» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12115 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702286 នាក់

ប៉ូលិស​ថៃ បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដា​ក់​ក្រុមបាតុករ​ពេល​ទៅជិត​សភា​ប្រជុំ​


​បាងកក​៖ ប៉ូលិស​ថៃ​នៅ​ថ្ងៃ​អង្គា​រ៍​ទី​១៧​វិច្ឆិកា​នេះ បានដាក់​របាំង​បន្លា​លួស​និង​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដាក់​ក្រុម​ហ្វូង​បាតុករ​មាន​ពាក់មួក​សុវត្ថិភាព អាវ​ភ្លៀង និង​ឧ​បករ​ការពារ​ផ្សេង ដែល​ព្យាយាម​កាត់​របាំង​បន្លា​ដែក​ការពារ​នៅ​ខាងក្រៅ​វិមាន​រដ្ឋសភា​។​​ប៉ូលិស​បាន​ប្រើ​ឡានទឹក បាញ់​ទៅលើ​ហ្វូ​បាតុករ​ដើម្បី​រុញច្រាន និង​បំបែក​ការជួបជុំ​។​a bra thai 

​បន្ទាប់ពី​ការ​ប្រឈម​ខ្លី​បានបញ្ចប់ ប៉ូលិស​បាន​ព្យាយាម បើក​ការចរចា​ជាមួយ​តំណាង​បាតុករ ដែល​ដើរតួរ​ការពារ ក្រុមបាតុករ​។ អ្នកនាំពាក្យ​ប៉ូលិស​ថៃ លោក ប៉ូល ខូ​ល គី​សា​ណា ផាត់​ថា​ណា​ចា​រឿន បា​និយាយថា ប៉ូលិស​បាន​ប្រមាន​ក្រុមបាតុករ កុំឱ្យ​បំផ្លាញ​របាំង​ការពារ ហើយ​ក្រុមបាតុករ​នៅតែ​មិន​ថយ ទើប​ប៉ូលិស​បាន​បាញ់​កាណុង​ទឹក​ដាក់​បាតុករ​ចំនួន ៥ ដង​។​​នៅ​រសៀល​ម៉ោង​៣ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ​ក្រុមបាតុករ​ថៃ បានប្រកាស​បន្តរ​ជួបជុំគ្នា ធ្វើបាតុកម្ម​ធំ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​នូវ​អ្វីដែល​ពួកគេ​ចង់បាន​។​

​ការប្រកាស​ជួបជុំ​គឺ កើតមានឡើង ចំពេល​ដែល សភា កំពុងបើក​កិច្ចប្រជុំ​បោះឆ្នោត ដើម្បី​សម្រេច ក្នុងការ​ពង្រាង សេចក្តីព្រៀង ៧ ចំណុច ដែល​ស្នើឡើង​ដោយ​ក្រុម​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​។​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា​៖​សេចក្ដីព្រាង​នៃ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំនួន​៧ នឹងត្រូវ​ឆ្លងកាត់​ការបោះឆ្នោត កំឡុង​សម័យប្រជុំ​រួមគ្នា​មួយ មាន​រយៈពេល​២​ថ្ងៃ ដោយ​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​នេះ នៅឯ​សភា និង​ព្រឹទ្ធសភា​នៃ​ប្រទេស​ថៃ​។ ក៏ប៉ុន្តែ មាន​ក្ដី​រំពឹង​តិចតួច​ណាស់​ថា​សភា​ទាំង​២​របស់​ថៃ នឹង​បោះឆ្នោត​អនុម័ត​លើ​ការធ្វើកំណែទម្រង់​ជាក់លាក់​ណាមួយ ក្នុងនោះ​រួមមាន​ទាំង​ការតាក់តែង​រដ្ឋធម្មនុញ​ថ្មី ខណៈ​ការធ្វើកំណែទម្រង់​របប​រាជានិយម​ថៃ​សព្វថ្ងៃ ក៏​ប្រហែលជា​នឹងមិន​អាចទៅរួច តាម​ការស្នើសុំ​របស់ ក្រុមបាតុករ​នោះដែរ​។​

​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ថៃ យល់ថា​សភា​ថៃ​អាច​នឹង​បង្កើត​គណៈកម្មាធិការ​មួយ ទទួលបន្ទុក​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី ហើយ​ដែល​នេះ​អាច​នឹងត្រូវ រដ្ឋាភិបាល​ថៃ ប្រើប្រាស់​ដើម្បី​បង្វែរ​ស្ថានការណ៍ និង​កេងចំណេញ​ពេលវេលា​តែប៉ុណ្ណោះ​។​
​គួរ​បញ្ជាក់ថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មិនមែនជា​រឿង​ថ្មី​ឡើយ​សម្រាប់​ថៃ ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៣២​មក ថៃ​មាន​រដ្ឋធម្មនុញ្ញ​រហូត​ដល់​២០ ដែល​បាន ឆ្លងកាត់​ការធ្វើ​វិសោធនកម្ម​៕a bra thai1 a bra thai2 a bra thai3 a bra thai4 

 


​