» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3077 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142259 នាក់

ប្រទេស​ណា​ដែល​បដិសេធ​មិន​ទទួលយក​ឬ​ចង់​ពន្យា​មិន​ទទួលយក​ពលរដ្ឋ​ខ្លួន​ដែល​ចេញពី​អាមេរិក​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​!

 

​អាមេរិក​៖​ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់ ត្រាំ​បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​ដើម្បី​ដាក់ទណ្ឌកម្ម​ទិដ្ឋាការ​លើ​ប្រទេស​ណា​ដែល​បដិសេធ​ឬ​គិត​ចង់​ពន្យារពេល​មិន ទទួលយក​ពលរដ្ឋរ​បស់​ពួកគេ ដែល​ធ្វើដំណើរ​ចេញពី​សហរដ្ឋ​អាម៉េរិក​ក្នុងពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​a covid trump 

​កាលពី ថ្ងៃ​សុក្រ​ទី​១០​មេសា​លោក​ប្រធានាធិបតី​ត្រាំ​បញ្ជាក់ថា “​បណ្តា​ប្រទេស​ដែល​បដិសេធ​ឬ​ពន្យារពេល​មិន​សម​ហេតុផល​ក្នុងការ​ទទួលយក​ពល​រដ្ឋ ប្រជារាស្ត្រ ជនជាតិ ឬ អ្នកស្រុក​របស់​ពួកគេ​ពី​សហរដ្ឋ​អាម៉េរិក​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត ដែល​បង្កឡើង​ដោយ​មេរោគ SARS-CoV-2 គឺ​បង្កើត​ហានិភ័យ​សុខភាព​សាធារណៈ​មិនអាច​ទទួលយកបាន​ចំពោះ​ជនជាតិ​អាម៉េរិក​។ សហរដ្ឋ​អាម៉េរិក​ត្រូវតែ​អាចមាន​សិទ្ធិអំណាច​ធ្វើ​មាតុភូមិនិវត្តន៍​ជនបរទេស​ណា ដែល​បាន​រំលោភច្បាប់​របស់​សហរ​ដ្ឋ​អាម៉េរិក​”​។​

​ផ្អែក​តាម​ឯកសារ​អនុស្សរណៈ​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​អាច “​អនុម័ត​និង​ផ្តួចផ្តើម​ផែនការ​ដាក់ទណ្ឌកម្ម​ទិដ្ឋាការ​ដែលមាន​ចែង​ក្នុង​មាត្រា​ទី ២៤៣ (D) នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​និង​សញ្ជាតិ​” គឺ​មិន​លើសពី ៧ ថ្ងៃ​បន្ទាប់ពី​ទទួលបាន​ការជូនដំណឹង​ពី​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​។​
​អនុស្សរណៈ​នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ទណ្ឌកម្ម ដែល​ត្រូវ​បានដាក់​នេះ អាច “​នឹង​លែង​អនុវត្ត ប្រសិនបើ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​មាតុភូមិ​ជូនដំណឹង​ដល់​រដ្ឋមន្ត្រីការបរទេស​ថា ប្រទេស​បរទេសមួយ​នោះបាន​បន្ត​ទទួលយក​ជនបរទេស ដោយ​គ្មាន​ការពន្យា​ពេល​មិន​ហេតុផល​”​។

អនុស្សរណៈ​នេះ​គ្រោង​នឹង​ឈប់​អនុវត្ត​នៅ​ថ្ងៃទី ៣១ ខែធ្នូ​ឆ្នាំ ២០២០ លើកលែងតែ​មានការ​ពន្យា​រ​ពេល​ណាមួយ​។​សូមបញ្ជាក់ថា​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វីដ​នៅ​អា​មេ​រិច បាន​កើន​លើស ៥០០.០០០​នាក់​នៅ​ថ្ងៃ​សុក្រ​នេះ (​ថ្ងៃ​សៅរ៍​នៅ​ខ្មែរ​) បើទោះបី​ជាមាន​សញ្ញា​បង្ហា​ញ​ថា ការ​ស្នាក់​នៅផ្ទះ​របស់​ប្រជាពលរដ្ឋ​អា​មេ​រិច កំពុងតែ​ជួយ​ទប់ស្កាត់​ការឆ្លង​ថ្មី​ក៏ដោយ​។​

​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី បាន​កើនឡើង​ពី ៣០.០០០ ទៅ ៣៥.០០០​នាក់​ក្នុង​មួយថ្ងៃ ខណៈដែល​មានការ​ធ្វើតេស្ត​កាន់តែច្រើន​។​ចំណែក​ចំនួន​អ្នកស្លាប់ បាន​ហក់​ឡើង​មកដល់ ១៨.៦០០​នាក់ ខណៈដែល​មន្ត្រី​អា​មេ​រិច បានធ្វើការ​ព្រមាន​ថា ចំនួន​អ្នកស្លាប់​ទំនង ជា​នឹង​ហក់​ឡើង​ខ្ពស់​ខ្លាំង​នៅក្នុង​សប្តាហ៍​នេះ បន្ទាប់មក​នឹង​ធ្លាក់ចុះ​វិញ ដោយសារ​តែមាន​ភ​ស្ថុ​តាង​បង្ហាញថា ចំនួន​អ្នក​ឆ្លង​ថ្មី​ធ្លាក់ចុះ​នៅ New York​។​ទោះជាយ៉ាងណាអាមេរិកបានប្រលកាសថាអាមេរិកមិនបានបាត់ការគ្រប់គ្រងទេគឺមានកម្លាំងត្រៀមប្រយុទ្ធគ្រប់គ្រាន់ជានិច្ច។a covid trum1