» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3162 នាក់

ម្សិលមិញ 4028 នាក់

សរុប 19006505 នាក់

ស្ងាត់ៗ​ដី​ឡូ​នេសាទ​លេខ​១៨​ត្រូវបាន​គេ​ឃុ​ប​ឃឹ​ត​គ្នា​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​បាត់​!


​កំពង់ឆ្នាំង​៖ សព្វថ្ងៃ​ដីព្រៃ​លិច​ទឹក​ដែលជា​ដី​ជម្រក​ត្រី​ពង​កូន​នៅ​រដូវវស្សា​នៅជាប់​មាត់ទន្លេ​កោះ​ល​ង្វេ​ក​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​កំពង់​ត្រ​ឡា​ត​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបាន​រលាយ​ជា​បណ្ដើរៗ​ហើយ​ដោយសារ​មន្ត្រី​ជំនាញ​ជលផល​និង​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ឃុ​ប​ឃឹ​ត​គ្នា​លក់​អោយ​ឈ្មួញ​ជា​ថៅកែ​ចិន​រោងចក្រ​ស្បែកជើង​ឈ្មោះ​រោងចក្រ​ត្រី​ប៉ុស្ដិ៍ មិនមាន​ការទប់ស្កាត់​ឡើយ ។a fish ky 

​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​អោយដឹងថា​៖​ដី​នេះ​ជា​តំបន់​ឡូត៍​នេសាទ​លេខ ១៨​ដែលជា​ដែន​នេសាទ​សាធារណៈ​របស់​រដ្ឋ​និង​ជា​ដី​តំបន់​មេទឹក​របស់​សហគមន៍​កំពង់ត្រឡាច​ក្រោម ជា​ដី​សម្រាប់​ប្រជាពលរដ្ឋ​បង្កបង្កើត​ផល​ជា​លក្ខណៈ​គ្រួសារ ដែលមាន​ទំ​ហ៊ំ​ធំ​ល្វឹងល្វើយ​រាប់រយ​ហិកតា​ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវបាន​គេ​ឃុ​ប​ឃឹ​ត​គ្នា​លួច​លក់​(​កន្ទេល​ធំ​បន្លំ​ដេក​)​អោយ​ឈ្មួញ​ស្ងាត់ៗ​យកលុយ​ចែកគ្នា​ចាយ​អស់ហើយ​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ​លោក​គឹម ហេង​នាយ​សង្កាត់​ជលផល​កំពង់ត្រឡាច​បា​ន​ច្រានចោល​ដោយ​បដិសេធថា​លោក​មិនបាន​ដឹង​ទេ​ចំពោះ​រឿងនេះ បើ​ចង់ដឹង​អោយ​សួរ​ទៅ​មេៗ​ថ្នាក់លើ​ទៅ​?​។​​ចំណែក​លោក​លី ហុង​ស្រេង​នាយរង​ខ័​ណ្ឌ​ទទួលបន្ទុក​ក៏បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​លោក​មិនបាន​ដឹង​ទេ​ចំពោះ​រឿងនេះ ប៉ុន្តែ​លោក​ប្រាប់ថា​លោក និយាយ​មិនកើត​ទេ​ព្រោះ​យើង​តូចតាច​ជាងគេ​?!​។ លោក​បន្តថា​ដី​នេះ​មិនអាច​ថ្នាក់​ណា​ហ៊ាន​សម្រេច​លក់បាន​ទេ​លុះត្រា​មាន សជណ សម្រេច​ពី​រាជរដ្ឋាភិបាល​ព្រោះ​មាន​ពាក់ព័ន្ធ​ទៅនឹង​អន្តរក្រសួង មាន​ក្រសួងកសិកម្ម ក្រសួង​រ៉ែ​និង​ថាមពល ក្រសួង​ធនធានទឹក និង​ក្រសួងបរិស្ថាន ប៉ុន្តែ​ការដែល​គេ​លក់​នេះ​មិនដឹងថា​គេ​បានសម្រេច​ពី​ត្រឹម​ថ្នាក់​ណា​នោះទេ​។​

​ចំណែក​លោក​លី ឡា​នាយ​ខ័​ណ្ឌ​ជលផល​កំពង់ឆ្នាំង​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​លោក​មិនបាន​ដឹង​ទេ​សូមជួយ​ស្រាវជ្រាវ​អោយបាន​ច្បាស់លាស់ បើ​ប្រជាពលរដ្ឋ​ណា​ដឹង​ច្បាស់​អោយ​ទូរស័ព្ទ​ទៅប្រាប់​គាត់​ផង​។​ករណី​យ៍​នេះ​​សូម​គោរព​រាយ​កាណ៍​ជូន​ឯកឧត្តម​វ៉េង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​ឯកឧត្តម អេង ជា​សាន្ត​ប្រ​ត្តិ​ភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​នាយក​រដ្ឋបាល​ជលផល សូម​ឯ​ឧ​ត្ត​ម​មេត្តា​ជ្រាប​និង​បកស្រាយ​ផង​ទាន​!៕a china ky a china ky1 a fish chnang chief a fish ky1