» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11699 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701870 នាក់

លោកស្រី​ប៉ាក​ហ្គុ​ន​ហេ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវបាន​ផ្តន្ទាទោស​ជាប់ពន្ធនាគារ ២០ ឆ្នាំ​រឿង​ពុករលួយ​



​កូរ៉េ​៖​លោកស្រី​ប៉ាក់​ហ្គុ​ន​ហេ​( Park Geun-hye )​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​ជាប់ចោទ​រឿង​ពុករលួយ ត្រូវបាន​តុលាការ​កំពូល​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២០ ឆ្នាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤ មករា​២០២១ ។ ចំណែក​នៅក្នុង​សវនាការ​កាត់​ក្តីនា​ថ្ងៃនេះ គេ​មិនឃើញ​មាន​វត្តមាន​របស់លោក​ស្រី​នៅក្នុង​តុលាការ​ឡើយ​។​a korea court1 

សារព័ត៌មាន CNN បាន​ឲ្យ​ដឹងថា លោកស្រី Park ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២៤ ឆ្នាំ បន្ទាប់ពី​លោកស្រី​ត្រូវបាន​រកឃើញថា មាន​ពិរុទ្ធ​ពីបទ​រំលោភ​អំណាច​, ការ​សូកប៉ាន់ និង​ការបង្ខិតបង្ខំ​ជាច្រើន​ដង​។​​លោកស្រី​ប៉ាក់​( Park )​អាយុ ៦៨​ឆ្នាំ​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​របស់​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​ជាប់ពន្ធនាគា​រ​ចាប់តាំងពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧ ។ លោកស្រី​ប៉ាក់​ពេល​នោះបាន​បដិសេធ​ចំពោះ​ការធ្វើ​ខុស​របស់​លោកស្រី និង​មិនបាន​បង្ហាញខ្លួន​នៅក្នុង​តុលាការ​ឡើយ​។ តែ​ទោះយ៉ាងណា ទោស​របស់​លោកស្រី​ត្រូវបាន​កាត់បន្ថយ​មក​ត្រឹម ២០ ឆ្នាំ នៅ​ខែកក្កដា ឆ្នាំ ២០២០ បន្ទាប់ពី​ការកាត់ទោស​ម្តងទៀត​។​

លោកស្រី ប៉ាក់​ហ្គុ​ន​ហេ​( Park Geun-hye ) បាន​កាន់តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ​២០១៣ មុនពេល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ក្នុង​ឆ្នាំ​២០១៧ បន្ទាប់ពី​ការបោះឆ្នោត​សភា ដើម្បី​កាត់ទោស​លោកស្រី​ពី​រឿងអាស្រូវ​ពុករលួយ​បង្កឡើង​ដោយ​ស្រី​ជា​មិត្តភក្តិ​ជំនិត​ដែល​នាំឱ្យមាន​ផ្ទុះ​ការតវ៉ា​ដ៏​ចម្រូងចម្រាស់​ពេញ​ផ្ទៃ​ប្រទេស​។ លោកស្រី​ត្រូវបាន​គេ​រកឃើញថា​មាន​ពិរុទ្ធ​ពីបទ​ទទួល​សំណូក​ដែលមាន​ទឹកប្រាក់​រាប់សិប​ពាន់​លាន​វ៉ុ​ន​ពី​ក្រុមហ៊ុន​ធំៗ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​យ៉ាងណាក៏ដោយ សេចក្តីសម្រេច​របស់​តុលាការ​កំពូល​កូរ៉េខាងត្បូង​ក្នុងការ​តម្កល់​ទោស​ពន្ធនាគារ ២០​ឆ្នាំ លើ​លោកស្រី​អតីត​ប្រធានាធិបតី​គឺជា​ការបិទ​បញ្ចប់​នៃ​ដំណើរការ​ផ្លូវច្បាប់​ប្រឆាំងនឹង​លោកស្រី និង​ជាការ​បើកផ្លូវ​ឲ្យ​មានការ​លើកលែងទោស​។a korea court