» បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​! » លោក​ថាក់ស៊ីន​អាចមាន​តួ​នី​ក្នុង​រដ្ឋាភិបាល​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ » ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ » ឃាតករ​សម្លាប់​គ្រូទាយ​នៅ​វត្តភ្នំ សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំឃាំង » សម្តេច​ប៊ុនរ៉ានី​ដើមឈើ​ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ » ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត » នគរបាល​ម្នាក់​ធ្លាក់​ពី​លោះ​អគារ​កំពស់​៣៧​ជាន់​ពេល​គេច​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​? » នគរបាល​ចាប់បាន​ចោរលួច​ទូរ​សព្ទ័​ដែល​នារី​ជា​ម្ចាស់​ប្រកាសថា​យក​ធ្វើ​សង្សារ​បើ​យក​ឲ្យ​នាង​វិញ​ » មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!! » ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​ » ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​ » គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​ » មិន​ដេកចាំ​មន្ត្រី​ជល​ល​ផល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចុះ​ខេត្ត​ផ្សេង​ជុំវិញ​ទន្លេសាប​? » ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​ » រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2661 នាក់

ម្សិលមិញ 2691 នាក់

សរុប 13066962 នាក់

ប្រជាពលរដ្ឋ​ចំនួន​៣៧​គ្រួសារ​មាន​ដី​ទំនាស់​នៅ​ចំណុច​ចុង​កោះ​ត្រៀមខ្លួន​និង​ត្រៀម​ជួប​សម្ដេច​តេ​ជោ​ក្នុងពិធីបុណ្យ​ទន្លេ​នា​ពាក់​កណ្ដាលខែ​មិនា​ខាងមុខនេះ


​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែកុម្ភ ឆ្នាំ​២០១៩​នេះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​គ្រួសារ​នៅក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​បាននាំគ្នា​មក​សង់រោង​នៅ​លើដី​ទំនាស់​ដែល​ដី​នេះ​ប្រជាពលរដ្ឋ​បាន​ទិញ​ពី​លោក​អៀរ គុយ​ម៉​ង់​(​ហៅ​ក្ដាន់​)​។​a land hay 

ប៉ុន្តែ​ក្រោយពេល​ទិញ​ហើយ​ដី​នេះ​បាន​ម្ចាស់​ដី​លោក​អៀរ គុយ​ម៉​ង់​ក៏បាន​មានទំនាស់​គ្នា​ជាមួយ​លោក​លី ផេង ហើយ​តុលាការ​រាជធានី​ភ្នេ​ញ​លោក​ចៅក្រម ធា​ម ចាន់​ពិសិដ្ឋ​ក៏បាន​កាត់ក្ដី​សម្រេច​អោយទៅ​លោក​លី ផេង​ឈ្នះក្ដី​ហើយ​ដកយក​ដី​នេះ​ពី​ប្រជាពលរដ្ឋ​ទើប​ធ្វើអោយ​ប្រជាពលរដ្ឋ​មិន​សុខចិត្ត​បាននាំគ្នា​ធ្វើការ​តវ៉ា​ជា​បន្តបន្ទាប់​។​

​ទោះជា​យ៉ាងណា​រឿង​ទំនាស់​ដីធ្លី​ដ​ដ៏​រាំ​រ៉ៃ​ដែលមាន​ទីតាំងនៅ​ចំណុច​ចុង​កោះ​ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង រវាង​លោក​លី ផេង និង​លោក​អៀរ គុយ​ម៉ុង ក៏​ត្រូវបាន​តំណាងរាស្ត្រ​ក្រៅ​ប្រព័ន្ធ​និង​គណៈកម្មាធិការ​វិវាទ​ដីធ្លី​ថ្នាក់ជាតិ​ស្រាវជ្រាវ​រកឃើញ​ហើយ បើទោះជា​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែលមាន​ចៅក្រម​លោក​ធៀ​ម ចាន់​ពិសិដ្ឋ​កាត់ក្ដី​អោ​លោក​លី ផេង​ឈ្នះក្ដី​ក៏ដោយ​។

​លោក​ជៀម ហៃ​ជា​ម្ចាស់​ដី​ខ្លាយជា​ជន​ឆបោក ដោយ​លោក​ជៀម ហៃ​មាន​ដី​តែ​១​កន្លែង​បែ​ជាយ​កដី​នោះ​លក់​ទៅអោយ​មនុស្ស​២​នាក់​ផ្សេងគ្នា គឺ​លក់​អោយ​លោក​លី ផេង​ផង និង​លក់​អោយ​លោក​អៀរ គុយ​ម៉ុង​ផង​។​​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​៣៧​គ្រួសារ​នៅ​ក្រុង​កំពង់ឆ្នាំង​បាន​សម្ដែង​នូវ​ការក្ដៅក្រហាយ​យ៉ាងខ្លាំង​និង​រិះគន់​ចំៗ​ទៅលើ​លោក​ធៀ​ម ច័ន្ទ​ពិសិដ្ឋ​ចៅ​ក្រ​សាលាដំបូង​រា​ធានី​ភ្នំពេញ​ដែល​កាត់ក្ដី​ដោយ​មិនមាន​ភាព​យុ​ត្តិ​ធ​ម៏​និង​អត់​យល់​ពី​អា​ថ៍កំ​បាំង​នៅក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​រវាង​លោក​អៀរ គុយ​ម៉ុង​និង លោក​លី ផេង ។

