» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 750 នាក់

ម្សិលមិញ 6677 នាក់

សរុប 14148326 នាក់

ឥណ្ឌូនេស៊ី​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ បន្ទាប់ពី​មានការ​រញ្ជួយ​ដី​កម្រិត​៧,៥ រ៉ិ​ច​ទ័​រ​

​ប្រទេស​ឥណ្ឌូណេស៊ី​៖​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ មានការ​រញ្ជួយ​ដី​ជា​ទ្រង់ទ្រាយ​ធំ​កើតឡើង​នៅ​តំបន​សមុទ្រ​នៃ​ប្រទេស​ឥ​ណ្ឌ​នេ​ស៊ី បង្ខំ​ឱ្យ​មន្ត្រី​ក្នុង​តំបន់​ត្រូវ​ប្រកាសអាសន្ន​ពី រលក​យក្ស​ស៊ូណាមិ ។​a indo1 

​បើតាម​ក្រុម​ស្រាវជ្រាវ​ភូមិសាស្ត្រ​អាមេរិក (USGS) បានប្រកាសថា ការរញ្ជួយ​ដី​មាន​កម្រិត​ដល់​ទៅ ៧,៣​រ៉ិ​ច​ទ័​រ កើតឡើង​នៅវេលា​ម៉ោង ១០ និង​២០​នាទី ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ ។​ឯ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​តាមដាន​រលក​យក្ស​ស៊ូណាមិ​អាស៊ី​ប៉ាស៊ីហ្វិក​ក៏បាន​ព្រមាន​ថា​នឹងមាន​រលក​យក្ស​បង្ក​ការ​ខួច​ខាត​ផងដែរ ។ ការរញ្ជួយ​ដី​កើតឡើង​នៅ ដែនសមុទ្រ​នៅ​តំបន់​ប្រជុំ​កោះ East Nusa Tenggara ស្ថិតនៅ​ភាគ​អាគ្នេយ៍​ប្រទេស​ឥណ្ឌូនេស៊ី​។​​ដោយឡែក បើតាម​មជ្ឈមណ្ឌល​អង្កេត​គ្រោះ​រញ្ជួយ​ដី​របស់​អឺរ៉ុប (EMSC) វិញ​បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​ខាងលើនេះ មាន​កម្រិត​រហូតដល់​ទៅ​៧.៧​រ៉ិ​ច​ទ័​រ​ឯណោះ ដោយ​វា​បាន​ញ័រ​រញ្ជួយ​ចេញពី​ក្នុង​ដី​ជម្រៅ​៥​គីឡូម៉ែត្រ​។ ពេល​កើតឡើង​ភ្លាមៗ​បែបនេះ មិនទាន់មាន​សេចក្តីរាយការណ៍​អំពី​ការ​គំរាម ឬ​ការខូចខាត​ដែល​អាច​កើតមានឡើង​នៅឡើយ​ទេ​។​

​បើតាម​ប្រជាជន​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​រស់​នៅលើ​កោះ Flores នៃ​តំបន់ East Nusa Tenggara បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ​នេះ​ថា «​គ្រប់គ្នា​បានរ​ត់ទៅ​ឈរ​តាម​ដងផ្លូវ ដើម្បី​សុវត្ថិភាព​… ខ្ញុំ​បានទទួល​អារម្មណ៍​ហាក់ដូចជា​កំពុងស្ថិត​នៅលើ​រល​កឡើ​ង​ចុះៗ​»​។​​អាជ្ញាធរ​ឥណ្ឌូនេស៊ី ស្ថិតក្នុង​តំបន់​រងគ្រោះ​ខាងលើនេះ​បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​បានអូសបន្លាយ​ចាប់ពី ២ ទៅ ៣​នាទី រួច​ទើប​ប្រជាជន​នានា​ចាប់ផ្តើម​ចាក​ចេញពី​លំនៅឋាន និង​អគារ​នានា មកឈរ​កកកុញ​នៅតាម​ទីវាល និង​ដងផ្លូវ​ដើម្បី​សុវត្ថិភាព​។ បើតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម ប្រជាជន​ដែល​រស់នៅ​ទីក្រុង Makassar នៃ​ខេត្ត South Sulawesi ក៏បាន​ទទួលរង​ឥទ្ធិពល​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៥​រ៉ិ​ច​ទ័​រ​ខាងលើនេះ​ផងដែរ​។​សូម​បញ្ជាក់ដែរថា​ថ្មីៗ​នេះ​ប្រទេស​ឥណ្ឌូណេស៊ី​ទើបនិង​ជួ​បប​ន្ទុះ​ភ្នំភ្លើង​បណ្តាល​មាន​នុស្ស​រងរបួស​និង​ស្លាប់​ផងដែរ​៕a indo