» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6640 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696811 នាក់

បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា

 

 

អន្តរជាតិ៖សារព័ត៌មាន AFP បារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាប្រទេសទាំង២ បានព្រមព្រៀងបោះបង់ចោលកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំងរួមគ្នា ដោយសារតែ ការខ្វែងគំនិតគ្នារវាងបណ្ដាក្រុមហ៊ុនពាក់ព័ន្ធ ដែលជាបរាជ័យចំពោះកិច្ចប្រឹងប្រែងរបស់អឺរ៉ុបក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។a planr franc gb 

គម្រោងផលិតយន្ដហោះចម្បាំងមានតម្លៃរាប់ពាន់លានដុល្លារនេះបានជួបឧបសគ្គដោយសារតែការខ្វែងគំនិតគ្នារវាងក្រុមហ៊ុនពាក់ព័ន្ធ ដូចជាក្រុមហ៊ុន Dassault Aviation របស់បារាំង និងក្រុមហ៊ុន Airbus ដែលតំណាងឱ្យអាល្លឺម៉ង់ និងអេស្ប៉ាញ។ មន្ត្រីអាល្លឺម៉ង់ម្នាក់បានប្រាប់ AFP ថាអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានឈានដល់ការវាយតម្លៃរួមមួយថាបណ្ដាក្រុមហ៊ុនចូលរួមក្នុងគម្រោងនេះមិនអាចរួបរួមគ្នាដើម្បីផលិត ឬអភិវឌ្ឍយន្ដហោះចម្បាំងរួមគ្នាបាននោះទេ។

គម្រោងអភិវឌ្ឍយន្ដហោះចម្បាំងរួមគ្នា The Future Combat Air System ហៅកាត់ថា FCAS ត្រូវបានសម្ពោធកាលពីឆ្នាំ២០១៧ ក្នុងគោលបំណងជំនួសយន្ដហោះចម្បាំងបារាំង Rafale និងយន្ដហោះចម្បាំង Eurofighter ដែលប្រើប្រាស់ដោយអាល្លឺម៉ង់ និងអេស្ប៉ាញ។ កម្មវិធី FCAS ត្រូវបានគេមើលឃើញថាជាការធ្វើតេស្តដ៏សំខាន់មួយលើកិច្ចប្រឹងប្រែងរបស់ អឺរ៉ុបក្នុងការធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធលើវិស័យការពារជាតិ ក្នុងពេលដែលពួកគេកំពុងព្យាយាមបង្ហាញពីសាមគ្គីភាព នៅចំពោះមុខសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន និងភាពរកាំរកូសក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក៕