» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9256 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699427 នាក់

បុគ្គល​ឈ្មោះ​បាន គី ជា​ស្តេចត្រាញ់ មេបន​លេងល្បែង​ស៊ី សង​ខុសច្បាប់ បើក​លេង​ក្នុង​បន្ទាយ​កង​អន្តរាគមន៍​សង្គ្រោះ​ជើង ទឹក​ក្រុង​តាខ្មៅ គ្មាន​សមត្ថកិច្ច​ថ្នាក់​ណា​ហ៊ាន​បង្ក្រាប ?

​ខេត្តកណ្តាល : តើ លោក បាន គី ជា​នរណា ? ល្បី​ថា​ជា​ស្តេច ក្រាញ់​ខាង​បាញ់​មេ អាប៉ោង ក្នុង​បន្ទាយ​យោ ធា​កង​អន្តរាគមន៍​សង្គ្រោះ​ជើង​ទឹក​នៅក្នុង ក្រុង​តាខ្មៅ ខេត្តកណ្តាល ? ។a game hing

ប្រភពព័ត៌មាន​ពី​ប្រជា ពលរដ្ឋ រស់នៅ​ជិត​បន្ទាយ​កង​អន្តរាគមន៍ សង្គ្រោះ​ជើង​ទឹក ក្នុង ក្រុង​តាខ្មៅ ខេត្ត កណ្តាល បាន​រាយ ការណ៍​តាម​ទូរស័ព្ទ មក ការិយាល័យ​និពន្ធ សារព័ត៌មាន និង​គេហទំព័រ មាតុភូមិ www.meatophoum.com នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា​ឆ្នាំ​២០២១ នេះ ថា ក្រុម​អ្នកញៀន​លេង ល្បែងស៊ីសង នៅតែ​ចេញចូល​ជួបជុំគ្នា​លេងល្បែង​ស៊ីសង​ខុសច្បាប់ បៀរ អាប៉ោង នៅក្នុង​បន្ទាយ​យោធា​កង​អន្តរាគមន៍​សង្គ្រោះ ជើង​ទឹក ស្ថិតនៅក្នុង​ដែនដី​អាណាចក្រ​ក្រុង តាខ្មៅ ខេត្តកណ្តាល ជា​រៀងរាល់ថ្ងៃ ដោយ​មិន ខ្វល់​ពី​ការរីក​រាល​ជម្ងឺឆ្លង កូ​វីត​១៩​គ្រប់​ប្រភេទ​នោះទេ ។

ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ទីតាំង​បន​ល្បែងស៊ីសង​នេះ​គឺ​បាន​ដំណើរការ​មក​ឡើង​ដុះ​ស្លែ​រហើយ ជា​រៀង រាល់ពេល​ថ្ងៃរសៀល គេ​ឃើញ​ក្រុម អ្នកញៀន​ល្បែង​ភាគច្រើន ជា​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​យោធា តែងតែ​បើក ឡាន​ស៊េរី​ទំនើបៗ ពាក់​ស្លាក​លេខ ខ​.​ម​ក៏មាន មក​ឈប់​ចត​នៅ​ជិត​បន្ទាយ​ហើយ​នាំគ្នា ចូល​លេងល្បែង អាប៉ោង បៀរ យ៉ាង​ពពាក់ពពូន ចាក់​ស៊ីសង​ចាញ់ឈ្នះ​រាប់សិប​លាន​រៀល និង រាប់ពាន់​ដុល្លារ​ឯណោះ ។ ប្រភពព័ត៌មាន​ពី​ក្រុមអ្នកលេង​ល្បែង ដែល​ធ្លាប់បាន​ចូល​ទៅលេង​ក្នុង​បន្ទាយ​យោធា​នោះ ក៏បាន​ប្រាប់​តាម​ទូរស័ព្ទ អោយដឹងថា :​មាន​មេបា​ញ់ អាប៉ោង​ម្នាក់​ឈ្មោះ បាន គី ដែល​ភាសាក្រុម​អ្នក លេងល្បែង​ប្រសិទ្ធ​នាម អោយ​ឈ្មោះថា ជា​ស្តេច ត្រាញ់​បាញ់អាប៉ោង គ្មាន​សមត្ថកិច្ច​ថ្នាក់​ណា​ហ៊ាន​បង្ក្រាប​ឬ​ចាប់បាន​ម្តង​សោះ ។

ដោយឡែក បើតាម​មន្ត្រី​យោធា​ចូល និវត្តន៍​ម្នាក់​លួច​បង្ហើប ប្រាប់ថា កង​អន្តរាគមន៍ សង្គ្រោះ​ជើង​ទឹក ក្រុង តាខ្មៅ​នេះ ស្ថិតក្រោម ការគ្រប់គ្រង របស់​បញ្ជា ការដ្ឋាន​កង​អង្គរក្ស សម្តេច​តេ​ជោ ហ៊ុន សែន ដែលមាន​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ហុ​ី​ង ប៊ុន​ហៀ​ង ជា​មេបញ្ជាការ​កង​អង្គរក្ស ។ ដូច្នេះ​ទើប ក្រុម​អ្នកញៀន​ល្បែង បៀរ អាប៉ោង មាន​សេចក្តីសុខ ពុំដែល មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ដែល​ដី​មូលដ្ឋាន ហ៊ាន​ក្អក​ឡើយ ។ ជុំវិញ សេចក្តីរាយការណ៍ របស់​ប្រពល​រដ្ឋ​អំពី​ករណី ក្រុមអ្នកលេង ល្បែង​សុ​ី​សង​នៅតែ​គឃ្លើន​ជួបជុំគ្នា​លេង ល្បែង​ក្នុង​ទីតាំង​ខាង លើ​នេះ ការិយាល័យ និពន្ធ​យើង មិនដឹងថា តើ​ជា​ការពិត​ដែរ ឬក៏​អត់​នោះទេ ? ព្រោះ​ពុំ​ស្គាល់ ឈ្មោះ និង​លេខ​ទូរស័ព្ទ មេកង​អន្តរាគមន៍​សង្គ្រោះ​ជើង​ទឹក ដើម្បី​សុំ​ការបំភ្លឺ បញ្ជាក់ជូន​មហាជន ។

 សង្ឃឹមថា ថ្នាក់ ដឹកនាំ ខេត្តកណ្តាល និង ជាពិសេស លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ បណ្ឌិត ហុ​ី​ង ប៊ុន​ហៀ​ង លោក​នឹងធ្វើ​ការពិនិត្យ ស៊ើបអង្កេត​មើល លើ ករណី​ព័ត៌មាន បែក ធ្លាយ អំពី​ក្រុម​អ្នក លេងល្បែង​ថ្លើមធំ ហ៊ាន យក​បន្ទាយ​យោធា ដែលជា​ទីតាំង​រក្សា​រកា​រណ៍​សម្ងាត់ បើក​អោយមាន​ការចេញចូល ជួប ជុំគ្នា​លេងល្បែង ស៊ីសង​បែប​អនាធិបតេយ្យ យ៉ាង​គឃ្លើន ៕ ដោយ​:a bun heang a game hing1 a game hing2 
​សុផល Tel: 086 911 920 /012 953 824

​