» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7732 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697903 នាក់

ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណែ តាកាអ៊ិឈិ (Sanae Takaichi) បានដឹកនាំសម្ព័ន្ធភាពគណបក្សកាន់អំណាច ទទួលបានជ័យជម្នះយ៉ាងធំធេង នៅក្នុងការបោះឆ្នោតសភាជាន់ទាប កាលពីថ្ងៃអាទិត្យទី៨កុម្ភៈកន្លងទៅ។ ជ័យជម្នះនេះ បានធ្វើឱ្យបក្សរបស់លោកស្រី គ្រប់គ្រងអាសនៈជាង ២ ភាគ ៣ នៃសភាទាំងមូល ដែលគេហៅថាជា «សំឡេងភាគច្រើនដាច់ខាត» ។a japon elect 

រូបភាពនៅឯទីស្នាក់ការគណបក្សប្រជាធិបតេយ្យសេរី (LDP) បានបង្ហាញឱ្យឃើញលោកស្រី តាកាអ៊ិឈី កំពុងបិទផ្កាពណ៌ក្រហមនៅលើឈ្មោះបេក្ខជនដែលបានឈ្នះឆ្នោត ខណៈតាមរយៈរបាយការណ៍បឋម បង្ហាញថា សម្ព័ន្ធភាពរបស់លោកស្រីអាចទទួលបានអាសនៈយ៉ាងតិច ៣១០ ក្នុងចំណោម ៤៦៥ អាសនៈ ដែលនេះគឺជាការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងចំនួនអាសនៈ ២៣៣ កាលពីមុនបោះឆ្នោត ។

សូមបញ្ជាក់ថាប្រជាជនជប៉ុនចំនួន ជាង២០ លាននាក់បានបោះឆ្នោតមុនកាលកំណត់សម្រាប់ការបោះឆ្នោតសភាតំណាងរាស្ត្រគិតត្រឹមថ្ងៃទី ៦ ខែកុម្ភៈ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់២៦% ពីការបោះឆ្នោតលើកមុន។ ការកើនឡើងនេះតំណាងឱ្យប្រហែល ២០% នៃអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ដែលបានជ្រើសរើសបោះឆ្នោតមុនថ្ងៃបោះឆ្នោតផ្លូវការនៅថ្ងៃទី ៨ខែកុម្ភៈ។ ក្រសួងកិច្ចការផ្ទៃក្នុងបានរាយការណ៍ថា ចំនួនអ្នកចេញទៅបោះឆ្នោតបានកើនឡើងនៅទូទាំងខេត្តទាំងអស់ ដោយខេត្ត Chiba មានកំណើនខ្ពស់បំផុតជាង៤០%។


ជ័យជម្នះនៃការបោះឆ្នោតលើកនេះនេះ បានជួយពង្រឹងអំណាចរបស់លោកស្រី សាណែតាកាអ៊ិឈី យ៉ាងខ្លាំង បន្ទាប់ពីលោកស្រីទើបតែកាន់តំណែងបានត្រឹមតែ ៤ ខែ។ វានឹងផ្តល់លទ្ធភាពឱ្យលោកស្រី អាចបន្តសម្រេចនូវគោលនយោបាយសំខាន់ៗ ដូចជាការបង្កើនសមត្ថភាពយោធារបស់ជប៉ុន ដើម្បីទប់ទល់នឹងភាពតានតឹងជាមួយចិន និងការរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាម៉េរិកជាដើម ។

លោកស្រី តាកាអ៊ិឈី គឺជាស្ត្រីដំបូងគេបង្អស់ដែលបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុន កាលពីខែតុលាកន្លងទៅ។ ការសម្រេចចិត្តរំលាយសភា ដើម្បីបោះឆ្នោតមុនអាណត្តិ ចំពេលពាក់កណ្តាលរដូវរងាបែបនេះ គឺជារឿងដែលកម្រកើតមានណាស់ក្នុងប្រវត្តិសាស្ត្រជប៉ុន ប៉ុន្តែវាគឺជាការប្រថុយប្រថានលើរឿងនយោបាយមួយ ដែលចុងក្រោយទទួលបានជោគជ័យបំផុតសម្រាប់លោកស្រី ៕ប្រភព៖ VIORYa japon elec1