» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9828 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699999 នាក់

ក្រសួងមហាផ្ទៃពលរដ្ឋភៀសសឹក៥.៧៥៤នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញនាយករដ្ឋមន្ត្រីសុំឲ្យសហការជាមួយអាជ្ញាពាក់ពន្ធ័

 

ភ្នំពេញ៖ក្រសួងមហាផ្ទៃបាមឲ្យដឹងថា៖មានពលរដ្ឋភៀសសឹក៥.៧៥៤នាក់បន្ថែមទៀតហើយ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៤សែន៨ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៦១.៤៧២នាក់។a kun  evacuate 

សម្ដេចមហាបវរធិបតី ​ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ​បានថ្លែងនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៦ថា ​ផលលំបាកជាច្រើន​នៅបន្តមាន ​ដូចជាការខូចខាតទាំងស្រុង ​ការខូចខាតធ្ងន់-ស្រាល នូវលំនៅ​ឋាន​របស់បងប្អូនប្រជា​ពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងសា​ធា​រណៈមួយចំនួន។ ​

 

 

​ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ ទី១ ចំពោះបងប្អូនជនភាសសឹក ដែលអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ​ជាពិសេសក្រសួងការពារជាតិ ​ក្រសួងមហាផ្ទៃ ​និងអាជ្ញាធរមូលដ្ឋានកំពុងខ្នះខ្នែងរៀបចំ​សម្របសម្រួលឱ្យបងប្អូនជនភាសសឹកអាច​វិលត្រឡប់ទៅកាន់លំនៅឋានវិញ​ឱ្យបានឆាប់​បំផុត​តាមដែលអាចធ្វើបាន។​

​ក្រោមការសម្របសម្រួល​របស់អាជ្ញាធរមីនកម្ពុជា ​និងក្រសួង ស្ថាប័នពាក់ព័ន្ធ ​ប្រតិបត្តិករ​មីន​នានា ​ជាពិសេស​មជ្ឈ​មណ្ឌល​សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ​បាននឹងកំពុងខិតខំយ៉ាងសកម្ម ​ក្នុងការបោសសម្អាត ​អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ​ ​ដើម្បីធានាថា ​ទីតាំង​ទាំងនោះ ​មានសុវត្ថិភាព​គ្រប់​គ្រាន់​ មុននឹងអនុញ្ញាតឱ្យបងប្អូនជនភាសឹក​វិលត្រឡប់​ទៅកាន់​ទីតាំង​ទាំងនោះវិញ​ ដើម្បីធានាបាន​នូវសុវត្ថិភាពផ្ទាល់ខ្លួន ​និងក្រុមគ្រួសារ​។​

​សម្ដេចធិបតី ​ហ៊ុន ​ម៉ាណែត ​បានអំពាវនាវដល់ប្រជាពលរដ្ឋជនភាសសឹក​បន្តសហការ​ឱ្យបានស្អិត​រមូត​ ទី១ ​ក្រសួងស្ថាប័នពាក់ព័ន្ធ ​និងអាជ្ញាធរមូលដ្ឋាន​ និងយោគយល់ចំពោះការង់ចាំ​វិលត្រឡប់​ទៅ​កាន់លំនៅឋានរបស់បងប្អូនវិញ ​ខណៈដែលការបោសសម្អាតអាវុធ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ​កំពុង​បន្តអនុវត្ត។​

​រាជរដ្ឋាភិបាល​បានបង្កើតក្រុមការងារចំពោះកិច្ច​រៀបចំ និងគ្រប់គ្រង ការស្ដារជីវភាព និងហេដ្ឋារចនា​សម្ព័ន្ធ ដែលខូច​ខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ និងគ្រប់គ្រងការស្ដាជីវភាព និង​ហេដ្ឋា​រចនាសម្ព័ន្ធដែលខូចខាត។​

​ក្រុមការងារចំពោះកិច្ចនេះ បាននឹងកំពុងចុះបំពេញភារកិច្ចនៅតាមបណ្ដា​ខេត្តដែលរងផល​ប៉ះពាល់​ទាំង​អស់ ដើម្បីវាយតម្លៃអំពីផលប៉ះពាល់ និងសេចក្ដីត្រូវការ ដើម្បីដាក់ចេញវិធានការ​អន្តរាគម​ចាំ​បាច់ សម្រាប់គាំពារជីវភាព រស់នៅរបស់​បងប្អូនជនភាសសឹកនៅពេលត្រឡប់ទៅកាន់​លំនៅឋាន​វិញ សំដៅស្ដារជីវភាព និងជំរុញដំណើរការសកម្មភាពរស់នៅប្រចាំថ្ងៃឡើងវិញឱ្យបានឆាប់រហ័ស។

​ទន្ទឹមនេះ ដើម្បីជំរុញដល់ការស្ដារឡើងវិញជីវភាពរបស់បងប្អូន រាជរដ្ឋាភិបាលបាននឹងកំពុងវាយ​តម្លៃ​ជាបណ្ដើរៗ ទៅលើទិដ្ឋភាពសំខាន់ៗ ៣ ផលប៉ះពាល់ទៅលើផលដំណាំ ស្ថានភាពបំណុល និងការស្ដារឡើងវិញនូវសេវាសាធារណៈចាំ​បាច់​ជាពិសេសបណ្ដាញទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ រួមទាំងបណ្ដាញដែលស្ថិតនៅក្រោមការវិនិយោគរបស់ប្រតិ​បត្តិករ​ឯកជន។​

