» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9267 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699438 នាក់

ឈ្មួញ​និយាយ​ពី​មេ​គយ​ទំនប់រលក​ណុប​អាន​និង​លោក​កែវ​អង្កាម​ពូកែ​គោះ​ថា​យក​ឲ្យ​មេ​!

​ខេត្ត​ព្រះសីហនុ ៖​ទោះបីជា​មានការ​រអ៊ូរ​ទាំ​ពី​រឿង​គយ​គោះ​ក៏ដោយ​តែ​ទំនិញ​ជាច្រើន​ប្រភេទ​ដែល​ដឹក​តាម ទូក​ពី​ប្រទេស​ថៃ​មក​មក​នៅតែ​សម្រុក ចូល​ចត​នៅ​ផែ​ទំនប់រលក ខេត្ត​ព្រះសីហនុ ដដែល​។​មូលហេតុ​គឺ​ដោយសារ​គយ​នៅ​ទីនោះ​បាន​ជួយ​សម្រួល​ខ្លះ​ដែរ​។​custom tomnup 

​គយ​នៅ​តំបន់​មាន​ទំនិញគេចពន្ធ​ច្រើន​នោះ​គ្រប់គ្រង​លោក ណុប សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់ រលក និង​មាន​កិច្ចសហការ​ជាមួយ​លោក កែវ អង្កាម គយ​ចល័ត​ប្រចាំការ​នៅ​ផែ​ទំនប់រលក ។​​ក្រុម​ឈ្មួញ​បាន​រាយការណ៍​ថា ទាំង​លោក ណុប សំអាន មេ​គយ ទំនប់ រលក និង លោក កែវ​អង្កាម​មេ​គយ​ចល័ត​ប្រចាំការ​នៅ​ផែ​ទំនប់រលក​បាន​បង្ខំ​ឲ្យ​ឈ្មួញ​បង់ប្រាក់​ជាច្រើន​ដំណាក់កាល​។​

ក្នុងនោះ ទី​១-​មេ​គយ​ទាំង​២​រូប បាន​យកលុយ​ពី​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ នៅលើ​ទូក ដែល​មក​ចត​នៅ​កំពង់ផែ ។​ទី​២-​លោក កែវ អង្កាម ក្រុម​គយ​ចល័ត​បាន​គំរាម និង​តម្រូវ​ឲ្យ​គយ​ប្រចាំការ​នៅ​កំពង់ផែ​ទំនប់រលក ត្រូវ​បង់លុយ មក​ឲ្យ​ខ្លួន ក្នុងនាម​គយ​ចល័ត និង​បង់លុយ​ឲ្យ​គយ​ចល័ត​សរុប​រួម ទី​៣-​លោក ណុប សំអាន និង លោក កែវ អង្កាម បាន​យកលុយ​ពី​ម្ចាស់​ទំនិញ ដែល​ត្រូវ​លើក​ពី​ទូក​យកមក​ដាក់​លើគោក លើកដាក់​រថយន្ត​នោះ ទី​៤-​លោក កែវ អង្កាម និង លោក ណុប សំអាន បាន​យកលុយ​ពី​ក្រុម​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ ។​
​ជា​ទំនិញ​ធម្មតា​ហា​ឆេង​សម្រាប់​កញ្ចប់​រួម​គយ​ចល័ត លោក កែវ អង្កាម ផ្នែក​គយ​ចល័ត​បាន​យកលុយ ក្នុង​មួយ​រថយន្ត​១៥០ ដុល្លារ សម្រាប់ និង ១០០​ដុល្លារ​ផ្សេងទៀត​សម្រាប់​បុគ្គល​ខ្លួន​ផ្ទាល់​ដោយ​លោក​កែម​អង្កាម​ថា​យក​ឲ្យ​ថ្នាក់លើ​? ដែល​ចង់​សំដៅលើ​លោក​គុណ​ញឹម​មិនមែន​លោក​កើត​សុធា​រ៉ា​មេ​គយ​ច​ល​ត័​ធំ​ទេ​។

​ក្រៅពី​ឲ្យ​ឈ្មួញ​បង់ប្រាក់​ក្នុង​មួយ​រថយន្ត​១៥០​ដុល្លារ សម្រាប់ កញ្ចប់​រួម​គយ​ចល័ត និង​១០០​ដុល្លារ​បន្ថែមទៀត​សម្រាប់​បុគ្គល​លោក កែវ អង្កាម​នៅ​គោះ​ផ្សេងទៀត​។​ឧ​ទ្ទា​ហ៍​ដូចជា​ទំនិញ​ស្ករស​ជាដើម​…​ទោះជា មាន​ពន្ធ​នាំចូល​ក៏ដោយ ក៏​លោក កែវ អង្កាម បង្ខំ​បញ្ជា ជំរិត តម្រូវ​ឲ្យ​បង់ពន្ធ ក្នុង​មួយ​រថយន្ត​ចំនួន​៣០​ដុល្លារ សម្រាប់​កញ្ចប់​រួម​គយ​ចល័ត និង​២០​ដុល្លារ​បន្ថែមទៀត សម្រាប់​បុគ្គល​ខ្លួន​គាត់ ហើយក៏​ចាត់ទុកថា​ប្រាក់​ទាំងនេះ ត្រូវ​ចាត់ចែង​ឲ្យ​លោក​បណ្ឌិត គុណ ញឹម និង ភរិយា ដែរ​?​។​

