» ករណីយ៍បាញ់រំដោះអ្នកទោសយួនពីក្នុងសាលាដំបូងខេត្តស្វាយរៀងចាប់បានមកវិញអស់ហើយ » នៅជប៉ុនមានយ៉ាងហោច ​​​៣ក្រុមហ៊ុន ជាបណ្តាញ​ក្រុមហ៊ុនព្រីនស៍​របស់អ្នកឧកញ៉ា ចេន ហ្ស៊ី » មហាជនបានរិះគន់ទៅលើលោក ង៉ោ ម៉េងជ្រួន អតីតអភិបាលរងខេត្តបន្ទាយមានជ័យនិងធ្លាប់ជាអភិបាលក្រុងប៉ោយប៉ែត ជាគំរូអាក្រក់ដល់ពលរដ្ឋទូទៅរស់នៅក្រុងប៉ោយប៉ែត រឿងសាងសង់សំណង់នៅលើដីចំណីផ្លូវ ជាថ្មី » រោងចក្រកាត់ដេរមួយស្ថិតនៅខេត្តតាកែវ យកកម្ទេចក្រណាត់ និងប្រេងម៉ាស៊ូត លាយជាមួយអុសដុត បញ្ចេញផ្សែងខ្មៅនិងក្លិនឈ្ងៀម ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ » ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង (ចន្លោះបង្គោល៥២ដល់៥៩) ចាប់ពីថ្ងៃទី០៨-១៧ វិច្ឆិកាបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦ » លោកអភិសន្តិបណ្ឌិត ស សុខា ជួបសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ ត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយពេលវិលត្រឡប់មកស្រុកវិញ! » សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីភាពខុសគ្នារវាងកម្ពុជា-ថៃ រឿងដកសញ្ជាតិពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា កុក អាន » លទ្ធផលកិច្ចប្រជុំលើកទី៣៩ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមាន ចៅក្រម២២នាក់ ត្រូវបានដាក់ពិន័យ » សម្តេចតេជោផ្តាំទៅទាហ៊ានថៃដែលចង់វាយចូលតំបន់ថ្មដាកម្ពុជាថាបើក្បាមិនប៉ានដែកទេកុំមាត់ឆៅពេក! » សម្តេចតេជោបានចាត់ទុកឈ្លើយសឹក១៨នាក់ដែលថៃចាប់បានពលីនិងប្រកាសថា កម្ពុជាមិនធ្វើថោកទៅអង្វរថៃ ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញទេ! » ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំលោភ​​.បូក​ពេល​ត្រឡប់​មក​ដល់​ជិត​ព្រំដែន! » ឃាតកសម្លាប់ស្ដ្រីក្មេងអ្នកចងការួចរំលោភសាកសព នៅស្រុកតាំងគោក ចាប់ខ្លួនបានហើយ នៅខេត្តប៉ៃលិន » ដឹងមូលហេតុហើយថាហេតុអីបានជាលោកផែងវណ្ណៈចាងហ្វាងកាសែតផែងវណ្ណៈនីវ(PVN)ហ៊ានធើស៊ីក្រសួងមហាផ្ទៃអត់ខ្លាច? » ថ្នាំព្យាបាលជំងឺមហារីក ដែលផលិតដោយប្រទេសរុស្ស៊ីចូលដល់ប្រទេសវៀតណាមហើយ! » ថៃដូរឥរិយាបទយល់ព្រមជួបកម្ពុជានៅម៉ាឡេស៊ីថ្ងៃទី២៦វិច្ឆិកា២០២៥ក្រោមការបញ្ចុះបញ្ចូលពីម៉ាឡេស៊ីនិងអាមេរិក