ព្រោះកំហុស​ដើមហេតុ​មកពី​ម្ចាស់​ដី​លោក​ជៀម ហៃ​មាន​ដី​តែ​១​កន្លែង​ហើយ​បាន​យក​ដី​នេះ​លក់​ទៅអោយ​មនុស្ស​២​នាក់​ផ្សេងគ្នា​។ ដំបូង​លក់​អោយ​លោក​សាយ សូរ​ហើយ​លោក​សាយ សូរ​ក៏​ផ្ទេរ​ដី​នេះ​លក់​ទៅអោយ​លោក​អៀរ គុយ​ម៉ុង​ផង ហើយ​លោក​ជៀម​ហៃ​ក៏បាន​យក​ដី​នេះ​លក់​ទៅអោយ​លោក​លី ផេង​ផងដែរ​ទើបបានជា​មានរឿង​បែបនេះ​។​

​ប្រជាពលរដ្ឋ​អ្នកទិញ​ដី​ពី​លោក​អៀ​គុយ​ម៉ុង​ដែល​បាន​ទិញ​ដី​បន្ត​ពី​លោក​សា សូ​កំពុង​រង​ការខាតបង់​និង​រង​នូវ​ភាព​អ​យុ​ត្តិ​ធ​ម៏​ជាទី​បំ​ភ​ផុត​និង​ស្នើអោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​រឿងក្ដី​មួយ​នេះ​មក​ពិ​រណា​ឡើងវិញ ព្រោះ​ដី​នេះ​បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ដំបូង​ឡើយ​ដី​នេះ​គឺ​ម្ចាស់​ដី​ឈ្មោះ កែវ វណ្ណ​ថា ត្រូ​វ​ជា​កូនប្រុស​របស់​លោកតា​ជៀម ហៃ បាន​លក់​ដី​នេះ​ទៅអោយ​ឈ្មោះ​សាយ សូរ​ដោយ​ទទួលបាន​លុយ​កក់​ត្រឹមតែ​២០០០​ដុល្លា​ប៉ុណ្ណោះ​ដោយបាន​សន្យា​ប្រគល់​លុយ​ថ្លៃ​ទិញ​ដី​ទៅអោយ​ម្ចាស់​ដី​ឈ្មោះ​កែវ វណ្ណ​ថា​ជា​បន្តបន្ទាប់​រហូត​គ្រប់​ចំនួន​ទៅតាម​ថ្ងៃ​កំណត់​ក្នុង​កិច្ចសន្យា​។​
​ប្រភព​បាន​បន្តទៀតថា​៖​លុះដល់​ថ្ងៃ​កំណត់​ប្រគល់​លុយ​ហើយ​ខាង​ភាគី​លោក​សាយ សូរ​នៅតែ​មិនឃើញ​យក លុ​ល​ថ្លៃ​ដី​មក​ប្រគល់អោយ​នោះទេ ស្របពេល​ដី​នៅ​តំបន់​នោះ​ឡើងថ្លៃ​ផង​ព្រោះ​ជា​ដី​នៅជាប់​មាត់ទន្លេ​និង​នៅជាប់​តំបន់​អភិវឌ្ឍន៍​ផ្សារ​ថ្មី​ក្រុង​កំពង់ឆ្នាំង​ផង​នោះ​ទើប​លោក​កែវ វណ្ណ​ថា សម្រេចចិត្ត​ដកយក​ដី​នោះ​ពី​លោក​សាយ សូរ ទៅ​លក់​អោយ​មនុស្ស​ម្នាក់ទៀត​គឺ​លោក​លី ផេង​នេះឯង ។ ដែល​ករណីនេះ​ក៏ត្រូវ​បាន​លោក​សាយ សូរ​ប្ដឹង​លោក​កែវ វណ្ណ​ថា​វិញ​ផងដែរ​ដោយមាន​លោក​ជំ​ុ ណារិន​(​ហៅ​ហឿន​)​ជា​តំណាង​ចេញមុខ​ប្ដឹង​។​

