» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7253 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697424 នាក់

អ្នករកស៊ី​បើ​ចង់​សុខ​ត្រូវ​អារ​សាច់​ជូន​ខ្លា​កូនចៅ​លោក​ឈួន​សោភា​មេ​គយ​ច​ល​ត័​តំបន់​៥!?

​ខេត្តបន្ទាយមានជ័យ ៖ មោទនៈភាព​និង​ការលើក​ស​សើរ​ពី​នាយករដ្ឋមន្ត្រី​រឿង​ចំណូល​ពន្ធគយ​កើនឡើង​មេ​គយ​ធំ​ដូច​ចិះ​សេះ​លែងដៃ​ចឹ​ង​រឿង​បើកដៃ​ឲ្យ​កូនចៅ​កៀបស៊ី​អ្នក​ស៊ី​តាមរយៈ​យកលុយ​មិន​ចេញ​វិ​ក័យ​ប​ត្រ័​។​a custom chhourn1 

ជាក់ស្តែង​ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​ជ​ញ្ជូ​ញ​ទំនិញ​តាម​រថយន្ត​តូច ធំ មួយចំនួន​បាន​ត្អូញត្អែរ​ពី​ការលំបាក​នៃ​ការរកស៊ី​របស់ខ្លួន ដោយសា​លោក ឈួន សោភា ប្រធានការិយាល័យ​គយ​ចល័ត​តំបន់​៥ គ្រប់គ្រង​ចំនួន​៥​ខេត្ត​គឺ (​បន្ទាយមានជ័យ - ឧ​ត្ត​រ​មានជ័យ​-​សៀមរាប​-​កំពង់ធំ និង​ព្រះវិហារ​) បាន​ប្រើ​អំណាច​របស់ខ្លួន​ក្នុងការ​គាបសង្កត់​ដោយ តម្រូវ​ឲ្យ​បង់​សេវា​លុយ​ក្រោម​តុ លើ​តុ តាមរបៀប​ពុករលួយ​ក្រៅផ្លូវការ រំលោភច្បាប់​ប្រឆាំង​អំពើពុករលួយ ។

ជាពិសេស​ក្រុម​ឈ្មួញ​រកស៊ី​ទំនិញ​តាម​ម៉ូតូ​ថៃ ដែល​នាំចូល​តាម​ច្រក​បឹង​ត្រកួន បើទោះជា​ម៉ូតូ​ខ្លះ​ឈ្មួញ​បាន​បង់ពន្ធ​នាំចូល​ត្រឹមត្រូវ​តាមច្បាប់​នៅ​ស្នាក់ការ​គយ​ប្រចាំ​ច្រកព្រំដែន​រួច​ក៏ដោយ​ក្តី នៅតែ​គេច​មិន​ផុតពី​ការបង្ក្រាប និង កៀប​យក​សេវា​ក្រៅផ្លូវការ ពី​សំណាក់ ង មន្ត្រី​គយ​ក្រោម​ឱវាទ​របស់លោក ឈួន សោភា ដ៏​ដែល ។​កូនចៅ​លោក​ឈួន​សោភា​ទារលុយ​ក្រោមរូបភាព​បង់ថ្លៃ​បាយ​។​

