អេង​ហ៊ី​អ្នកនាំពាក្យ​ប្រាប់​។​a car sing 

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៩​កក្កដា​ឆ្នាំ​២០១៩​កម្លាំងចំរុះ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​បាន​បង្ក្រាប​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​កោះ​ញែក​ខេត្តរតនៈគិរី​ដោយ​ចាប់បាន​ឧកញ៉ា​មេ​ជួញ​ឈើ​ដ៏​ល្បីឈ្មោះ​សឹង្ហ​សំអុល​និង​បរិ​វ៉ា​ចំនួន​៣​នាក់​។​រថយន្ត​នៅសល់​និង​បំផ្លាញចោល​ដូចគ្នា​ឯ​អ្នកប្រព្រឹត្ត​ត្រូវបញ្ជូន​មក​តុលាការ​រាជធានី​ភ្នំពេញ​។​

​ទាក់ទង​ការបង្ក្រាប​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានប្រកាស​ប្រាប់​កាសែត​ថា «​អ្នក​ដែល​ប្រឆាំង​ជាមួយនឹង​កិច្ចការពារ​ព្រៃឈើ រាប់ទាំង​អ្នកសារព័ត៌មាន​ផង​នោះ នឹងត្រូវ​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​។ គេ​កាប់​ឈើ​អស់លោក​ស្រែក​អា​ឡេ​អា​ឡូ ដឹក​ត្រូវ ក៏​ស្រែក ដឹក​មិនត្រូវ​ក៏​ស្រែក ឥលូវ​ខ្ញុំ​បង្ក្រាប​អស់លោក​ស្រែក អស់លោក​ត្រូវតែ​ទទួលទោស​តាមផ្លូវ​ច្បាប់ ដែលជា​ការរួម​ផ្សំ​ជាមួយ​បទល្មើស​។ ប្រទេស​នេះ ប្រទេស​កម្ពុជា ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​នរណា​នៅ​ពីលើ​ផ្លូវច្បាប់​នោះទេ​។

បទបញ្ជា​រហូត​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ បាញ់សម្លាប់​អ្នក​ដែល​កាប់​ឈើ តែ​រហូតមក​ដល់ពេលនេះ ខ្ញុំ​មិនទាន់​សម្លាប់​មនុស្ស​ទេ ខ្ញុំ​បំផ្លាញ​តែ​មធ្យោបាយ គ្មាន​បំបាត់ចោល​មធ្យោបាយ ដើម្បី​ការពារ​បទល្មើស តែ​ជនល្មើស​បាន​ចូល​ពន្ធនាគារ​រួចហើយ ដូច្នេះ​មធ្យោបាយ​បទល្មើស​ត្រូវកម្ទេច​ក្រវាត់​ចោល​។ បើសិនជា​អស់លោក​ពូកែ​បែបនេះ សូម​ឲ្យ​មក​ធ្វើ​ខ្លួនឯង​។ ខ្ញុំ​ត្រូវ​ដោះដូរ​តម្លៃ​ជាតិ ធនធានធម្មជាតិ និង​ទទួលខុស​ត្រូវជា​មន្ដ្រី​អនុវត្ត​ច្បាប់ និង​បទបញ្ជា​រាជរដ្ឋាភិបាល​ស្របតាម​ច្បាប់ ជាមួយ​ជនល្មើស​មិន​ថា​ខ្មែរ ឬ​បរទេស​ទេ សុំទោស​ម៉ោង​នេះ ជួយ​ផ្សព្វផ្សាយ​កុំ​ឲ្យ​មានការ អ្នក​កាប់​ឈើ ហើយ​មធ្យោបាយ​ដែលមាន​រួចហើយ សូម​យកទៅ​រកស៊ី និង​ប្រើប្រាស់​តាមផ្លូវ​ច្បាប់​»​។​

គេ​មិនដឹងថា​តើ​បេសកកម្ម​របស់​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ​បញ្ចប់​ត្រឹមហ្នឹង​ឬ​បន្ត​រក​អ្នកទទួលខុសត្រូវ​ទៀត​ដែរ​ឬ​អត់​នោះទេ​ព្រោះ​កាលពី​ថ្ងៃទី​៣១​កញ្ញា​ឆ្នាំ​២០១៨​កន្លងមក​លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​មណ្ឌល​គី​រី​ប្រកាសថា​អាណាចក្រ​លោក​គ្មាន​បទល្មើស​ព្រៃឈើ​នោះទេ​បើទោះបី​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ថា​លោក​មាន​រូបភាព​នៃ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ក៏ដោយ​។​អាឡូវស្រាប់តែរកឃើញមេក្លោងចឹងទៅវិញ?។

​សូម​បញ្ជាក់ដែរថា​កាលពី​កុម្ភៈ​ឆ្នាំ​២០១៧​មន្ត្រី​សមត្ថកិច្ច​ប្រដាប់អាវុធ​ជាង ១០ នាក់​ត្រូវបាន​រកឃើញថា​ជាប់​ពា​កព​ន្ធ័​ក្នុងការ​ឃុ​ប​ឃឺ​ត បើកដៃ​ឲ្យ​ឈ្មួញ​យួន​៧​នាក់​ជាមួយ​គ្រឿងចក្រ​ចូលមក​កាប់​ឈើ​ខុសច្បាប់​នៅ​តំបន់​អូរ​ហ៊ុ​ច​ស្រុក​អូររាំង​ក​ខេត្ត​ណ្ឌ​ល​គី​រី​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន ១៧ ម៉ឺន​ដុល្លារ​ពី​ជនជាតិ​វៀតណាម​ឈ្មោះ អ៊ុក ញ៉ ។​

​ក្រោយពី​ចាប់បាន មន្ត្រីនគរបាល និង​យោធា​ព្រំដែន​លេខ ១០៣ ជាង ១០ នាក់​ដែលមាន​ខ្លួន​បាន​បិត​សាប៊ូ​រត់ចោល​អង្គភាព ។ នេះ​បើតាម​របាយការណ៍​លទ្ធ​ផល​ស្រាវជ្រាវ​ដែល​ចុះ​ហត្ថ​លេខ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​ផ្ញើជូន​សម្តេច​ក្រឡាហោម​សខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី ៩ ខែមីនា​។​តែ​មន្ត្រី​ទាំងនោះ​គ្មាន​អ្នកណា​មានទោស​ធ្ងន់ធ្ង​ឡើយ​គឺ​គ្រាន់តែ​ផ្លាស់ចេញ​តែប៉ុណ្ណោះ​។a car sing fire a car sing fire1 a car sing fire2 a car sing pm