» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1790 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767856 នាក់

អ៊ុយ​ក្រែនសុខចិត្ត​ដាក់​ប្រទេស​អ​ព្យា​ក្រិត​តែ​សុំ​ឲ្យ​មាន​អ្នក​ធានាថា​រុស្ស៊ី​មិន​ឈ្លានពាន​

​ប្រទេស​ទួ​គី​៖​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ​ទី​២៨​មិនា​ឱ្យមាន​កិច្ច​ឈប់​បាញ់​គ្នា​ជាបន្ទាន់​មួយ និង​ថា ភាគី​ទាំងពីរ​មានការ​ទទួលខុសត្រូវ​ក្នុង «​ការបញ្ឈប់​សោកនាដកម្ម​នេះ​»​។ លោក Erdogan បានលើកឡើង​ដូច្នេះ​នៅក្នុង​សុន្ទ រក​ថា​មួយ​តាម​ទូរ ទស្សន៍ មុន​ការចរចា​រវាង​គណៈប្រតិភូ​រុស្ស៊ី​និង​គណៈប្រតិភូ​អ៊ុយ ក្រែ​ន​ចូលមក​ដល់​។a army uy

នៅក្នុង​ការចរចា​សន្តិ​ភាព​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នៃ​ប្រទេស​តួ​ក​គី ដែល​ទើបនឹង​បញ្ចប់​នៅ​ថ្ងៃ​អង្គា​រ៍​ទី​២៩​មិនា គណៈប្រតិភូ​អ៊ុយ​ក្រែ​ន​បានស្នើ​អនុវត្ត​ឋានៈភាព​អ​ព្យា ក្រឹ​ត​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ជា​ថ្នូរ​នឹង​ការធានា​ផ្នែក​សន្តិសុខ​។ ចំណុច​នេះ​មានន័យថា អ៊ុយ​ក្រែ​​ន​នឹងមិន​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់​(NATO) ឬក៏​ទទួល​ដាក់​មូលដ្ឋាន​យោធា​ណាមួយ​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុម​អ្នកចរចា​អ៊ុយ​ក្រែ​ន​។ ក្រុម​អ្នកចរចា​អ៊ុយ ក្រែ​ន​នោះ បាន​លើកឡើងថា សំណើ​នេះ​ក៏បាន​បញ្ជាក់​ផងដែរ​អំពី​ដំណាក់កាល​ប្រឹក្សា​រយៈ ពេល​១៥​ឆ្នាំ អំពី​ឋានៈភាព​របស់​តំបន់ Crimea ដែល​រុស្ស៊ី​បាន​ភ្ជាប់​យក​ជា​ផ្នែក​មួយ​របស់ខ្លួន​កាលពី​ឆ្នាំ​២០១៤ ហើយ​សំណើ​នេះ​នឹង​ចូល​ជា​ធរមាន​ពេញលេញ​នៅពេលណា​ដែលមាន​បទ​ឈប់​បាញ់​គ្នា​ទាំងស្រុង​តែប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​ប្រទេស​រុស្ស៊ី​បាន​សន្យាថា​នឹង​”​កាត់បន្ថយ​យ៉ាងខ្លាំង​”​សកម្មភាព​យោធា​នៅ​ជុំវិញ​Kiev​និង​Chernihiv​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន​បន្ទាប់ពី​កិច្ចពិភាក្សា “​ប្រកបដោយ​អត្ថន័យ​”​ជាមួយ​គណៈប្រតិភូ​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​Istanbul​ប្រទេស​តួ​ក​គី​។​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី លោក Alexander Fomin បាន​និយាយថា​ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង “​ដើម្បី​ពង្រឹង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​និង​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការចរចា​បន្ថែមទៀត ឆ្ពោះទៅរក​គោលដៅ​ចុងក្រោយ​នៃ​ការយល់ព្រម​និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អំណោយផល​” ។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Vladimir Medinsky ដែលជា​ជំនួយការ​របស់​ប្រធានាធិបតី​រុស្ស៊ី ក្រោយមក​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការសម្រេចចិត្ត​បន្ធូរបន្ថយ​យោធា​នៅ Kiev និង Chernihiv “​មិនមែនជា​បទ​ឈប់​បាញ់​”​ហើយ​ថា​វា​នៅតែមាន​ផ្លូវ​វែងឆ្ងាយ​ដើម្បី​ឈានទៅដល់​កិច្ចព្រមព្រៀង​ជាមួយ​អ៊ុយ​ក្រែ​ន​។ ប្រធានាធិបតី​Zelensky​បាន​និយាយ​កាលពី​ថ្ងៃទី​២៩​ខែមីនា​ថា​ការចរចា​ជាមួយ​រុស្ស៊ី​អាច​ត្រូវបាន​គេ​មើលឃើញថា​ជា​វិជ្ជមាន​។​ប៉ុន្តែ​បាន​បន្ថែមថា​អ៊ុយ​ក្រែ​ន​នឹងមិន​ធ្វេសប្រហែស​លើ​វិស័យ​ការពារជាតិ​របស់ខ្លួន​ឡើយ​។​នៅក្នុង​សុន្ទរកថា​នាពេល​រាត្រី​ប្រធានាធិបតី​VolodymyrZelensky​ក៏បាន​សម្តែង​ការប្រុងប្រយ័ត្ន​ចំពោះ​ការប្រកាស​របស់​រុស្ស៊ី​អំពី​ការកាត់បន្ថយ​ការប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​។​លោក Zelensky បាន​និយាយថា “​យើង​អាច​និយាយបានថា​សញ្ញា​ដែល​យើង​បានទទួល​ពី​ការពិភាក្សា​គឺមាន​ភាព​វិជ្ជមាន ។​

