
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7789 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697960 នាក់
ភ្នំពេញ:ហេតុអីប៉េអឹមរសើបរឿងព្រៃឈើម្លេះ?ប៉ុន្មានថ្ងៃនេះកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានកេណ្ឌគ្នាថ្កោលទោសលោកផែវណ្ណ:ចាងហ្វាងកាសែតPVNក្រោមមូលហេតុថាប្រមាថកងកម្លាំងប្រដាប់អាវុធ!។
ការពិតបញ្ហាវាផ្តើមឡើងដោយសារផែងវណ្ណ:ចេញមុខអន្តរាគមជួយលោកតាន់គឹមសួសកម្មជនការពារព្រៃឈើដែលប្រឈមនិងការធើស៊ីដោយលោកសាក់សារ៉ាងមេប៉េអឹមខេត្តក្រចេះពេលចុះតាមដាននិងបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តក្រចេះ។
ដោយបានទទួលជោគជយ័ក្នុងការរិះគន់មន្ត្រីក្រសួងមហាផ្ទៃករណីបង្កកការតែងតាំងលោកហ៊ុនគឹមជាតិជាប្រធាននាយកដ្ឋាននគរបាលយុត្តិធម៍និងករណីឧត្តមសេនីយ៍ទោគង់វុទ្ធីអគ្គរងអត្តសញ្ញាណកម្មករណីសីដាច់លុយ(អាចចិនតៃវ៉ាន់)២លានដុល្លារដើម្បីរត់ការចូលសញ្ជាតិខ្មែរលោកផែងវណ្ណបានព្រលះប៉េអឹម១រយៗករណីលោកឧត្តមសេនីយ៍សាក់សារ៉ាងដែលធ្លាប់មានរឿងអាស្រូវតាំងពីធ្វើជាមេប៉េអឹមខេត្តមណ្ឌលគីរីបន្ទាប់មកខេត្តកំពង់ឆ្នាំងនិងមកខេត្តក្រចេះថ្មីៗនេះទាក់ទងបញ្ហាព្រៃឈើ។
ករណីលោកសាក់សារ៉ាងលោកតាន់គឹមសួប្រាប់ថាគាត់បានប្តឹងលោកឧត្តមសេនីយ៍សាក់សារ៉ាងទៅអង្គភាពប្រឆាំងអំពើពុករលួយហើយតែមិនឃើញមានចំណាត់ការ។សម្តីរបស់លោកតាន់គឺមសួមួយម៉ាត់នេះបានបង្ខំឲ្យលោកនាយឧត្តមសេនីយ៍សៅសុខាដែលជាប្រធានបង្ក្រាបបទល្មើសព្រៃឈើផងដែរប្រញាប់នៅថ្ងៃទី២៧វិច្ឆិកាចេញលិខិតបង្កើតគណកម្មការស្រាវជ្រាវបទល្មើសលោកសាក់សារ៉ាងក្នុងបំណងបិទច្រកកុំឲ្យអង្គភាពប្រឆាំងអំពើរពុករលួយលូកដៃដែលវាអាចរាលដាលដល់តួនាទីរបស់លោកប្រសិនបើស៊ើបអង្កេត។
ជាមួយគ្នានេះអាវុធហត្ថលើផ្ទៃប្រទេសបានកេណ្ឌគ្នាចេញញត្តិថ្កោលទោសលោកផែងវណ្ណ:តែមិនមែនប្តឹងលោកផែងវណ្ណ:ចូលតុលាកាទេព្រោះក៏ខ្លាចលោកផែងវណ្ណ:ទាល់ច្រកបកមកខាំដើម្បីរស់ផងដែរ។ព្រោះលោកផែងវណ្ណ:ប្រកាសហើយថាមានឯកសារពុករលួយលោកសាក់សារ៉ាងក្នុងដៃ?។ម្យ៉ាងលោកសៅសុខាក៏មិនដឹងថាតើមានព្រាយណាកាន់ក្បាលលោកផែងវណ្ណ:ផងដែរ?។ឡូវអ្វីដែលលោកនាយឧត្តមសេនីយ៍សៅសុខាត្រូវបង្ហាញថាតើលោកក្នុងនាមជាប្រធានគណកម្មាធិការបង្ក្រាបបទល្មើសព្រៃឈើបានធ្វើអីខ្លះក្នុងរយ:ពេល២ឆ្នាំនៃអាណត្តិរាជរដ្ឋាភិបាលអាណត្តិទី៧?។
ចឹងអ្វីដែលអាវុធហត្ថនាំគ្នាថ្កោលទោសផែងវណ្ណ:គឺគ្រាន់តែជាសកម្មភាពលើកគីឡូបង្ហាញកម្លាំងអាវុធហត្ថឲ្យថ្នាក់ដឹកនាំដឹងតែប៉ុណ្ណោះមិនធ្វើអីលោកផែងវណ្ណ:ទេ។រឿងនឹងចប់បើលោកផែងវណ្ណ:ចេញមកសុំទោស១ម៉ាត់ហើយលោកសាក់សារ៉ាងត្រូវបានកែសម្រួល៕