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4498 នាក់

ម្សិលមិញ 4183 នាក់

សរុប 17853088 នាក់

ពិនិត្យមើល​ផលប្រយោជន៍​ទា​ហ៊ាន​ស៊ីឈ្នួល Wagner​នៅក្នុង​ប្រទេស​ស៊ូដង់​

​ស៊ូដង់​៖ ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​របស់​ប្រទេស​រុ​ស្ស៉ី លោក យី​វ​ហ្គី​នី ព្រី​ហ្គូ​ហ្ស៉ី​ន (Yevgeny Prigozhin) បាន​ឲ្យ​ដឹងថា ក្រុម Wagner កំពុង​ធ្វើ​យុទ្ធនាការ​ដើរល្បាត​ព្រៃ នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​ទ្វីបអាហ្វ្រិក ដើម្បី​បោសសំអាត​ក្រុម​ភេរ​វករ​។a sou dan gold2

សារព័ត៌មាន​រុ​ស្ស៉ី TASS នៅ​ថ្ងៃ​ពុធ ទី​២៦ ខែមេសា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​លោក ព្រី​ហ្គូ​ហ្ស៉ី​ន បាន​ប្រាប់​គេហទំព័​ត៌​ផ្សាយ​ជា​ភាសា​អង់គ្លេស​មួយ យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ពិតជា​ជាប់​ពាក់ព័ន្ធ​នឹង​ទ្វីប​នេះ​។​យើង​នៅ​អាហ្វ្រិក​ដើម្បី​ការពារ​អ្នក​ដែល​ស្នើសុំ​ជំនួយ​ពី​យើង ដើម្បី​ការពារ​ជន​ស៊ីវិល និង​ផលប្រយោជន៍​ជាតិ​របស់​ពួកគេ ពី​ក្រុម​ភេរ​វករ និង​ចោ​ព្រៃ ដែល​ខ្លះ​មិនមាន​ដើមកំណើត​ពី​ទ្វីបអាហ្វ្រិក​ទាល់តែសោះ​។ នេះ​ធ្វើឡើង​តាមរយៈ​មូលនិធិ​ដែល​ខ្ញុំ​រកបាន​ក្នុងនាម​ជា​អ្នកជំនួញ​»​។​

​លោក ព្រី​ហ្គូ​ហ្ស៉ី​ន បាន​ចោទប្រកាន់ថា អ្វី​ទាំងអស់នេះ​កើតចេញពី​បារាំង និង​សហរដ្ឋអាមេរិក​ដែល​បរាជ័យ ក្នុងការ​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ និង​ភេរវ​ករ​ទូទាំង​ពិភពលោក ដោយសារតែ​ខ្វះ​ឆន្ទៈ​។​
​សូមបញ្ជាក់​ផងដែរ​ថា​៖​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ ពិភពលោក​បាន​ផ្ដោត​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​ក្រុមហ៊ុន​ទាហាន​ស៉ី​ឈ្នួល​រុ​ស្ស៉ី Wagner Group ដែល មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​។ ក្រុមហ៊ុន Wagner ដែលមាន​លោក Yevgeny Prigozhin ជា​ថៅកែ បច្ចុប្បន្ន កំពុង​ដឹកនាំ​ការធ្វើ​សង្គ្រាម​នៅឯ​សមរភូមិ​មុខ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន តួយ៉ាង​ដូចជា​ទីក្រុង​បា​កមូត​។​