បើ​ឡាន​គឺ​បង់​ខែ​តែ​គ្មាន​វិ​ក័យ​ប​ត្រ័​ស្អី​ទេ​ស៊ី​ឆៅ​ហ្ម៉​ង​!​។ សូម​រំលឹក​ផងដែរ​ថា​៖ កន្លងមក​លោក ឈួន សោភា ធ្លាប់​ត្រូវបាន​លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ចេញ​លិខិត​លេខ​១២០៦/១៩ អ គ រ ចុះ​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ ប្រាប់​ទៅ​លោក​សុធា​រ៉ា​ប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស អញ្ជើញលោក ឈួន សោភា អត្ថ​លេខ​៤៣៦ ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ និង បង្ក្រាប​អំពើ​រត់គេច​ពន្ធ​តំបន់​៥ ដើម្បី​បំភ្លឺ​ការងារ​មួយចំនួន​តាមរយៈ​លោក​ប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស នៅ​នាយកដ្ឋាន​ហិរញវត្ថុ និង​បុគ្គលិក កាលពី​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩ ម្តង​រួចទៅហើយ បន្ទាប់ពី​មាន​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ និង អាជីវករ​ជាច្រើន​នាក់​បាន​ផ្ទុះ​ការតវ៉ា​រហូត​ឈានដល់​ការបិទផ្លូវ​នៅ​ចំណុច​មុខ​ស្នាក់ការ​គយ​ចល័ត​ជិត​ស្ពាន​ទឹកថ្លា ស្ថិតក្នុង​ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​កាលនោះ លោក ឈួន សោភា និង​លោក សុខ វណ្ណា​រី មេ​គយ​ចល័ត​ខាងលិច​ស្ពាន​ទឹកថ្លា បាន​ពង្រាយ​កូនចៅ​ដាក់​កុងត្រូលជជុះ​នៅក្នុង​ភូមិ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ហើយ​បានធ្វើការ​ជិះ​រថយន្ត​ប្រដេញ​តាម​ចាប់​ម៉ូតូ និង​បើក​រថយន្តបុក​ម៉ូតូ​គេចពន្ធ​១​គ្រឿង បង្ករ​អោយ​ភាគី​ខាង​ម៉ូតូ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​ក្រោមលេស​ចោទថា​បើក​ម៉ូតូ​គេចពន្ធ​ពី​ថៃ មក​កម្ពុជា ដោយសារ​គេ​មិនបាន​ចូលទៅ​បង់​សេវា​ក្រៅផ្លូវការ លើ​តុ ក្រោម​តុ​។​តែ​រឿង​ហ្នឹង​ស្ងាត់ឈឹង​បាត់ទៅ​គេ​រាយការណ៍​ថា​លោក​ឈួន​សោភា​ឡើងចាង​ដដែល​។

ប្រភព​ដ៏​ដែល​បន្ថែមថា​៖ សព្វថ្ងៃនេះ កុំថាឡើយ​ទំនិញ​មានច្បាប់ រឺ អត់​ច្បាប់ គឺ​មិនអាច​គេច​ផុតពី​កណ្តាប់ដៃ​របស់លោក សុខ វណ្ណា​រី ទទួលបន្ទុក​គ្រប់គ្រង​គយ​ចល័ត​ស្ពាន​ទឹកថ្លា និង ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តបន្ទាយមានជ័យ បាន​នោះទេ បើសិន​មិន​ចូលទៅ​បង់ថ្លៃ​សេវា​អោយ​លោក ។​ពួក​គយ​មិន​ដ​
ពាក់ព័ន្ធ​ករណី​ខាងលើ គេ​មិនដឹងថា​តើ​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា លោក​បណ្ឌិត គុណ ញឹម ដឹង​រឿង​លោក ឈួន សោភា​បង្ក​ព្យុះភ្លៀង​កៀបសង្កត់​អាជីវករ​យកលុយ​ក្រោម​តុ​តាម​អំពើ​ចិត្ត​ដែរ​ឬ​អត់​នោះទេ​?​ព្រោះ​កូនចៅ​លោក​ឈួន​សោភា​ប្រើ​ឈ្មោះ​អគ្គ​រហូត​ហ្នឹង​ពេល​ទា​លុយ​។

ជុំវិញ​ករណី​ខាងលើនេះ សារព័ត៌មាន មាតុភូមិ មិនអាច​ស្វែងរក​សុំ​ការបកស្រាយ​បំភ្លឺ ពី​លោក ឈួន សោភា ប្រធាន​គយ​តំបន់​៥ និង លោក សុខ វណ្ណា​រី​ទទួលបន្ទុក​គ្រប់គ្រង​គយ​ចល័ត​ស្ពាន​ទឹកថ្លា ករណី​យ៍​រក​ចំណូល​ចូល​រដ្ឋ​ដោយ​មិន​ចេញ​វិក​យ័​ប​ត្រ័​ដូច​ប្រជាពលរដ្ឋ​ចោទ បានទេ ។​អង្គភាព​យើងខ្ញុំ​ត្រៀម នឹង​ចុះផ្សាយ​នូវ​ការបកស្រាយ​បំភ្លឺ គ្រប់ពេល​។​a custom chhourn sophear a custom chhun a custopm chhourn 
​