» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7921 នាក់

ម្សិលមិញ 7482 នាក់

សរុប 18544902 នាក់

ទន្ទឹមការបាញ់​ផ្លោង​សម្លាប់​ទា​ហ៊ាន​អ៊ុយ​ក្រែ​ន​លោក ពូ​ទីន និង​ប្រធានាធិបតី​ម៉ុង​ហ្គោ​លី ជួបគ្នាបង្កការរិះគន់​ពី​អ៊ុយ​ក្រែ​ន ជុំវិញ​ដីកាចាប់ខ្លួន​របស់ ICC​តែហ្វាំ​ង​ដាក់​ការ​កៀប​ស​ង្គ​ត់


​ម៉ុង​ហ្គោ​លី​៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ទៅ​ជួប​លោក​អ៊ុក​ខ្នា​អា​ជីន​ឃឺ​រី​ស៊ុ​ក (Ukhnaagiin Khurelsukh) ប្រធានាធិបតី​ម៉ុង​ហ្គោ​លី ក្នុង​រដ្ឋធានី​អ៊ូ​ឡង់​បា​ទ័​រ (Ulaanbaatar) នៅ​ថ្ងៃ​អង្គារ ទី​៣ ខែកញ្ញា​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់ លោក ពូ​ទីន ទៅកាន់​ប្រទេស ដែលជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ចាប់តាំងពី​មាន​ដីកាចាប់ខ្លួន​រូបលោក​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​a PUtin mong 

​ទ​ន្ទឺ​ម​គ្នា​នោះ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky បានប្រកាសថា មី​ស៊ី​ល​រុស្ស៊ី​ពីរ​គ្រាប់​បាន​វាយប្រហារ​វិទ្យាស្ថាន​យោធា​មួយ​ក្នុង​ទីក្រុង Poltava ភាគ​កណ្តាល​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​អង្គារ បណ្តាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ ៤១ នាក់​ស្លាប់ និង ១៨០ នាក់​រងរបួស​។ ការវាយប្រហារ​នេះ​ត្រូវបាន​ចាត់ទុកថា​ជាការ​វាយប្រហារ​ដ៏​សាហាវ​បំផុត​មួយ​ក្នុង​សង្គ្រាម​រហូតមកដល់​ពេលនេះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​៣ ខែកញ្ញា ឆ្នាំ ២០២៤​។​​លោក Zelensky បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​នេះ ដោយ​ចាត់ទុកថា​វា​ជា​អំពើ​ភេរវកម្ម និង​បាន​ប្តេជ្ញា​ចាត់វិធានការ​ឆ្លើយតប​។ លោក​ក៏បាន​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​យ៉ាង​ពេញលេញ និង​រហ័ស​ផងដែរ​។​

​នៅ​ទីក្រុង Poltava អាជ្ញាធរ​មូលដ្ឋាន​បានប្រកាស​កាន់ទុក្ខ​រយៈ​ពេល​បី​ថ្ងៃ ខណៈដែល​ប្រជាជន​កំពុង​បរិច្ចាគ​ឈាម​ដើម្បី​ជួយ​ដល់​អ្នករងរបួស​។ ការវាយប្រហារ​នេះ​បាន​បង្កឱ្យមាន​ការសោកស្តាយ និង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ ដោយ​ចាត់ទុកថា​វា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​សម្រាប់​លោក ពូ​ទីន ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ នៅពេល​ចុះចត​ដល់​រដ្ឋធានី Ulaanbaatar កាលពី​យប់​ថ្ងៃ​ចន្ទ មុនពេល​ផ្តើម​ដំណើរ​ទស្សនកិច្ច ដែល​ត្រូវបាន​គេ​មើលឃើញថា ជាការ​ប្រឆាំងនឹង​ដីកាចាប់ខ្លួន​របស់ ICC ការរិះគន់​ពី​សំណាក់​អ៊ុយ​ក្រែ​ន លោកខាងលិច និង​ក្រុម​សិទ្ធិមនុស្ស ដែល​សុទ្ធសឹងតែ​អំពាវនាវ​ឱ្យមាន​ការឃុំខ្លួន​រូបលោក​។​

​លោក ពូ​ទីន ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចេញ​ដីកាចាប់ខ្លួន ក្នុង​ខែមីនា ឆ្នាំ ២០២៣ ពីបទ​ជាប់​សង្ស័យថា បាន​ចាប់​ជម្លៀស​កុមារ​អ៊ុយ​ក្រែ​ន ទៅកាន់​ប្រទេស​រុស្ស៊ី​។ ផ្អែក​តាម គោលការណ៍​ជា​ផ្លូវការ ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី​មួយ នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ម៉ុង​ហ្គោ​លី ត្រូវមាន​កាតព្វកិច្ច ចាប់ខ្លួន​លោក ពូ​ទីន​។ តែ ទោះយ៉ាងណា នៅក្នុង​ភាព​ពិត​ជាក់ស្តែង តុលាការ​ខាងលើ គ្មាន​អំណាច បង្ខំ​ប្រទេស​ជា​សមាជិក ឲ្យ​គោរព​តាម​កាតព្វកិច្ច ដែល​បានចែង​នោះឡើយ​។ ជា​ឧទាហរណ៍ កាលពី​អតីតកាល មាន​បុគ្គល​ផ្សេងទៀត ដែល​ជាប់​ឈ្មោះ​ក្នុង​ដីកា​ឃាត់ខ្លួន តួយ៉ាង អតីត​ប្រធានាធិបតី​ស៊ូដង់ លោក Omar el-Béchir បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហត្ថលេខី​មួយចំនួន នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​ឥត​ភ័យ​បារម្ភ​អ្វី​ទាំងអស់​។​កាលពី​ថ្ងៃ​ចន្ទ ទី ២ ខែ កញ្ញា នាយក​ប្រតិបត្តិ​អង្គការ Amnesty International ប្រចាំ​នៅ​ម៉ុង​ហ្គោ​លី លោក Altantuya Batdorj បានទាមទារ​ឲ្យ​អាជ្ញាធរ​ម៉ុង​ហ្គោ​លី ចាប់ខ្លួន​លោក ពូ​ទីន​។ តែ​ការទាមទារ​នេះ ពុំ​ទទួលបាន​ផ្លែផ្កា ឡើយ​។​

