» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3382 នាក់

ម្សិលមិញ 6501 នាក់

សរុប 13951937 នាក់

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អែ​ផល​ប្រកាស​តាមដាន​កម្មវិធី App Store ដែល​កំណត់​ការតាមដាន​ស្រី្ត​អារ៉ាប៊ីសាអ៊ូឌីត​ដែល​មិនសូវមាន​សេរីភាព​ស្រាប់​

 

​អា​រ៉ា​ប៊ី​សា​អូឌីត​៖​លោក​ធី​មឃ​ក​( Tim Cook )​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ៊ែ​ផល​( Apple )​បាន​ឲ្យ​ដឹងថា លោក​នឹង​ស៊ើបអង្កេត ការប្រើប្រាស់​កម្មវិធី ដែលមាន​ក្នុង App Store របស់​ក្រុមហ៊ុន​ទាំងអស់ ជាពិសេស​កម្មវិធី​តាម​ដាន និង​កំណត់​ការ ធ្វើដំណើរ​របស់​ស្ត្រី នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត តែម្តង ។​a arab soudy 

​គេហទំព័រ​ឌៀ​លី​ម៉ែ​ល​បាន​ឲ្យ​ដឹងថា​ការប្រកាស​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ៊ែ​ផល​( Apple បាន​កើតឡើង​ក្រោយពី​មានការ​រិះគន់​ពី​ក្រុម​សិទ្ធមនុស្ស​។ ក្នុងចំណោម​អ្នក​រិះគន់ គឺ​Sen. Ron Wyden នៃ​រដ្ឋ​អ​រី​ហ្គិ​ន​។ លោក Wyden បាន​និយាយ​លិខិត បើកចំហ​មួយ​ថា “​ក្រុមហ៊ុន​អាមេរិក​មិនគួរ​បើក ឬ​សម្របសម្រួល​អយ្យកោ របស់​រដ្ឋាភិបាល អា​រ៉ា​ប៊ី​សា​អូឌីត​ឡើយ​។​

សូមបញ្ជាក់ថា​កម្មវិធី​ដែលមាន​ឈ្មោះថា Absher មាន​ក្នុង Google Play Store បានអនុញ្ញាត​ឲ្យ ពលរដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត ចុះឈ្មោះ “​អ្នក​នៅក្នុង​បន្ទុក​” ដោយ​ប្រើ​ឈ្មោះ និង​លេខ​លិខិតឆ្លងដែន​។​កម្មវិធី​នេះ​ផ្តល់​ឲ្យ​អាណាព្យាបាល​នេះ នូវ​សមត្ថភាព​ក្នុងការ​តាមដាន ចលនា​ស្ត្រី និង​កំណត់​កន្លែង ដែល​ពួកគេ​អាច​ទៅបាន និង​រយៈពេល​ពួកគេ អាច​ស្នាក់នៅ​កន្លែង​ណាមួយ​។​ការយល់ដឹង​អំពី​អត្ថិភាព របស់ Abshe បាន​នាំ​ឲ្យ​មានការ​អំពាវនាវ ពី​ក្រុម​សិទ្ធិមនុស្ស និង​ក្រុម​អ្នកនយោបាយ ឲ្យ​ដកចេញ​ទាំងស្រុង ពី​កម្មវិធី​app store ។​តែ​លោ​កឃ​ក​( Cook )​និយាយថា លោក​មិន​បានដឹង​ពី​អត្ថិភាព នៃ​កម្មវិធី​នេះ លោក​បាន​ប្រាប់​កាសែត ថា ក្រុមហ៊ុន Apple នឹង​ស៊ើបអង្កេត​បញ្ហា​នេះ​។​

​សូមបញ្ជាក់ថា​៖​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត​ជា​ប្រទេស​ស្តេច​ប្រេង និង ជា​ប្រទេស​មាន​បំផុត​មួយ តែ​ត្រូវបានគេទទួលស្គាល់​ថា ជា​ប្រទេស​ដ៏​តឹងរ៉ឹង​បំផុត​នៅលើ​លោក​ក្នុង​ការផ្ដល់​សិទ្ធិសេរីភាព​ទៅ​ឲ្យ​ស្ត្រី​។ ថ្មីៗ​នេះ​គេ​បង្កើត ច្បាប់​ថ្មី​មួយ​ដោយ​បន្ធូរបន្ថយ​ដល់​ស្ត្រី​អារ៉ាប់ ឲ្យ​មាន​សិទ្ធិ​បើកបរ​ដោយ​ខ្លួនឯង​ក្តី ប៉ុន្តែ​កិច្ចការ​៩​យ៉ាង​ខាងក្រោម​នេះ ពួកគេ​មិនអាច​ធ្វើបាន​ដាច់ខាត​៖

១ ស្លៀកពាក់​តាមចិត្ត​ចង់​៖ ការ​ស្លៀកពាក់​របស់​ស្ត្រី​នៅ​អារ៉ាប៊ីសាអ៊ូឌីត​មានចែង​នៅក្នុង​ច្បាប់​ឥស្លាម​។ ការ​ស្លៀកពាក់​ដែល​បង្ហាញ​ពី​សម្រស់​គឺជា​ការខុសច្បាប់​។ ស្ត្រី​ត្រូវ​ទទូរ​ឲ្យ​ជិត​ទាំងអស់​នៅ​ទីសាធារណៈ​។​