​ក្រៅពីនេះ​ក្រុម​Wagner ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុងប្រទេស​ជាង​៣០ ក្នុងនោះ​រួមមាន​ទាំង​អ៊ុយ​ក្រែ​ន ស៉ី​រី លី​ប៊ី សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ម៉​ដា​ហ្កា​ស្កា ម៉ូ​សំ​ប៊ិក និង​ជាពិសេស ក្នុងប្រទេស​ស៊ូដង់​ជាទី​ដែល​ជម្លោះ​បង្ហូរឈាម​ដណ្ដើម​អំណាច​គ្នា​បាន​ផ្ទុះឡើង​អស់​រយៈពេល​ជា​ថ្ងៃ​ច្រើន​មកនេះ​។​​សម្រាប់​ការផ្ទុះ​ជម្លោះ​ដណ្ដើម​អំណាច​នៅ​ប្រទេស​ស៊ូដង់​រវាង​កងទ័ពរ​ដ្ឋា​ភិ​បាល​( SAF )​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​លោក Mohammad Fattah al-Burhan និង​ទាហាន​ប៉ា​រ៉ា​( RSF )​របស់ លោក​ឧត្ដមសេនីយ៍ Mohamed Hamdan Dagalo បណ្តាល​ឲ្យ​មាន​មនុស្ស​ជាំ​ង​៤០០​នាក់​ស្លាប់​គឺជា​វិបត្តិ​មួយ​ចាក់​ឬ​ស​យ៉ាងជ្រៅ​នៃ​នយោបាយ​ក្នុងស្រុក​របស់​ស៊ូដង់​។

​ទោះ​គឺជា​វិបត្តិ​ក្នុងស្រុក​ក៏ពិតមែន ក៏​វា​បាន​បង្កើត​ឱកាស​សម្រាប់​តួអង្គ​បរទេស​មាន​ទាំង​រុ​ស្ស៉ី​អាច​នឹងធ្វើ​អន្តរាគមន៍​តាមរយៈ​ស​ម្រា​ប់​ក្រុមហ៊ុន​ទា​ហ៊ាន​ស៊ីឈ្នួល Wagner សំដៅ​បង្កើត​ស្ថានការណ៍​នយោបាយ​ថ្មី​ដែល អំណោយផល​ដល់​ផលប្រយោជន៍​របស់​ពួកគេ​។ ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​រុ​ស្ស៉ី Wagner ដែល​តែងតែ​ជួយ​ស្វែងរក​ប្រយោជន៍​សេដ្ឋកិច្ច នយោបាយ និង​យោធា សម្រាប់​ទីក្រុង​មូ​ស្គូ ដែល​ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​ប្រទេស​ស៊ូដង់​កាលពី​ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​គោលបំណង​ផ្ដល់​ការគាំទ្រ​ខាង​នយោបាយ និង​យោធា​ដល់ អតីត​ប្រធានាធិបតី​ស៊ូដង់ លោក​អូ​ម៉ា​អាល់​បា​សៀរ​( Omar al-Bashir)​។ នៅ​ជំនាន់​លោក al-Bashir​កាន់អំណាច ស៊ូដង់​បាន​ចុះហត្ថលេខា​ង​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច និង​សន្តិសុខ ជាមួយ​ទីក្រុង​មូ​ស្គូ ដែល​ផ្តោតជាសំខាន់​លើ​ការផ្ដល់​សម្បទាន «​រុករ​កមាស​» ឱ្យ M-Invest ជា​ក្រុមហ៊ុន​រុ​ស្ស៉ី​មួយ​មាន​ទំនាក់ទំនង​ជាមួយ​លោក Prigozhin និង​ក្រុមហ៊ុន Wagner​។​

​ក្រុមហ៊ុនទាហ៊ានស៊ីឈ្នួលរុស្ស៊ី( Wagner) នៅតែ​បន្តធ្វើ​សកម្មភាព​ក្នុងប្រទេស​ស៊ូដង់ ក្រោយ​មាន​រដ្ឋប្រហារ​ទម្លាក់​លោក al-Bashir ចេញពី​អំណាច​កាលពី​ខែមេសា ឆ្នាំ​២០១៩​ដោយ​ក្រុម​ទា​ហ៊ាន​ដែល​កំពុងមាន​ទំនាស់​គ្នា និង​បាន សម្រប​ខ្លួន​ទៅនឹង​បរិយាកាស​នយោបាយ ក៏ដូចជា​ចាប់យក​ឱកាស​ស្វែងរក​ប្រយោជន៍​នៅក្រោម​រដ្ឋាភិបាល​អន្តរ​កាល​មួយ​។ ក្រោយមកទៀត ក្រុមហ៊ុន Wagner បាន​គាំទ្រ​ដល់​ការធ្វើ​រដ្ឋប្រហារ​យោធា​ថ្មី​មួយទៀត​ក្នុង​ឆ្នាំ​២០២១ ហើយ​ដែល​រដ្ឋប្រហារ​នេះ​បាន​បង្កើត​រដ្ឋាភិបាល​មួយ​ដែលមាន​ទំនោរ​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ រុ​ស្ស៉ី​។

