» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8266 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698437 នាក់

អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី​ព្រមាន​ណា​តូ​រឿង​ចង់​បញ្ជូន​ប្រព​ន្ធ័​ការពារ​ដែនអាកាស​ប៉ា​ទី​យ៉ូ​ត​ឲ្យ​អ៊ុយ​ក្រែ​ន​

​មូ​ស្គូ ៖ អតីត​ប្រធានាធិបតី​រុស្ស៊ី លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ (Dmitry Medvedev) នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​បាន​ព្រមាន​ប្រឆាំង​អង្គការ​ណា​តូ (NATO) ចំពោះ​គម្រោង​ផ្តល់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត (Patriot) ដល់​អ៊ុយ​ក្រែ​ន និង​បាន​ថ្កោលទោស​បក្សសម្ព័ន្ធ​យោធា​មួយ​នេះ​ថា​ជា «​អង្គភាព​ឧក្រិដ្ឋកម្ម​» សម្រាប់​ការផ្ដល់​អាវុធ​ឱ្យ​ទីក្រុង​កៀវ ដែល​លោក​ហៅថា​ជា​របប​ជ្រុលនិយម​។​a army dy1 

​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​ពុធ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹងថា​៖​លោក ម៉េ​ដ​វ៉េ​ដេ​វ បាន​សរសេរ​នៅលើ​បណ្តាញ​តេ​ឡេ​ក្រាម យ៉ាង​ដូច្នេះ​ថា «​ប្រសិនបើ ណា​តូ (NATO) ពិតជា​ផ្គត់ផ្គង់​របប​ជ្រុលនិយម​អ៊ុយ​ក្រែ​ន ជាមួយ នឹង​ប្រព័ន្ធ​ការពារ​មី​ស៉ី​ល Patriot ដូចដែល​អគ្គលេខាធិកា​រ​អង្គការ​ណា​តូ លោក ជេន ស្តូ​ល​ធិ​ន​បឺ​គ (Jens Stoltenberg) បាន​ណែនាំ​ពិតមែន នោះ​ពួកគេ នឹង​ក្លាយទៅជា​គោលដៅ​ស្របច្បាប់​នៃ​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​ភ្លាមៗ​»​។ លោក ម៉េ​ដ​វ៉េ​ដេ​វ បាន​បន្ថែមថា «​ពិភពលោក​ស៊ី​វិ​ល័យ មិន​ត្រូវការ​អង្គការ​បែបនេះ​ឡើយ ហើយ​អង្គភាព​ឧក្រិដ្ឋកម្ម​បែបនេះ គួរតែ​ត្រូវបាន​រំលាយចោល​»​។​
​សូមបញ្ជាក់ថា​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ថា ខ្លួន​បានទទួល​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ជាច្រើន​ពី​ប្រទេស​បារាំង ដោយ​បន្ថែម​ទៅលើ​ឃ្លាំង​អាវុធ​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់ខ្លួន​។​

​រដ្ឋមន្ត្រី​ការពារជាតិ Oleksiy Reznikov បាន​សរសេរ​នៅលើ Twitter ថា “​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត LRU ពី​ប្រទេស​បារាំង​បានមក​ដល់​អ៊ុយ​ក្រែ​ន​ហើយ កងទ័ព​អ៊ុយ​ក្រែ​ន​ត្រូវបាន​ពង្រឹង​អាវុធ កាន់តែច្រើន​” ។ LRU ដែល​ផ្គត់ផ្គង់​ដោយ​បារាំង គឺជា​ប្រព័ន្ធ​រ៉ុក្កែត​បាញ់​បង្ហោះ​ច្រើន​គ្រាប់ (MLRS)​ទី​បួន បន្ទាប់ពី HIMARS, M270 និង MARS II ដែល​ត្រូវ​ផ្គត់ផ្គង់​ទៅឱ្យ​អ៊ុយ​ក្រែ​ន​ដោយ​បណ្តា​ប្រទេស​លោកខាងលិច​។​
​អ៊ុយ​ក្រែ​ន​បាន​ស្នើសុំ​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់ខ្លួន​ឱ្យ​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស រួមទាំង​ប្រព័ន្ធ Patriot ដែល​ផលិត​ដោយ សហរដ្ឋអាមេរិក ដើម្បី​ការពារ​ខ្លួន និង​ទប់ស្កាត់​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់ខ្លួន​.។

​គួរ​បញ្ជាក់ថា អ៊ុយ​ក្រែ​ន បាន​ស្នើសុំ​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់ខ្លួន ឲ្យ​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស រួមទាំង​ប្រព័ន្ធ Patriot ដែល​ផលិត​ដោយ សហរដ្ឋអាមេរិក ដើម្បី​ការពារ​ខ្លួន និង​ទប់ស្កាត់​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់ខ្លួន​ក្នុង​រដូវរងារ​មកដល់​នេះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ ប្រមុខ​អង្គការ​អូតង់​លោក​យែ​ន ស្តុល​ទែន​ប៊ែ​របា​ន​បរិហារ​រុស្ស៊ី​ពី​ការប្រើ​រដូវរងារ​ជា​អាវុធ​ដោយបាន​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន​។ តាម​លោក​យែ​ន ស្តុល​ទែន​ប៊ែ​រ ទង្វើ​របស់​រុស្ស៊ី​របៀបនេះ​ជា​ទង្វើ​ចេតនា​ដើម្បី​កាត់ផ្តាច់​បណ្តាញ​ភ្លើងអគ្គិសនី និង​បណ្តាញ​ទឹកស្អាត​ក្នុង​គោលដៅ​ធ្វើបាប​ពលរដ្ឋ​អ៊ុយ​ក្រែ​ន ខណៈដែល​សីតុណ្ហភាព​កំពុង​ធ្លាក់ចុះ​ខ្លាំង​ក្នុង​រដូវរងារ​។ ប្រមុខ​អង្គការ​អូតង់​បាន​បន្ថែមថា គេ​ត្រូវ​ជួយ​អ៊ុយ​ក្រែ​ន​ឲ្យ​បាន​ច្រើន​ថែមទៀត ក្នុងនោះ​មាន​ទាំង​ជំនួយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​។​a army dy 

​