» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7807 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697978 នាក់

ភូ​កេ​ត​តំបន់​ទេសចរណ៍​ប្រទេស​ថៃ​ទទួល​អ្នកទេសចរ​បរ​ទេស​ដំបូង

 

​ថៃ​៖​អ្នកទេសចរ​ដំបូង​បាន​ទៅកាន់​ភូ​កេ​ត​ប្រទេស​ថៃ តាម​កម្មវិធី​លើកលែង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ពេ​សម្រាប់អ្នកទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។ នេះ​ជា​សកម្មភាព​នយោបាយ​ដើម្បី​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ​នៅក្នុង​ប្រទេស​ថៃ បើទោះបី​នៅមាន​ការឆ្លង​កូ​វីដ​-១៩​កើនឡើង​ខ្ពស់​ក្តី ។​a phou ket 

 អ្នកទេសចរ​២៤៩ នាក់​មកពី​ប្រទេស​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​អារ៉ាប់ ក្នុងនោះ​មាន អារ៉ាប់​រួម កាតារ សិង្ហ​បុរី បាន​ចូល​ទៅដល់​ភូ​កេ​ត​នៅ​ថ្ងៃទី​១​ខែកក្កដា​។ ជាមួយគ្នា​ន​នេះដែរ ក្រុមហ៊ុន​អាកាសចរណ៍ Etihad Airways មាន​អ្នកទេសចរ​២៥​នាក់​ក៏បាន​មកកាន់​ភូ​កេ​ត​ផងដែរ​។​​មជ្ឈមណ្ឌល​ទប់ស្កាត់​កូ​វីដ​-១៩ របស់​ថៃ​CCSA បានឱ្យដឹងថា វិធានការ​តឹងតែង​បំផុត​ត្រូវបាន​អនុវត្ត​ក្នុងពេល​បើកទ្វារ​ទេសច​រណ៍​ភូ​កេ​ត ដើម្បី​ធានា​មិនមាន​ការឆ្លង​កូ​វីដ​-១៩​។ មុនពេល​ឡើង​យន្តហោះ ទៅកាន់​ប្រទេស​ថៃ អ្នកទេសចរ​ត្រូវតែមាន​លិខិត​ផ្ទាល់ខ្លួន​ដល់​ទៅ​៥​ប្រភេទ ពិសេស​គឺ​លិ​ចិត​បញ្ជាក់​អវិជ្ជមាន​កូ​វីដ​ក្នុង​រយៈពេល​៧២​ម៉ោង និង​លិខិតធានា​រ៉ាប់រង​កូ​វីដ​-១៩​មានតម្លៃ​១​សែន​ដុល្លារ និង​លិខិត​ទទួលស្គាល់​ពី​ការចាក់​វ៉ាក់សាំង​រួចរាល់ យ៉ាងតិច​១៤​ថ្ងៃ​។​

​ពេលមកដល់ ពួកគេ​ពុំមាន​កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក​ទេ ក៏ប៉ុន្តែ គឺ​ត្រូវ​នៅលើ​កោះ​ភូ​កេ​ត​នេះ រយៈពេល​យ៉ាងហោច​១៤​ថ្ងៃ​សិន មុននឹង​អាចធ្វើ​ដំណើរ ទៅ​ទីកន្លែង​ផ្សេងទៀត នៅក្នុង​ប្រទេស​ថៃ​។ ក្នុងអំឡុងពេល​ស្នាក់​នៅលើ​កោះ​ភូ​កេ​ត ភ្ញៀវ​ទេសចរណ៍​ត្រូវធ្វើ​តេស្ត (PCR) រក​កូ​វីដ ចំនួន​៣​ដង​។ មួយវិញទៀត មិនមែន​គ្រប់​ភ្ញៀវ​ទេសចរណ៍​បរទេស សុទ្ធតែ​អាចមក​បានទេ គឺ​បានតែ​ជនបរទេស ដែល​មកពី​ប្រទេស​ចំនួន​៦៦​ប្រទេស​តែប៉ុណ្ណោះ ដែល​រដ្ឋាភិបាល​ថៃ ចាត់ទុកថា គ្មាន​ស្ថានភាព​ធ្ងន់ធ្ងរ ទាក់ទិន​នឹង​បញ្ហា​កូ​វីដ​។​

​គួរ​បញ្ជាក់ថា វិស័យ​ទេសចរណ៍ មាន​ចំណែក​១​ភាគ​៥​នៃ​ទំហំ​សេដ្ឋកិច្ច​ថៃ​។ មុន​មាន​វិបត្តិ​កូ​វីដ​១៩ មាន​ទេសចរណ៍​បរទេស​ចំនួន​ប្រមាណ​៤០​លាន​នាក់ មកលេង​នៅ​ថៃ ជា​រៀងរាល់ឆ្នាំ​។ នៅ​ភូ​កេ​ត ក៏ដូចជា​នៅ​តំបន់​ទេសចរណ៍​ល្បីៗ​ផ្សេងទៀត ៩០%​នៃ​សណ្ឋាគារ ហាង​ទំនិញ​ត្រូវ​បិទទ្វារ ហើយ​ជាពិសេស​នោះ អ្នកលក់ដូរ​តូចតាច បាន​បាត់បង់​ចំណូល​ទាំងស្រុង​។ តាម​ការគ្រោងទុក រដ្ឋាភិបាល​ថៃ នឹង​អនុវត្ត​វិធាន​ការបើក​ទ​ទួ​ក​ភ្ញៀវ​ទេសចរណ៍​បរទេស នៅ​កោះ​សាមុយ ក្នុង​រវាង​ខែកក្កដា​នេះដែរ ដោយ​អនុវត្ត​លក្ខខណ្ឌ​ប្រហាក់ប្រហែលគ្នា ទៅនឹង​កោះ​ភូ​កេ​ត​។​

​លោក កុង​សាក់ ឃូ​ភុង​សា​កន ប្រធាន​សមាគម​ក្រុម​សណ្ឋាគារ​ភាគខាងត្បូង​ប្រទេស​ថៃ បាន​លើកឡើងថា លក្ខខណ្ឌ​ទាំងអស់នេះ តឹងតែង​ពេក​ណាស់ ដែល​ធ្វើ​ឲ្យ​គ្មាន​ទេសចរណ៍​ណា​ហ៊ាន​មក​ទេ​។ ប្រសិនបើ​នៅ​ខែតុលា រដ្ឋាភិបាល​មិន​ដកចេញ នូវ​ការ​លក្ខខណ្ឌ​ទាំងនេះ​ទេ រដូវ​កាល​ទេសចរណ៍​ថ្មី​នេះ នឹងត្រូវ​ឆាចោល​ទៀតហើយ ហើយ​សណ្ឋាគារ​ភាគច្រើន ប្រាកដជា​ត្រូវ​រលំ បិទទ្វារ​ជា​រៀងរហូត​៕

 

​