​មុនពេល​មាន​ទស្សនកិច្ច​នេះ លោក ពូ​ទីន ធ្លាប់​ចង្អុលបង្ហាញ​ពី​គម្រោង​សេដ្ឋកិច្ច និង​ឧស្សាហកម្ម ដែលជា​ការសន្យា នៃ​ប្រទេស​ទាំងពីរ ធ្វើឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ម៉ុង​ហ្គោ​លី Unuudur​។ ក្នុងចំណោម​គម្រោង​នោះ ក៏មាន​នូវ​ការសាងសង់​បំពង់​ឧស្ម័ន ត​ភ្ជាប់​ជាមួយ​ចិន និង​រុ​ស្ស៉ី​ផងដែរ​។​​ជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​ស្ថិតនៅ​ចន្លោះ​មហាអំណាច​ដូចជា​រុស្ស៊ី និង​ចិន នាំឱ្យ​ម៉ុង​ហ្គោ​លី ទទួលបាន ទំនាក់ទំនង​វប្បធម៌​ជិតស្និទ្ធ​ជាមួយ​ទីក្រុង​មូ​ស្គូ ក៏ដូចជា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​សំខាន់ ជាមួយ​ទីក្រុង​ប៉េកាំង​។ ចាប់តាំងពី​ឆ្នាំ ១៩៩១​មក ម៉ុង​ហ្គោ​លី​ព្យាយាម​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​ប្រទេស​ទាំងពីរ​។​

​ស​ម្រា​ប់ប្រទេស​ហ្វាំ​ង​ឡង់​វិញ រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ហ្វាំ​ង​ឡង់ លោក Antti Hakkanen បាន​និយាយថា រដ្ឋាភិបាល​កំពុង​រៀប​ចំ​ដាក់សំណើ ដើម្បី​ហាមឃាត់​ជនជាតិ​រុ​ស្ស៉ី​ពី​ការទិញ​អចល​ទ្រព្យ នៅក្នុង​ប្រទេស​របស់ខ្លួន ដែលជា​ចំណាត់ការ​មួយ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​។ នេះ​បើតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​៣ ខែកញ្ញា ឆ្នាំ ២០២៤​។​​ទំនាក់ទំនង​រវាង​ហ្វាំ​ង​ឡង់ និង​រុស្ស៊ី​ដែលជា​ប្រទេសជិតខាង បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង និង​ដែល​បាន​នាំឱ្យ​ទីក្រុង​ហែល​ស៊ិន​គី ប្រឹងប្រែង​ដើម្បី​បាន​ក្លាយជា​សមាជិក នៃ​បក្សសម្ព័ន្ធ​យោធា​ណា​តូ (NATO)​។ សំណើ​ហាមឃាត់​ផ្នែក​អចលនទ្រព្យ​នាពេលនេះ នឹងត្រូវ​ធ្វើឡើង​ចំពោះ​ពលរដ្ឋ​សញ្ជាតិ​ពីរ និង​អ្នកស្នាក់នៅ​អចិន្ត្រៃយ៍​រុស្ស៊ី ក្នុងប្រទេស​ហ្វាំ​ង​ឡង់ ក៏ដូចជា​នៅ​អឺរ៉ុប ហើយ​ត្រូវមាន​ការពិគ្រោះ​យោបល់​ពី​អ្នកជំនាញ មុន​ការបោះឆ្នោត​សភា​។

លោក Hakkanen បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ដូច្នេះ​ថា «​បទ​ប្បញ្ញត្តិ​នេះ មាន​គោលបំណង​ការពារ​អរិភាព ដែល​អាច​កើតមាន​ប្រឆាំងនឹង​ហ្វាំ​ង​ឡង់​។ ពេលនេះ ហ្វាំ​ង​ឡង់​កំពុង​ត្រួតពិនិត្យ​លើ​អចលនទ្រព្យ​ចំនួន ៣,៥០០​នៅក្នុង​ប្រទេស ដែលមាន​ម្ចាស់​ជា​ជនជាតិ​រុ​ស្ស៉ី​។​​ហ្វាំ​ង​ឡង់ មាន​ព្រំដែន​គោក​ប្រវែង ១,៣៤០​គីឡូម៉ែត្រ​ជាមួយ​រុ​ស្ស៉ី ហើយ​បាន​បិទ​ច្រក​ឆ្លងកាត់​ទាំងអស់​រួចហើយ ដោយ​ចោទប្រកាន់​រុ​ស្ស៉ី​អំពី ការប្រើប្រាស់​ជន​ចំណាកស្រុក​មកពី​អា​ស៉ី អាហ្វ្រិក ធ្វើជា​អាវុធ តាមរយៈ​ការជំរុញឱ្យ​ពួកគេ ស្វែងរក​សិទ្ធិ​ជ្រកកោន នៅក្នុង​ប្រទេស​របស់ខ្លួន​៕a putin finland a putin finland1