» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6420 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696591 នាក់

ខួប​១​ឆ្នាំ​នៃ​ការបាញ់សម្លាប់​ឧ​ត្ត​ម​សេនីយ​អ៊ីរ៉ង់​កា​សឹម សូឡី​ម៉ា​នី​អ៊ីរ៉ង់​ព្រមាន​វ៉ៃ​អាមេរិក​វិញ​គ្រប់​កាលៈទេសៈ​!

 

​អ៊ីរ៉ង់​៖ ក្នុងឱកាស​ខួប​គម្រប់ ១​ឆ្នាំ​គត់​នៃ​ការសម្លាប់​ឧ​ត្ត​ម​សេនីយ​អ៊ីរ៉ង់​កា​សឹម សូឡី​ម៉ា​នី​ដោយ​យន្តហោះ​ដ្រូ​ន​អាមេរិក​ក្នុង​ទឹកដី​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី​៣ មករា ឆ្នាំ ២០២០​ប្រមុខ​ឆ្នាំ​បដិវត្តន៍​អ៊ីរ៉ង់​លោក​ហូ​ស​សេន សាឡា​មី​កាលពី​ថ្ងៃ​សៅរ៍ ទី​២ មករា​បាន​ព្រមាន​ថា អ៊ីរ៉ង់​នឹងធ្វើ​ការ​វាយបក​លើ​គ្រប់​ទង្វើ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក​។a army iran1

នាឱកាស​ចុះសួរសុខទុក្ខ​កម្លាំង​ឆ្មាំ​បដិវត្តន៍​ដែល​កំពុង​ឈរជើង​លើ​កោះ​អា​ប៊ូ មូ​សា​ដែលជា​កោះ​ដ៏​សំខាន់ និង​យុទ្ធសាស្ត្រ​មួយ​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។ កោះ​អា​ប៊ូ មូ​សា​មាន​ទីតាំងនៅ​ជិត​ច្រក​យុទ្ធសាស្ត្រ​នៃ​ដៃសមុទ្រ Ormuz ដែលជា​ផ្លូវ​ដឹក​ប្រេង​មួយ​ដ៏​សំខាន់​ទៅកាន់​ពិភពលោក​។​លោក​ហូ​ស​សេន សាឡា​មី​ថ្លែងថា​៖ « យើង​ស្ថិត​នៅទីនេះ​ថ្ងៃនេះ​ដើម្បី​ធានាបាន​នូវ​កងជើង​ទឹក​របស់​យើង​ប្រឆាំងនឹង​សត្រូវ​ដែល​តែង​អួតអាង និង​គំរាមកំហែង​យើង​។ យើង​នឹង​ធ្វើការ​វាយបក​លើ​គ្រប់​ទង្វើ​របស់​សត្រូវ​ដែល​ប្រឆាំង​យើង » ។​

កាលពី​នៅ​ថ្ងៃ​សុក្រ ទី​១ មករា ប្រធាន​តុលាការ​អ៊ីរ៉ង់​លោក​អ៊ីប្រាហ៊ីម រ៉ា​អ៊ី​ស៊ី​ក៏បាន​ព្រមាន​ត្រង់ៗ​នា​ពិធី​រម្លឹក​ខួប ១​ឆ្នាំ​នៃ​ការស្លាប់​ឧ​ត្ត​ម​សេនីយ​អ៊ីរ៉ង់​កា​សឹម សូឡី​ម៉ា​នី​ក្នុងប្រទេស​អ៊ីរ៉ាក់​ថា ប្រធានាធិបតី​អាមេរិក​ផុត​អាណត្តិ​លោក​ដូ​ណា​ល់ ត្រាំ និង​ថ្នាក់ដឹកនាំ​អាមេរិក​ដទៃទៀត​ដែល​បាន​បញ្ជា​ឲ្យ​សម្លាប់​លោក​កា​សឹម សូឡី​ម៉ា​នី​នឹង​គ្មាន​ថ្ងៃ​សុខ​ឡើយ​ទោះ​ស្ថិតនៅ​ទីកន្លែង​ណាក៏ដោយ​លើ​ផែនដី​នេះ​។ ការព្រមាន​ន​ពេះ​បង្ហាញថា ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​ដែល​កំពុងមាន​ស្រាប់​ហាក់​បាន​ឡើង​ខ្លាំង​មួយកម្រិត​ទៀត​នាឱកាស​ខួប ១​ឆ្នាំ​នៃ​ការសម្លាប់​ឧ​ត្ត​ម​សេនីយ​អ៊ីរ៉ង់​ដោយ​ទាហាន​អាមេរិក​។​

​សូម​ញ្ជា​ក់ថា​កាលពី​ដំណាច់ខែ​វិច្ឆិកា​កន្លងទៅ សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Nimitz ទៅកាន់​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស និង​ប្រើ​យន្តហោះ B៥២ ហោះ​ពីលើ​តំបន់​ក្នុង​ថ្ងៃទី​១០ ធ្នូ​ក្នុងពេល​ដេ​ល​មានការ​ធ្វើឃាត​លើ​បិតា​វិទ្យាសាស្ត្រ​បរមាណូ​របស់​អ៊ីរ៉ង់​ដែរ​។ តែបើ​តាម​កាសែត New York Time រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Christopher Miller បាន​បញ្ជា​ឲ្យ​ដក​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Nimitz ចេញពី​តំបន់​វិញ​ហើយ​។ ករ​ណិ​យ៍​បញ្ជូន​នាវា​និង​យន្តហោះ​បេ​៥២​នេះ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​បាន​ចោទ​លោក​ត្រាំ​ពីបទ​ព្យាយាម​បង្កើត​លេស​ដើម្បី​វាយប្រហារ​អ៊ីរ៉ង់​នៅមុន​លោក​ត្រាំ​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃទី​២០ មករា​។​

​គួររម្លឹកថា​ក្រោយពេល ឧ​ត្ត​ម​សេនីយ​អ៊ីរ៉ង់​លោក​កា​សឹម សូឡី​ម៉ា​នី​ត្រូវបាន​ទាហាន​អាមេរិក​ប្រើ​ដ្រូ​ន​បាញ់សម្លាប់​នៅក្នុង​ទីក្រុង​បា​កដាដ ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី​៣ មករា ឆ្នាំ ២០២០ ។ ប្រតិកម្ម​តប​វិញ អ៊ីរ៉ង់​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​សំដៅលើ​មូលដ្ឋាន​យោធា​អាមេរិក​ក្នុង​ទឹកដី​អ៊ីរ៉ាក់​។ តែ​មិនបាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​អាមេរិក​ទេ​គ្រាន់តែ​មានការ​រងរបួស​។​តែ​ជាមួយគ្នា​នោះ​យោធា​អ៊ីរ៉ង​បែ​ជា​ច្រឡំ​បាញ់​យន្តហោះ​ដឹកនាំ​អ្នកដំណើរ​របស់ខ្លួន​ប​ណ្តា​ល​ឲ្យ​ស្លាប់​មនុស្ស​ជាង​១០០​នាក់នាក់ថែមទៀត​៕


​