​សម្ដេច ​ហ៊ុន ​ម៉ាណែត ​បញ្ជាក់ថា ​កន្លងមក ធនាគារជាតិ នៃកម្ពុជា សហការជាមួយសមាគម​ធនាគារ ​និងសមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា ​ក៏បានដាក់ចេញនូវវិធានការ ​ជួយសម្រាលបន្ទុកដល់​យោធិនដែលធ្វើប្រតិបត្តិផ្ទាល់​ក្នុងសមរភូមិក៏ដូចជាប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់ពីជម្លោះ​ព្រំដែន​ដែលរួមមានការការលើកលែងកម្រៃ ​និងផាកពិន័យ​ពាក់ព័ន្ធនឹងឥណទាន ​ការទូទាត់​សង​ការប្រាក់ ​និងពន្យាពេលទូទាត់សងប្រាក់ដើម និងការរៀបចំឥណទានឡើងវិញជាដើម​ បន្ថែមដល់​ការលុបចោលឥណទានរហូតដល់ ១០ លានរៀល ​ដល់យោធិនពិការនៅសមរភូមិ ​និងលុបចោលរហូតដល់ ៨០ លានរៀល ​ដល់យោធិនពលី​។​

​សម្ដេចធិបតី ​ហ៊ុន ​ម៉ាណែត បាន​អំពាវនាវឱ្យសមាគមធនាគារកម្ពុជា ​និងសមាគមមីក្រូហិរញ្ញវត្ថុ ​ពិនិត្យលទ្ធ​ភាព​ជួយ​ដល់បងប្អូន​ជន​រងគ្រោះបន្តទៀត ​តាមលទ្ធភាពដែលអាចធ្វើបាន។​

​ទី២ ​ចំពោះបងប្អូនជនភាសសឹក ​ដែលមិនទាន់អាចត្រឡប់​ទៅលំនៅឋានវិញបាន​ ដោយសារស្ថានភាព​មិនទាន់អំណោយ​​ផល​ចំពោះមុខនេះ ​រាជរដ្ឋាភិបាល​តាមរយៈក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​ក្រសួងមហាផ្ទៃ ​ក្រសួងរៀបចំដែនដី ​នគររូបនីយកម្ម ​និងសំណង់ ​រដ្ឋបាលខេត្ត ​អាជ្ញាធរជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ ​ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ​បាននឹងកំពុងគិតគូ​លើការពង្រឹងជម្រកបណ្ដោះអាសន្ន ​ឬក្នុង​ករណីចាំបាច់​អាចផ្លាស់ប្ដូរជម្រកបណ្ដោះអាសន្ន ​របស់បងប្អូន ​ទៅកាន់ទីតាំង​ដែលមានភាពប្រសើរជាងមុន ​ជាងបច្ចុប្បន្ន។

​រាជរដ្ឋាភិបាល​កំពុងពិនិត្យផ្ដល់ ​នូវដំណោះស្រាយ​សមរម្យ ​តាមលទ្ធភាពជាក់ស្ដែង ​ក្នុងការ​ជួយ​ឱ្យបងប្អូន ​អាចរក្សាលំនឹង​ ជីវភាពប្រចាំថ្ងៃ ​ក្នុងអំឡុងពេលដ៏លំបាកនេះ ​រហូតដល់បងប្អូន​អាច​វិលត្រឡប់ទៅលំនៅឋានវិញ។

 ​សម្រាប់រយៈពេលបន្ទាប់ ​ក្រសួងមហាផ្ទៃ ​កំពុងដឹកនាំស្រង់ស្ថិតិរបស់បងប្អូន ​ហើយនៅពេលដែលយើង​ប្រមូលបានទិន្នន័យ​ និងព័ត៌មានចាំបាច់​ ក្រសួងសេដ្ឋកិច្ច​នឹងពិនិត្យ និងដាក់ចេញនូវវិធានការ​ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ​តាមនិតិវិធី ​និងការចាំបាច់​នៅ​ពេល​ឆាប់ៗខាងមុខនេះ។​

​បច្ចុប្បន្ន ​ដោយមិនរង់ចាំដល់ការស្រង់ស្ថិតិត្រូវបានធ្វើរួចរាល់នោះទេ ​ក្នុងស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់​ គណៈកម្មការអន្តរក្រសួង ​កំពុងរៀបចំយ៉ាងសកម្មនូវកិច្ចប្រជុំ និងពិភាក្សាលើជម្រើសនានា​ដើម្បី​ពិភាក្សារកដំណោះស្រាយសមស្របជាក់ស្ដែង ​និងឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋ។

ទី៣ ​ចំពោះហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុងមូលដ្ឋាន ​និងសាធារណៈ​ដែលបានរងការខូចខាតដូចជា៖ សាលារៀន ​មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារផ្លូវ ស្ពាន បណ្ដាញទឹកស្អាត អគ្គិសនី និងទូរគមនា​គមន៍ ក្រុមការងារចំពោះកិច្ចកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាល និងប្រើ​ប្រាស់​ធនធានថវិកា ទាំងថវិកាជាតិ និងថវិកា​ពីដៃគូអភិវឌ្ឍនន៍ ដើម្បីស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ឱ្យបានឆាប់បំផុត តាមស្ថានភាពជាក់ស្ដែង៕​a eva come home a eva come home1