​នៅ​ស៊ូដង់ ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​រុ​ស្ស៉ី Wagner មាន​អាទិភាព​ត្រូវផ្ដោត​សំខាន់​ចំនួន ២៖ទីមួយ នោះ​គឺ «​ការរុករក​មាស​»៖ នៅក្រោម​កិច្ចព្រមព្រៀង​រវាង​ទីក្រុង​មូ​ស្គូ និង​ទីក្រុង​ខា​ទុំ Meroe Gold ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន M-Invest អាចធ្វើ​ប្រតិបត្តិ​ការរុករក​មាស​ដោយ​ប្រើ​ឈ្មោះ Al-Solag ដើម្បី​បន្លំ​ជា​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ស៊ូដង់ និង​បង្កើត​បណ្ដាញ​រុករ​កមាស ព្រមទាំង​ធ្វើ​ប្រតិបត្តិការ​លួចលាក់ រត់ពន្ធ​មាស ក្នុងប្រទេស​ស្ថិតនៅ​តំបន់​អាហ្វ្រិក​មួយ​នេះ​។ មិន​ត្រឹមតែ​បង្កើន​ប្រភព​ចំណូល​ប៉ុណ្ណោះ​ទេ ការរត់ពន្ធ​មាស​នេះ​ក៏បាន​ជួយ​បំប៉ន​ផងដែរ​ដល់​សង្គ្រាម​រប​ស់ លោក ពូ​ទីន នៅ​អ៊ុយ​ក្រែ​ន និង​គេច​ពី​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​លោកខាងលិច​។ នៅត្រង់​នេះ ផលប្រយោជន៍​ចម្បង​របស់​រុ​ស្ស៉ី​នៅ​ស៊ូដង់ គឺត្រូវធ្វើ​យ៉ាងណា ការពារ ប្រតិបត្តិការ និង​បណ្ដាញ​រត់ពន្ធ​មាស​នេះ​ឱ្យបាន​។​

ទី​២ សង់​មូលដ្ឋាន​ទ័ពជើងទឹក​មួ​យ​ក្នុង​តំបន់​សមុទ្រ​ក្រហម​៖ រុ​ស្ស៉ី​មានបំណង​តាំងតែ​ពី​យូរណាស់​មកហើយ ក្នុងការ​បង្កើត​មូលដ្ឋាន​ទ័ពជើងទឹក​មួ​យ​នៅក្នុង តំបន់​សមុទ្រ​ក្រហម​។ ជាក់ស្ដែង កាលពី​ចុងឆ្នាំ​២០២០ ទីក្រុង​មូ​ស្គូ និង​ទីក្រុង​ខា​ទុំ បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​សង់​មូលដ្ឋាន​ទ័ពជើងទឹក​រុ​ស្ស៉ី​មួយ​នៅឯ ទីក្រុង​កំពង់ផែ Port Sudan​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ មូលដ្ឋាន​ទ័ពជើងទឹក​នេះ​នឹង​ត្រូវមាន​មជ្ឈមណ្ឌល​ភស្តុភារ​ទ័ពជើងទឹក​មួយ និង​កន្លែង​ជួសជុល​កប៉ាល់ ឬ​នាវា ហើយ​អនុញ្ញាតឱ្យ​កងទ័ព​រុ​ស្ស៉ី ៣០០​នាក់ និង​នាវាចម្បាំង​៤​គ្រឿង ក្នុងនោះ​រួមមាន​ទាំង​នាវាចម្បាំង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ឈរជើង​។ រដ្ឋាភិបាល​អន្តរកាល​ស៊ូដង់ បាន​ផ្អាក​គម្រោង​សាងសង់​មូលដ្ឋាន​ទ័ពជើងទឹក​នេះ កាលពី​ខែមេសា ឆ្នាំ​២០២១ ដោយសារ​រង​សម្ពាធ​ពី​សហរដ្ឋអាមេរិក ហើយ​នៅក្រោយ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​២០២១ ដដែល​នោះ យោធា​ស៊ូដង់​នៅតែមាន​ការស្ទាក់ស្ទើរ​ក្នុងការ​ដំណើរការ​គម្រោង​នេះ​ឡើងវិញ​។ រុ​ស្ស៉ី​នៅតែ​មានបំណង​បង្កើត​មូលដ្ឋានទ័ព​ក្នុង​តំបន់​សមុទ្រ​ក្រហម ហើយ ទំនងជា​កំពុង​រិះរក​មធ្យោបាយ​ធ្វើយ៉ាងណា​សម្រេចបាន​នូវ​លទ្ធផល​នយោបាយ​អំណោយផល​មួយ ដែល​មេដឹកនាំ​ស៊ូដង់​អាច​នឹង​ដំណើរការ​គម្រោង​របស់​ខ្លួន​ឡើងវិញ​។​

