» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5637 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618877 នាក់

ជិត​ដល់ពេល​បោះឆ្នោត​នាយករដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ​ចាន​អូ​ចា​ចូលដេក​ពេទ្យ​

 

​ប្រទេស​ថៃ​៖ គ្រូពេទ្យ​នៅ​ប្រទេស​ថៃ​កំពុង​តាមដាន​អាកា​រៈ​ជំងឺ​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ដែល​លោក​កំពុងតែ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​មួយកន្លែង​តាំងពី​យប់​ថ្ងៃ​សុក្រ​ទី​៣​កម្ភៈ ។ គ្រូពេទ្យ​រកឃើញ​ភាពមិនប្រក្រតី​មួយ នៅពេល​ពិនិត្យមើល​ដៃស្ដាំ​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ដែល​ចាប់ផ្ដើម​ហើម​យ៉ាងខ្លាំង​នៅ​ថ្ងៃ​សៅរ៍​នេះ​។a bra yuta

​លោក​ប្រា​យុទ្ធ​ប្រញាប់​ចាត់​មនុស្ស​ឱ្យ​ដឹក​លោក​ទៅ​មន្ទីរពេទ្យ «​ព្រះ​មង្ឃុត​ក្លាវ -Phramongkutklao» នៃ​ទីក្រុង​បាងកក​ជាបន្ទាន់ បន្ទាប់ពី​លោក​វិលត្រឡប់​ពី​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ទៅកាន់​ខេត្ត​អាយុ​ធ្យា​។ មកដល់​បាងកក​វិញ ស្រាប់តែ​ដៃ​របស់លោក​ចាប់ផ្ដើម​ហើម​ខ្លាំង​តែម្ដង​។ រហូតមកដល់​ពេលនេះ គេ​ពុំទាន់​ឃើញ​សេចក្ដីប្រកាស​ជា​ផ្លូវការ​ចេញពី​ខុទ្ទកាល័យ​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ឬ​ពី​មន្ទីរពេទ្យ​ដែល​លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅឡើយ​ទេ​។

​ព័ត៌មាន​បឋម​បង្ហាញថា​ដៃស្ដាំ​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​កំពុង​ហើម​ខ្លាំង​មែនទែន ហាក់ដូច​ជាមាន​អាកា​រៈរ​លាក​ដោយសារ​ជំងឺ​នៅ​ខាងក្នុង​ខ្លួន​។ គ្រូពេទ្យ​បានផ្ដល់​ថ្នាំ​ប្រឆាំង​បាក់តេរី ឬ​អង់​ទី​ប៊ី​យ៉ូ​ទិច ដើម្បីឱ្យ​លោក​លេប ព្រោះ​គ្រូពេទ្យ​រកឃើញ​ភាពមិនប្រក្រតី​មួយ​កើតឡើង​ចំពោះ​រូបលោក​។ ប៉ុន្តែ​គ្រូពេទ្យ​មិនទាន់​សន្និដ្ឋានថា​ជា​អ្វី​ឱ្យ​ពិតប្រាកដ​នៅឡើយ​ទេ​។ គេ​ឃើញ​ជំនួយការ​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ដឹកជញ្ជូន​សំលៀកបំពាក់ និង​របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ពី​ផ្ទះ​របស់លោក​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។ ចំណែក​រថយន្ត​របស់​ភរិយា​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ត្រូវគេ​ប្រទះឃើញ​ចត​ទុកចោល​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​។ ចាប់តាំងពី​ពេល​លោក​ចូល​សម្រាក​នៅ​ទីនោះ​ជា​លើកដំបូង​រហូតមកដល់​ពេលនេះ រថយន្ត​នោះ​មិនទាន់​ចាកចេញ​ទៅវិញ​នៅឡើយ​ទេ​។​

​ប្រភព​ខ្លះ​អះអាង​ថាបើ​គេ​ពិនិត្យ​ទៅលើ​ភិនភាគ​ខាងក្រៅ​នៃ​ការ​ហើម​ដៃ​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា មាន​អាកា​រៈ​ស្រដៀង​នឹង​ជំងឺ​មួយ​ប្រភេទ​ដែល​បណ្ដាល​មក​ការឡើង​ជាតិ​កាល់ស្យូម​ខ្ពស់​នៅក្នុង​ឈាម ដែល​ហៅ​តាម​ភាសា​ពេទ្យ​ថា pseudogout​។ ជំងឺ​នេះ​បណ្ដាលឱ្យ​រលាក​សន្លាក់​។ ប៉ុន្តែ​មិន​ពាក់ព័ន្ធ​នឹង​ករណី​ឡើង​ជាតិ​អាស៊ីដ​អ៊ុយ​រិច​ខ្ពស់​នៅក្នុង​ឈាម​ទេ​។ ជំងឺ psudogout បណ្ដាលឱ្យ​ឈឺ​ចុកចាប់ រឹង​ដៃជើង ស្បែក​ប្រែ​ទៅជា​ពណ៌​ក្រហម ក្ដៅខ្លួន និង​ឈឺសន្លាក់​។ ជាពិសេស កន្លែង​ដែល​ឈឺ​ចុកចាប់​ខ្លាំងជាងគេ​គឺ​ក្បាលជង្គង់ និង​កដៃ​៕​កាសែត​បាងកក​ប៉ុស្តិ៍​អន​ឡាញa bra yut sick  

​