» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6672 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696843 នាក់

ប្រធានគណៈកម្មការអឺរ៉ុប ជំរុញឱ្យអឺរ៉ុបបង្កើនសមត្ថភាពយោធា និងផលិតថាមពលក្នុងស្រុកឱ្យបានច្រើន

 

 


អឺរ៉ុប៖ នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអឺរ៉ុបនៅប្រទេសអាមេនី ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុនឌើឡេយ៉េន (Ursula von der Leyen) ជាមួយការទទួលស្គាល់ថា បច្ចុប្បន្នអឺរ៉ុបកំពុងស្ថិតក្នុងស្ថានភាពដែលពឹងផ្អែកលើការផ្គត់ផ្គង់ពីខាងក្រៅខ្លាំងជ្រុល ដែលបង្កជាហានិភ័យដល់ស្ថិរភាពតំបន់លោកស្រីបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបត្រូវតែប្រឹងប្រែង ដើម្បីក្លាយជាតំបន់ដែលមានឯករាជ្យភាពពិតប្រាកដ។ លោកស្រី ។a eu chief 

វិស័យចម្បងដំបូងដែលត្រូវកែប្រែ គឺវិស័យថាមពលដោយ អឺរ៉ុបមានបំណងកាត់បន្ថយការនាំចូលឥន្ធនៈផូស៊ីលពីបរទេស ដើម្បីជៀសវាងផលប៉ះពាល់ពីការឡើងថ្លៃ ឬការប្រែប្រួលទីផ្សារពិភពលោកដែលមិនអាចទាយទុកជាមុនបាន។ ដំណោះស្រាយដែលលោកស្រីលើកឡើង គឺការងាកមកប្រើប្រាស់ថាមពលក្នុងស្រុកឱ្យបានច្រើនជាងមុន ។ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលនុយក្លេអ៊ែរ គឺជាយុទ្ធសាស្ត្រស្នូល ដើម្បីពង្រឹងសន្តិសុខថាមពល។

ចំពោះវិស័យការពារជាតិ លោកស្រីបានជំរុញឱ្យអឺរ៉ុបត្រូវតែបង្កើនសមត្ថភាពយោធារបស់ខ្លួនជាបន្ទាន់ ដើម្បីការពារខ្លួនពីការគំរាមកំហែងនានា។ លោកស្រីអះអាងថា ថវិកាសម្រាប់ការវិនិយោគគឺមានរួចរាល់ហើយ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការបង្កើនល្បឿននៃការផលិតអាវុធ និងសម្ភារៈយោធាឱ្យបានលឿនតាមតែអាចធ្វើបាន ។

ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យមានភាពរឹងមាំ ក៏ជាចំណុចអាទិភាពមួយទៀតផងដែរ ដោយអឺរ៉ុបកំពុងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗដែលមានទស្សនៈនយោបាយ និងតម្លៃដូចគ្នា ដើម្បីធានាថាការផ្គត់ផ្គង់ទំនិញ និងវត្ថុធាតុដើមសំខាន់ៗនឹងមិនត្រូវបានរំខានដោយសារតែបញ្ហានយោបាយសកល ។

យុទ្ធសាស្ត្រពង្រីកបណ្តាញពាណិជ្ជកម្មសេរី ត្រូវបានអនុវត្តយ៉ាងសកម្ម រួមមានកិច្ចព្រមព្រៀងជាមួយតំបន់អាមេរិកឡាទីន ឥណ្ឌា អូស្ត្រាលី និងម៉ិកស៊ិក។ លោកស្រីជឿជាក់ថា ការធ្វើពាណិជ្ជកម្មជាមួយសម្ព័ន្ធមិត្តដែលគួរឱ្យទុកចិត្ត នឹងបង្កើតឱ្យមានស្ថិរភាពយូរអង្វែងសម្រាប់សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបទាំងមូល ។

ប្រទេសអាមេនី ត្រូវបានចាត់ទុកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការតភ្ជាប់រវាងអឺរ៉ុប ទៅកាន់តំបន់កូកាស៊ីសខាងត្បូង (South Caucasus) និងអាស៊ីកណ្តាល។ តួនាទីរបស់អាមេនីក្នុងការសម្របសម្រួលខ្សែច្រក់ផ្គត់ផ្គង់ គឺជាសសរស្តម្ភមួយដែលជួយឱ្យអឺរ៉ុបសម្រេចបាននូវគោលដៅឯករាជ្យភាពរបស់ខ្លួន ៕ប្រភព៖ VIORYa eu chief1