​ដូច្នេះហើយ លទ្ធផល​ណាមួយ​ដែល​កើតចេញពី​ជម្លោះ​ដណ្ដើម​អំណាច​រវាង​គូភាគី​ជម្លោះ​នៅ​ស៊ូដង់ អាច​នឹង​ជះឥទ្ធិពល​ដល់​ផលប្រយោជន៍​ចម្បង​ទាំង​២ ខាងលើ​របស់ រុ​ស្ស៉ី​។ ដើម្បី​ការពារ​ផលប្រយោជន៍​ទាំងនេះ ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​រុ​ស្ស៉ី Wagner នឹង​ព្យាយាម​កែប្រែ​លទ្ធផល​នៃ​ជម្លោះ​ឱ្យស្រប​ទៅនឹង​ប្រយោជន៍​របស់​ពួកគេ ស្របពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា​មេដឹកនាំ​ទាហាន​ប៉ា​រ៉ា RSF លោក​ឧត្ដមសេនីយ៍ Mohamed Hamdan Dagalo បានស្នើ​សុំ​ជំនួយ​ពី​ទាហាន​ស៊ីឈ្នួល​រុ​ស្ស៉ី Wagner និង​លោក Khalifa Haftar ជា​មេដឹកនាំ​លី​ប៊ី​ភាគ​ខាងកើត និង​ដែលជា​សម្ព័ន្ធមិត្ត​របស់​ក្រុមហ៊ុន Wagner​។ មិនតែប៉ុណ្ណោះ តាមរយៈ​ការផ្ដល់​ជំនួយ​ដល់ RSF ដោយ សហការ​ជាមួយ​លោក Haftar វា​ក៏​នឹង​ផ្ដល់​ជម្រើស​អនុញ្ញាតឱ្យ Wagner ធ្វើ​សកម្មភាព​ប្រកបដោយ​ភាពបត់បែន​ផងដែរ​៕(​ប្រភព​ឯកសារ​បរទេស​)​គួរ​បញ្ជាក់ថា ជុំវិញ​ការអះអាង​អំពី​ការស្លាប់​ជន​ស៊ីវិល​ដែល​បង្កឡើង​ក្រុម Wagner នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង​ប្រទេស​ម៉ាលី ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៉ី​ឈ្នួល​រូបនេះ បាន​ច្រានចោល​ដោយ​ចាត់ទុកថា វា​ជា​រឿង​ក្លែងក្លាយ​មួយរយ​ភាគរយ​៕a sou dan gold a sou dan gold3