​ឯ​លោក ណុប សំអាន មិន​ត្រឹមតែ​ឲ្យ​មន្ត្រី​របស់ខ្លួន​យកលុយ​ពី​ទំនិញ​លើ​ទូក ចត​លើ​ផែ​នោះទេ​គឺ យក លុយ​ពី​ម្ចាស់​អីវ៉ាន់ យកលុយ​ពី​ឈ្មួញ​ដឹកទំនិញ ក្នុងនោះ​បើ​ឈ្មួញ​ដឹកទំនិញ ទោះជា​រត់ការ​បង់​ឲ្យ​មន្ត្រី​របស់គាត់ និង​រត់ការ​ឯកសារ​រួចរាល់​ក៏ដោយ ក៏ត្រូវ​បង់​ក្បាល​រថយន្ត​ពេល​ទំនិញ​ដឹក​ចេញពី​កំពង់ផែ យ៉ាងតិច​ក្នុង​មួយ​រថ យន្ត​៣០០-៥០០​ដុល្លារ​ដែរ ។ ក្រុម​ឈ្មួញ និង​អ្នករកស៊ី​គេចពន្ធ​ផង មាន ចំនួន​ច្រើន​នាក់​ដែល​ត្រូវ​អា​សាច់​ជូន​មេ​គយ​ទាំងពីរ​ព្រោះ​ខ្លួន​ក៏​នៅ​ចំណេញ​ដែរ ។

ឈ្មួញ​ធំៗ​ទាំងនោះ​មានដូចជា​៖ ១-​ឈ្មោះ គា ធី ។​២-​យា វី ។​៣-​ចែ រ៉ា​។ ៤-​ណុប ។​៥-​កូ ៦-​សុខុម ៧-​ហួត និង មាន​ឈ្មួញ​ផ្សេងទៀត​ដែល​ស្គាល់​មិន​អស់ ។ ឈ្មួញ​ទាំងអស់​សុទ្ធតែ​មាន​រថ​យន្ត​ប្រភេទ​យី​ឌុប​ដឹកជញ្ជូន​ទំនិញ ក្នុង​មួយក្រុម​ហ៊ុនៗ យ៉ាងតិច​មួយ​យប់​មាន​២​ទៅ​៥​រថយន្ត ឬ​២០-៣០​គ្រឿង ក្នុង​ឈ្មួញ​នីមួយៗ ។ ដូច្នេះ​ទំហំ់​នៃ​ចំណូល​កើតឡើង ដោយ​អំពើពុករលួយ ក្រោម​ការគ្រប់គ្រង​ពី​លោក ណុប សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក និង លោក កែវ អង្កាម ក្រុម​គយ​ចល័ត​ទទួលបាន​កញ្ចប់​ថវិកា​ខ្មៅ ក្នុង​មួយខែ​រាប់ម៉ឺន រាប់សែន​ដុល្លារ​។​

​មិនទាន់​អាច​សុំ​ការទំនាក់ទំនង​ពី​លោក ណុប សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ ។ ឯ​លោក កែវ អង្កាម ផែ្ន​ក​គយ​ចល័ត បាន​ប្រាប់ កាសែត​ថា «​ចំពោះ​ការលើកឡើង​របស់​ឈ្មួញ​ថា​ខ្ញុំ​យកលុយ យក​កាក់​នោះ មិន​ត្រឹមត្រូវ​ទេ ហើយក៏​ខ្ញុំ​មិន អះអាងថា ធ្វើ​ត្រូវ​១០០​ភាគរយ​ដែរ ព្រោះ​ខ្ញុំ​មាន​ប្រពន្ធ​មានកូន មាន​មន្ត្រី កូនចៅ មាន​កងកម្លាំង​សម្រាប់ធ្វើ​កិច្ច ការ​នេះ ដូច្នេះ​ក៏ត្រូវ​ការ​ខ្លះ​ដែរ ប៉ុន្តែ​មិន​ដល់​១០០​ភាគរយ​ដូច​គេ​ចោទប្រកាន់​នោះឡើយ ។ លោក​លើក​ឧទ្ទាហរណ៍​ជាក់ស្តែង​ឌឺ​ថា​៖ បើសិន ជា​ខ្ញុំ​អនុវត្ត​ខុស​ប្រហែលជា​ថ្នាក់លើ​មិន​ឲ្យ​មកកាន់​ទីនេះ​ទេ ៕a custom nop an a custom nop an1 (1) a custom nop1 custom tomnup2 

​