ប៉ុន្តែ​ពួកគេ​មិនបាន​លង់ទឹក​ពី​ការផ្ទុះ​នៃ​គ្រាប់ផ្លោង​នោះទេ​”​ដោយ​កត់សម្គាល់ថា​អ៊ុយ​ក្រែ​ន​អាច​ពឹង​ផ្អែកលើ​លទ្ធផល​ជាក់លាក់​មួយ​ពី​ការចរចា​។​និយាយ​ពី​អ​ព្យា​ក្រឹត្យ​ភាព​របស់​អ៊ុយ​ក្រែ​ន ដែលជា​លក្ខខណ្ឌ​ទាមទារ​ចង់បាន​របស់​រុស្ស៊ី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ហ្សេ​ឡេ​ន​ស្គី  បានទាមទារ​ឲ្យ​មានការ​ធានា​សន្តិសុខសម្រាប់​អ៊ុយ​ក្រែ​ន​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​និយាយ​ដល់​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ នៅ​ទីក្រុង ប៊ូ​ដា​ប៉ែស ឆ្នាំ ១៩៩៤ ដែល​ចែង​ពី​ការធានា​សន្តិសុខ និង​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន​។​

​នៅ​ឆ្នាំ ១៩៩៤ ប្រធានាធិបតី​រុស្ស៊ី អាមេរិក អង់គ្លេស បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ប្រធានាធិបតី អ៊ុយ​ក្រែ​ន នៅ​ទីក្រុង​ប៊ូ​ដា​ប៉ែស ប្រទេស​ហុង​គ្រី ដែល​នៅ​ក្នុងនោះ អ៊ុយ​ក្រែ​ន​សុខចិត្ត រំសាយ​អាវុធ​នុយក្លេអ៊ែរ ដែល​អ៊ុយ​ក្រែ​ន​នៅសល់​ពី​សម័យ​សហភាព​សូ​វៀត​។ គួររំលឹកថា នៅក្រោយ​ការដួលរលំ​សហភាពសូវៀត អ៊ុយ​ក្រែ​ន​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ធំ​ទី​៣ បន្ទាប់ពី​អាមេរិក និង​រុស្ស៊ី​។​