​ក្រោយមក​ឮថា​លោក​សាយ សូរ​បាន​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​នោះ​ទៅអោយ​លោក​អៀរ គុយ​ម៉ុង​ហើយ​លោក​អៀរ គុយ​ម៉ុង​ក៏​ចាប់ផ្ដើម​ដឹក​ដី​ចាក់អោយ​ខ្ពស់​ហើយ​ពុះ​ជា​ឡូត៍​អង្កន់​លក់​ទៅអោយ​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​ខ្ពស់​ដែល​ក្នុង​១​ប្លង់​៥m×២០​តម្លៃ​ចាប់ពី​៥២០០​ដុល្លា​រហូតដល់​ជាង​១​ម៉ឺ​ដុល្លា​អា​មេ​រិច​ឯណោះ​ទៅតាម​កន្លែង​ត្រូវប៉ាន់​ឬ​មិន​ត្រូវប៉ាន់​។

ដំណឹង​នេះ​ក៏បាន​លេចឮ​ទៅដល់​លោក​លី ផេង​ដែល​បាន​ទិញ​ដី​ជាន់​នៅ​លើដី​នោះដែរ​ទើប​លោក​លី ផេង​ដាក់ពាក្យ​ប្ដឹង​ចូលទៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សហការ​ជាមួយ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ដាក់​កំលាំង​ចុះមក​រុះរើ​ដក​បង្គោល​ព្រំដី​ដែល​លោក​អៀរ គុយ​ម៉ុង​បែង​ប្លង់​ពុះ​ឡូត៍​លក់​អោយ​ប្រជា​ពោល​រដ្ឋ​ចេញ​អស់ និង​មានការ​ប្ដឹងតវ៉ា​គ្នា​នៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ជា​បន្តបន្ទាប់​។​

​ក្រោយមក​មិនដឹង​យ៉ាងម៉េច​រឿងក្ដី​មួយ​នេះ​ក៏បាន​បញ្ជូន​ទៅដល់​សាលាដំបូង​រាជធានី​ភ្នំ​ជា​អ្នកចាត់ការ​ទៅវិញ ហើយក៏​ត្រូវ​សាលា​ដំ​ដូង​រាជធានី​ភ្នំពេញ​លោក​ចៅក្រម​ធៀ​ម ចាន់​ពិសិដ្ឋ​សម្រេច​កាត់​រឿងក្ដី​នេះ​អោយ​ទៅខាង​ភាគី​លោក​លី ផេង​ជា​អ្នកឈ្នះ​ក្ដី​ទាំង​មិនបាន​ស្រាវជ្រាវ​អោយបាន​ស៊ី ជម្រៅ​និង​មិនមាន​ភាព​យុ​ត្តិ​ធ​ម៏​ឡើយ បើទោះជា​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ជួយ​រក​ដំណោះស្រាយ​ដោយ​ត្រូវប្រគល់​ដី​នោះ​ទៅអោយ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ចំនួន​៣៧​គ្រួសារ​ក៏ដោយ​។ ព្រោះ​ប្រជាពលរដ្ឋ​ទាំងនេះ​ពួកគាត់​បាន​ចំណាយលុយ​ទិញ​ដី​នោះ​ដោយបាន​ប្រគល់​ប្រាក់​គ្រប់​ចំនួន​អោយទៅ​ភាគី​អ្នកលក់​ដី​នោះ​អស់​ទៅហើយ​។ រីឯ​រឿង​ភាគី​ទំនាស់​ទុកអោយ​ច្បាប់​ដោះស្រាយ​ទៅតាម​និតិ​វិធី​យ៉ាងណាក៏ដោយ​។​

​ករណីនេះ​កាលពី​ថ្ងៃទី​០៥/​ខែវិច្ឆិការ ឆ្នាំ​០១៨​កន្លងទៅ​មាន​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ឆ្នាំង​ចំនួន​៤៣​គ្រួសារ​ដែលជា​អ្នករងគ្រោះ​ដោយសារ​ឈ្មួញ​ដី​ទាំង​២​ខាងលើ​បានមក​ជួបជុំគ្នា​នៅលើ​ដី​ទំនាស់​ដោយមាន​រូ​ថត​សម្ដេច​កាន់​នៅ​ដៃ​ស្ទើ​គ្រប់គ្នា​សូម​សំណូមពរ​ដល់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌឹ​ត​ប៊ុនរ៉ានី​ហ៊ុន សែន​មេត្តា​ជួយផ្ដល់​យុ​ត្តិ​ធ​ម៏​ល​ដល់​ពួកគាត់​ផង​ព្រោះ​មានតែ​សម្ដេច​ទាំង​ទ្វេរ​ទេ​ដែរ​អាចជួយ​ពួកគាត់​បាន ៕a land hay4 a kya3 a land hay1 a land hay2 a land hay3 a land hay5 a land hay6