២ អាពាហ៍ពិពាហ៍​៖ ស្ត្រី​មិនអាច​រៀបការ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាណាព្យាបាល​ប្រុស​បានទេ ហើយ អ្នក​ដែល​ចង់​រៀបការ​ជាមួយ​ជនបរទេស ត្រូវតែ​ទទួលបាន​ការឯកភាព​ពី​ក្រសួងមហាផ្ទៃ​។​

៣ ប្រកួត​កីឡា​៖ នៅ​ឆ្នាំ ២០១៦ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ស្នើសុំ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ដោយ​គ្មាន​អត្ត​ព​លិ​ក​នារី ហើយ ព្រះអង្គម្ចាស់ ហ្វា​ហាដ ប៊ី​ន ចា​ឡា​វី អាល់​សាដ (Fahad bin Jalawi al-Saud ) បាន​និយាយថា "​សង្គម​របស់​យើង​មានការ​អភិរក្ស​តឹងរ៉ឹង​ណាស់​" និង "​មានការ​ពិបាក​ក្នុងការ​ទទួលយក​ស្ត្រី​នៅក្នុង​ការប្រកួតប្រជែង​កីឡា​" ។​​នៅពេលដែល​ប្រទេស​អភិរក្សនិយម​មួយ​នេះ​បាន​បញ្ជូន​ស្ត្រី​២​នាក់​ឱ្យទៅ​ចូលរួម​ប្រកួត​កីឡា​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១២ បព្វជិត​ម្នាក់​បាន​ហៅ​ពួកគេ​ថា "​ស្រីពេស្យា​" ។​

៤ បើក​គណនី​ធនាគារ​ផ្ទាល់ខ្លួន​៖ ស្ត្រី​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​គណនី​ធនាគារ​ដោយ​ខ្លួនឯង​គ្មាន​ការអនុញ្ញាត​នោះទេ​។​
៥ ទំនាក់ទំនង​ជាមួយ​បុរស​ដែល​មិនមែនជា​សមាជិកគ្រួសារ​៖ ស្ត្រី​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវបាន​កំហិត​ទំនាក់ទំនង​ជាមួយ​បុរស​ដែល​មិនមែនជា​សមាជិកគ្រួសារ​។ នៅតាម​ទីសាធារណៈ រួមមាន​ភោជនីយដ្ឋាន គេ​មាន​បែង​ចែង​ក​កន្លែង​សម្រាប់​គ្រួសារ និង កន្លែង​សម្រាប់តែ​មនុស្ស​ប្រុស​។​

៦ សិទ្ធិ​ចិញ្ចឹម​កូន​៖ នៅពេលដែល​ស្ត្រី​លែងលះ ពួកគេ​មាន​ត្រឹម​សិទ្ធិ​ចិញ្ចឹម​កូន​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។ សម្រាប់​កូនប្រុស ចិញ្ចឹម​ដល់​ពួកគេ​មាន​អាយុ​៧​ឆ្នាំ រីឯ កូនស្រី ចិញ្ចឹម​ដល់​អាយុ​៩​ឆ្នាំ​។ បន្ទាប់ពីនោះ ត្រូវបញ្ជូន​កូន​ទាំងនោះ​ឲ្យ​ទៅ​ឪពុក​ជា​អាណាព្យាបាល​ដោយ​ពេញ​ច្បាប់​អស់​មួយជីវិត​។​

៧ ស្នើសុំ​លិខិតឆ្លងដែន​៖ ស្ត្រី​មិនអាច​ដាក់​ពាក្យសុំ​ធ្វើលិខិត​ឆ្លងដែន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាណាព្យាបាល​បុរស​ទេ​។​
៨ ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​៖ នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត យុត្តិធម៌​សម្រាប់​មនុស្ស​ស្រី ត្រូវបាន​ផ្តល់​ឲ្យ​តែ​ពាក់កណ្ដាល​នៃ​យុត្តិធម៌​សម្រាប់​មនុស្ស​ប្រុស​ប៉ុណ្ណោះ សូម្បី​សិទ្ធិ​ទទួលបាន​មរតក​ក៏​ទទួល​បានតែ​ពាក់កណ្តាល បើ​ធៀប​នឹង​បងប្អូន​ប្រុស​របស់​ពួកគេ​។​

៩ ប្រកបមុខរបរ​៖ បើ​ស្ត្រី​ណា​ម្នាក់​ចង់​បើក​មុខរបរ​រកស៊ី ពួកគេ​ត្រូវការ​ដាច់ខាត​ឲ្យ​មនុស្ស​ប្រុស​២​នាក់​ធ្វើ​សក្ខីកម្ម ឬ បង្ហាញថា​នាង​មាន​លក្ខ​ខ័​ណ្ឌ​គ្រប់គ្រាន់​ដើម្បី​ប្រកប​ជំនួញ​បាន​៕a apple a arab saoudy