​តាម​ការទាមទារ​រ​បស់​អាមេរិក អ៊ុយ​ក្រែ​ន​ត្រូវ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ ដោយ​អ៊ុយ​ក្រែ​ន​ត្រូវបញ្ជូន​មី​ស៊ី​ល​អន្តរទ្វីប​ជាង ១៧០​ដើម និង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាង ៦​ពាន់​គ្រាប់ ទៅ​ឲ្យ​រុស្ស៊ី​ជា​អ្នកចាត់ចែង​។ ជា​ថ្នូរ​មកវិញ អ៊ុយ​ក្រែ​ន​បានទទួល​ការធានា​ពី​ប្រទេស​ហត្ថលេខី ដែលមាន​អាមេរិក រុស្ស៊ី អង់គ្លេស ក្រោយមក​មានបារាំង និង​ចិន នូវ​ការគោរព​ឯករាជ្យ ដែន​បូរណភាព និង​ព្រំដែន​របស់​អ៊ុយ​ក្រែ​ន​។​​កិច្ចព្រមព្រៀង ប៊ូ​ដា​ប៉ែស ឆ្នាំ ១៩៩៤ គ្មាន​លក្ខណៈ​ចាប់បង្ខំ ហើយក៏​គ្មាន​ចំនុច​ចង​ឲ្យ​ប្រទេស​ហត្ថលេខី​ត្រូវធ្វើ​អន្តរាគមន៍​យោធា​ជួយ​អ៊ុយ​ក្រែ​ន ក្នុងករណី​មានការ​រំលោភ​ដែន​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន​។ ទៅតាម​មាត្រា​ទី​៥​នៃ​អនុស្សរណៈ​ប៊ូ​ដា​ប៉ែស ប្រទេស​ហត្ថលេខី​គ្រាន់តែ​អាច​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​បោះឆ្នោត​ចេញ​សេចក្តីសម្រេច​ជួយ​អ៊ុយ​ក្រែ​ន​។​

​អ្វីដែល​សំខាន់​គឺ រុស្ស៊ី​តែម្តង​ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង ប៊ូ​ដា​ប៉ែស ឆ្នាំ ១៩៩៤ ដែលជា​អ្នករំលោភ​កិច្ចព្រមព្រៀង​ដោយ​ខ្លួនឯង ដោយបាន​កាត់​យក​ទឹកដី​គ្រី​មេ​របស់​អ៊ុយ​ក្រែ​ន នៅ​ឆ្នាំ ២០១៤​។ ដោយសារ​រុស្ស៊ី​អាច​កាត់​យក​ទឹកដី​គ្រី​មេ ហើយ​រុស្ស៊ី ដែលជា​ហត្ថលេខី ដែលជា​អ្នកធានា​ដែន​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន កាលពី​៣០​ឆ្នាំមុន បែរជា​មក​ធ្វើសង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​លើក​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ហ្សេ​ឡេ​ន​ស្គី ចង់បាន​ការធានា​សន្តិសុខ​បែប​ម៉ូ​ដែល​ថ្មី ដោយ​លើក​នេះ លោក​ទាមទារ​ឲ្យ​មានការ​ធានា ពី​ប្រទេស​ខាងក្រៅ និង​សកម្មភាព​អនុវត្ត​ជាក់ស្តែង​របស់​ប្រទេស​ធានា​។​

