» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 497 នាក់

ម្សិលមិញ 5304 នាក់

សរុប 14140023 នាក់

ខ្មោច​ជិត​បូជា​អ្នកជិតខាង​មកហាម​ថា​ខ្លាច​ឆេះ​ខូច​ខ្សែភ្លើង​របស់ខ្លួន​!

 

​ខេត្តបាត់ដំបង ៖ ពិធី​បុណ្យសព​មួយ​បានរៀបចំ​តាម​លំដាប់លំដោយ រៀប​រំកិលសព​ឡើងទៅ​ដល់​លើ​មេរុ តៀម​បូជា​ស្រាប់​តែមាន​ស្ត្រី​ម្នាក់​ជា​អ្នកជិតខាង​មានផ្ទះ​ជាប់​គ្នា បានមក​រករឿង​ម្ចាស់​បុណ្យ​ឃាត់​មិន​ឲ្យ​បូជា​ព្រោះ ប៉ះពាល់​ខ្សែភ្លើង​របស់ខ្លួន​ដែល​រត់​កាត់​នៅ​ពីលើ​មេរុ​។​a die home1 


​នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sëäv Fäng ដែល​ត្រូវជា​កូនស្រី​បង្កើត​របស់​សព​បា​នប​ង្ហោះ​ឃ្លី​ប​វីដេអូ​ចំនួន​៣ បង្ហាញ​ពី​ស្ត្រី​ជា​អ្នកជិតខាង​ម្នាក់ បាន​ចូលមក​រករឿង​ឈ្លោះប្រកែក​នៅ​អំឡុង​ពេលដែល​សព​ឪពុក​របស់​នាង ត្រូវបាន​រំកិល​ឡើង​ទៅលើ​មេរុ​ត្រៀម​បូជា​។​

​នាង បានសរសេរថា “​ហួសចិត្ត សុំ​ស៊ែរ​ម្នាក់​មួយ​ផង​បងប្អូន ក្រុមគ្រួសារ​ខ្ញុំ​កំពុងតែ​មានទុក្ខ គាត់​នៅ​បន្ថែម​ទុក្ខ​មកឱ្យ​ពួក​ខ្ញុំ​ទៀត ចិត្ត​មនុស្ស​ពិតជា​ចង្អៀតចង្អល់​មែន​…”​។​

​តាមរយៈ​ឃ្លី​ប​វីដេអូ​ខាងលើ បាន​បង្ហាញថា នៅ​អំឡុង​ពេលដែល​ភាគី​ម្ចាស់ដើមបុណ្យ​សព បានរៀបចំ​បូជាសព​នៅខាងមុខ​ផ្ទះ ដោយបាន​រៀបចំ​សង់​មេរុ​នៅលើ​ផ្លូវ​ខាងមុខផ្ទះ​របស់ខ្លួន ហើយ​បាន​រំកិលសព​ឡើងទៅ​ដល់​លើ​មេរុ​ទៅហើយ ស្រាប់តែ​លេចមុខ​ស្ត្រី​ជា​អ្នកជិតខាង​ម្នាក់ មាន​វ័យ​ប្រមាណ​ជាង​៥០​ឆ្នាំ ស្លៀក​សម្លៀកបំពាក់​រ៉ូ​ប​ពណ៌​ខ្លាញ់​ក្តាម បាន​ចូលមក​រករឿង​ឆ្ការដៃឆ្ការជើង​ថា សង់​មេរុ​បូជាសព​ប៉ះពាល់​ដល់​ខ្សែភ្លើង​របស់ខ្លួន ដែល​បាន​ត​ចេញពី​បង្គោល​ភ្លើង​ខាងមុខផ្ទះ​របស់​ម្ចាស់​បុណ្យសព និង​ត្រូវបាន​គេ​សង់​មេរុ ជាប់​នឹង​ខ្សែភ្លើង ជាហេតុ​ធ្វើឱ្យ​ស្ត្រី​ជា​អ្នកជិតខាង​រូបនោះ​ភ័យខ្លាច​ថា ពេល​បូជាសព​ទៅ មាន​ភ្លើង មាន​កម្តៅ ធ្វើឱ្យ​ដាច់​ឬ​ខ្លោច នាំឱ្យ​ទុស្សេ​ខ្សែភ្លើង​របស់ខ្លួន និង​អាច​នាំឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​កូនចៅ​របស់ខ្លួន​នៅឯ​ផ្ទះ ទើប​ធ្វើឱ្យ​កើតមាន​ជា​ជម្លោះ​តឹងសរសៃក​ដាក់គ្នា​បែបនេះ​តែម្តង​។​

​យ៉ាងណា តាម​សម្តី​កូនស្រី​សព បាន​បញ្ជាក់ថា “​បញ្ជាក់ ៖ មិនមែន​រោងបុណ្យ ចូល​ដី​គាត់​ទេ គឺ​ខ្សែភ្លើង​របស់គាត់ កាត់​មុខផ្ទះ​របស់ខ្ញុំ​… បុណ្យសព​ប៉ា​របស់ខ្ញុំ​ទាំងមូល ខ្ញុំ​មិន​ចង់​មាន​បញ្ហា​នឹង​រឿង​អ៊ីចឹង​ទេ តែ​គាត់​និយាយ​មិន​ស្តាប់​ហេតុផល​គ្នា​សោះ ម្យ៉ាងទៀត ខាង​ជាងភ្លើង គាត់​ធានា​ហើយ​ថា មិន​អី​ទេ​…”​។​

​ក្រោយ​ការ​បង្ហោះ​ឃ្លី​ប​វីដេអូ​នៃ​ជម្លោះ​ខាងលើ មហាជន ពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​បាន​សម្តែង​នូវ​អារម្មណ៍​ខឹងសម្បា និង​រិះគន់​ទៅលើ​ភាគី​ស្ត្រី​ជា​អ្នកជិតខាង​រូបនោះ​យ៉ាងខ្លាំង ដោយ​ថា មានចិត្ត​ចង្អៀតចង្អល់ មិនចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​សោះ គេ​កំពុង​មានទុក្ខ​ប៉ុន​ភ្នំ ឯង​មករ​ករឿង​ទាំង​មិន​សម​ហេតុផល​។​a die home (1) a die home a die home2 a die home4