» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9096 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699267 នាក់

ទាន់ហន់​មែន​ក្រសួង​ព​ត៍មាន​លុបឈ្មោះ​ខេ​០១​ចេញពី​បញ្ជី​កាសែត​ក្រោយពី​មានប្រតិកម្ម​របស់​នាយ​ក​រដ្ឋមន្ត្រី​

 

​ភ្នំពេញ​៖ គេហទំព័រ​ឈ្មោះ​K01​ត្រូវបាន​ក្រសួង​លុបចោល​ចេញពី​បញ្ជីរ​កាសែត​ក្រសួង​ពត៍​មាន​ហើយ បន្ទាប់ពី​មានប្រតិកម្ម​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១​។​a delect k 
​

ក្នុង​សេចក្តីប្រកាស​របស់​ចុះហត្ថលេខា​ដោយ​លោក ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានសម្រេច​ថា ប្រការ​១ លុប​ប្រកា​សលេខ​២៦៨​ព​.​ម ប្រក ចុះ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ របស់​ក្រសួង​ព័ត៌មាន​ស្តីពី​ការអនុញ្ញាតឱ្យ លោក ឃឿន សុ​ឡា សញ្ជាតិ​ខ្មែរ កាន់​អត្តសញ្ញាណ​បណ្ណ​លេខ​០១១២៤១២៧៣ ចុះ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​៨៤ ផ្លូវ​លេខ​២៦៥ ភូមិ​១៣ សង្កាត់ ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បើក​អាជីវកម្ម​គេ​ហ័​ទំព័រ​ឈ្មោះ K01 ធី​វី​អន​ឡាញ www.k01 tvonline.com ដោយ​ម្ចាស់​អាជ្ញា​បណ្ណ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់ មាន​ចេតនា​ទុច្ចរិត​បង្កចលាចល​ក្នុងសង្គម ដែល​បំពាន​លើ​វិជ្ជាជីវៈ​សារព័ត៌មាន និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​។​

​ប្រការ​២ ប្រកាស និង​លិខិត​ទាំងឡាយណា​ដែលមាន​ខ្លឹមសារ​ផ្ទុយ​ពី​ប្រកាស​នេះ ត្រូវ​ទុកជា​និរាករណ៍ និង​ប្រការ​៣ នាយក​ខុទ្ទកាល័យ​ក្រសួង​ព័ត៌មាន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត សាមីខ្លួន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្តតាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​

​សូមបញ្ជាក់ថា ក្នុងឱកាស​ថ្លែង​សារ​ទៅកាន់​ជនរួមជាតិ ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​លោក K01 ឱ្យ​លុប​វីដេអូ​ដែល​ខ្លួន​បាន​បង្ហោះ​កន្លងមក ដែលមាន​ចេតនា​ញុះញង់ និង​បាន​ប្រាប់​ទៅ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ឱ្យ​ពិនិត្យមើល​ករណីនេះ​បន្ទាន់​។​

ភ្លាមៗ​បន្ទាប់ពី​ការ​ថ្លែង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន លោក ឃឿន សុ​ឡា​ហៅ​ខេ​០១ ក៏បាន​ចេញមក​សុំទោស​ជា​សាធារណៈ ពិសេស​សុំទោស​សម្ដេច​តេ​ជោ ហ៊ុន សែន ចំពោះ​អ្វីដែល​ខ្លួន​បាន​ប្រព្រឹត្តិ​ខុសឆ្គង​នាពេល​កន្លងទៅ ហើយក៏​បាន​លុប​វីដេអូ​ដែល​ខ្លួន​បាន​បង្ហោះ​នោះ​ផងដែរ​។​

​លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បាន​ប្រាប​កាសែត ថា​, លោក k01 មាន​កំហុស​ចំនួន​ពីរដង​រួចមកហើយ ក្នុងនោះ​ខាង​ក្រសួង​ក៏បាន​ធ្វើការ​ណែនាំ ប៉ុន្តែ​គាត់​នៅតែ​ប្រព្រឹត្ត​ដដែល ទើប​លើក​ទី​៣​នេះ លោក​រដ្ឋមន្ត្រី​សម្រេច​លុប​អាជ្ញាប័ណ្ណ​ចោល​។​​សំណាង​ហើយ​ខេ​០១​ត្រឹម​លុប​អាជ្ញា​ប​ណ្ណ័​ព្រោះ​ការ​ចោទ​ពីបទ​ញុះញង់​ក្នុង​ច្បាប់​យើង​គឺ​ត្រូវ​ជាប់គុក​ណុះ​!៕a delect k1 

​