​តាម​មន្ត្រី​អ៊ុយ​ក្រែ​ន អ៊ុយ​ក្រែ​ន​ចង់​ឲ្យ​ការធានា​ពី​ប្រទេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​៥ ដែល​ក្នុងនោះ​មាន​រុស្ស៊ី ហើយ​និង​ថែម​អាល្លឺម៉ង់ និង​តួ​ក​គី​។ ទៅតាម​ការធានា​សន្តិសុខ​ដែល​អ៊ុយ​ក្រែ​ន​ចង់បាន អ៊ុយ​ក្រែ​ន​ចង់បាន​គំរូ​មាត្រា​ទី ៥​របស់​អង្គការ​អូតង់ ពោលគឺ​ប្រទេស​អ្នកធានា​នឹងត្រូវ​លូកដៃ អន្តរាគមន៍​យោធា​ជួយ​អ៊ុយ​ក្រែ​ន បើសិន​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន​រង​ការគំរាមកំហែង​។ ការទាមទារ​របស់​អ៊ុយ​ក្រែ​ន​ប្រហែល​ខ្ពស់​ពេក ពោលគឺ​ពិបាក​នឹងធ្វើ​ឲ្យ​មាន​ប្រទេស​ណាមួយ​ហ៊ាន​សុខចិត្ត​ចេញមុខ​ធានា​ណាស់​។ បើ​គេ​ចេញមុខ​ធានា​ការពារ​អ៊ុយ​ក្រែ​ន ដូច​ការអនុវត្ត​មាត្រា​ទី​៥​របស់​អូតង់ នោះ​អ្នកធានា សន្តិសុខ​ឲ្យ​អ៊ុយ​ក្រែ​ន ត្រូវ​ប្រកាសសង្គ្រាម​ផ្ទាល់​ជាមួយ​រុស្ស៊ី​។​

 

​រុស្ស៊ី​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​បាន​បើក​ប្រតិបត្តិការ​យោធា​ពិសេស​មួយ​ដើម្បី «​ផ្ដាច់​អាវុធ និង​ផ្ដាច់​ហ្វា​ស៊ី​សអ៊ុយ​ក្រែ​ន​»​។​បន្ទាប់ពី​ការចរចា​ជាច្រើន​ជុំ​អស់​រយៈពេល​ជាង​១​ខែ ការពិភាក្សា​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​Istanbul​ប្រទេស​តួ​ក​គី​កាលពី​ម្សិលមិញ​បានបង្ហាញ​ពី​ក្តីសង្ឃឹម​សម្រាប់​ច្រកចេញ​ដែល​អាចធ្វើ​ទៅបាន​ពី​ជម្លោះ​ជាមួយ​ទីក្រុង​ម៉ូស្គូ​ដោយ​យល់ព្រម “​កាត់បន្ថយ​យ៉ាងខ្លាំង​” សកម្មភាព​យោធា​នៅ​ភាគ​ខាងជើង​និង​ជុំវិញ​រដ្ឋធានី​អ៊ុយ​ក្រែ​ន​។ ខណៈពេលដែល​Kiev បានបញ្ជាក់​លក្ខខណ្ឌ​សម្រាប់​កិច្ចព្រមព្រៀង​ស្តីពី​អព្យាក្រឹតភាព​។​ប្រធានាធិបតី Zelensky បាន​និយាយថា ទោះបី​ជាមាន​សេចក្តីថ្លែងការណ៍​របស់​រុស្ស៊ី​ក៏ដោយ “​ស្ថាន​ភាពមិន​ងាយស្រួល​ជាង​នេះ​ទេ​” ។

លោក​បាន​បន្ថែមថា​៖«​យោធា​រុស្ស៊ី​នៅតែមាន​សមត្ថភាព​បន្ត​ការវាយលុក​។ ដូច្នេះហើយ​យើង​នឹងមិន​បន្ធូរបន្ថយ​ការប្រឹងប្រែង​ការពារ​របស់​យើង​ឡើយ​។​លោក​បាន​សង្កត់ធ្ងន់ថា​អ្នកចរចា​អ៊ុយ​ក្រែ​ន​នឹងមិន​សម្របសម្រួល “​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​”​ឡើយ​។​ប្រធានាធិបតី​Zelensky​ក៏បាន​អំពាវនាវ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង​លើ​ប្រទេស​រុស្ស៊ី​និង​បាន​ច្រានចោល​គំនិត​នៃ​ការដក​ទណ្ឌកម្ម​ដែលមាន​ស្រាប់ រហូតដល់​ការប្រយុទ្ធ​គ្នា​បាន​បញ្ឈប់​ទាំ​ងស្រុង៕a russy uy7