» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11097 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701268 នាក់

ល្បី​លោក​មេ​គយ​គង់​សឺ​ឌី​ឃុ​ប​ឃឹ​ត​ជ​មួយ​ឈ្មួញ​រឿង​បង់ពន្ធ​មិន​គ្រប់​

 

​ព្រៃវែង​៖​ប្រភពពី​មន្ត្រី​នៅ​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ឈ្មួញ​ទាំង​ធំ​ទាំង​តូច​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​យ៉ាងគំហុក​។ មូលហេតុ​ត្រូវបាន​អ្នករកស៊ី​និយាយថា​;​មានការ​បើកដៃ​ពី​សំណាក់​លោក គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ​។a cust pva

​ក្រុម​ឈ្មួញ និង​អាជីវករ​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ​បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាងណាក៏ដោយ ក៏​មិនសូវ​ចំណេញ​ច្រើន​ដែរ​។​ប្រភព​ថា​លោក គង់ សឺ​ឌី ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ គាប​យកលុយ​លើ​តុ​ក្រោម​តុ​ច្រើនពេក ហើយ​លោក គង់ សឺ​ឌី តែង​ប្រើ​ឈ្មោះ​លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តព្រៃវែង ថា​មេ​តម្រូវ​។ ជាងនេះទៅទៀត​ពេល​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់មុខ​ស្នាក់ការ​សាខាគយ​ខេត្តព្រៃវែង មាន​ទីតាំងនៅ​ផ្លូវជាតិ​លេខ​1 ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង គឺ​ត្រូវតែ​ឈប់​បង់លុយ​មួយលើកទៀត មិនអាច​រំលង​បានទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ចាប់តាំងពី​លោក មួង ដា​រ៉ា ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តព្រៃវែង គឺ​មិនបាន​ទប់ស្កាត់​អំពើពុករលួយ​របស់លោក គង់ សឺ​ឌី មេ​គយ​ច្រក​ម៉ឺន​ជ័យ អ្វី​ទេ​។ មិនអាច​សុំ​ការបកស្រាយ​ពី​លោក​គង់​សឺ​ឌី​ចំពោះ​ការចោទប្រកាន់​ខាងលើនេះ​បានទេ​។​អង្គភាព​យើង​រង់ចាំ​ការបកស្រាយ​ជានិច្ច​។​

​សូមបញ្ជាក់ថា​រដ្ឋបាល​ខេត្តព្រៃវែង បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ នៃ​ខេត្តព្រៃវែង ប្រទេស​កម្ពុជា និង​ខេត្ត​តៃនិញ ប្រទេស​វៀតណាម ជា​បណ្តោះអាសន្ន ត្រឹម​កម្រិត​ថ្នាក់​ខេត្ត នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​។​​លោក អ៊ុ ប៉ូ​ល័​ក្ខ ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ បានឱ្យដឹងថា ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ មាន​ទីតាំង​ភូមិសាស្ត្រ​ខាងកើត​ទល់នឹង​ស្ទឹង ឆ្លងស្ពាន​ថ្ម​ជាប់​នឹង​ប៉ុស្តិ៍​៨៣៣ ស្ថិតនៅក្នុង ភូមិ​តាំង​ណា​ម ឃុំ​តឹង​ប៊ិន ស្រុក​តឹង​បៀ​ង ខេត្ត​តៃនិញ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម មាន​គោល​ខ័​ណ្ឌ​សីមា​ទន្លេ​ព្រំដែន ចែកដាច់​ពីគ្នា ដោយ​យក​ខ្សែទឹក​ពាក់កណ្តាល​ម្ខាង​ម្នាក់ ជា​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​កាលនោះ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ណែនាំ​ដល់​មន្ត្រី​ប្រចាំការ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​មិន​ម៉ឺន​ជ័យ​នេះ ត្រូវ​បន្ត​ខិតខំ​ធ្វើ​ការងារ ទាំងអស់នេះ​ជា​បន្តទៀត ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ធានាបាន​នូវ​ការជឿទុកចិត្ត​ដល់​ប្រជាពលរដ្ឋ ដែល​គាត់​ឆ្លងកាត់​ក៏ដូចជា​ប្រជា​ពលរ ដ្ឋ​ដែល​គាត់​ដឹកទំនិញ​កសិផល​ចេញចូល តាម​ច្រកទ្វារ​អន្តរជាតិ​នេះ​។​​លោក​អភិបាលខេត្ត​បាន​បន្តថា​ចំពោះ ការ​តម្លើង​កម្រិត​ច្រកទ្វារព្រំដែន​កម្ពុជា​-​វៀតណាម​នេះ គឺ​ដើម្បី​បង្ក​ភាពងាយស្រួល និង​លើកកម្ពស់​ដល់​ការធ្វើដំណើរ​ចេញចូល​ឆ្លងកាត់​ព្រំដែន ការផ្លាស់ប្តូរ​ទំនិញ​កសិផល​នៅ​តំបន់​ព្រំដែន ក៏ដូចជា​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ទាក់ទាញ​វិនិយោគិន​ក្នុង និង​ក្រៅ​តំបន់ ជាពិសេស​រវាង​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង និង​ប្រជាពលរដ្ឋ​ខេត្ត​តៃនិញ​កាន់តែ​ល្អប្រសើរ និង​ពង្រឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ឱ្យមាន​ប្រសិទ្ធភាព​។​a cust pv a cust pv1 a cust pv2 


​