» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7446 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697617 នាក់

សហរដ្ឋ​អាម៉េរិក និង​ចិន ព្រមព្រៀង​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន ក្រោយ​ចរចា ២​ថ្ងៃ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ឯប្រទេសផ្សេងៗទុកសិន

 

​អាមេរិក​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump កាលពី​ថ្ងៃ​ពុធ​១១ ខែមិថុនា បានប្រកាសថា ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ល្អប្រសើរ​ណាស់ បន្ទាប់ពី​កិច្ចចរចា​ពាណិជ្ជកម្ម​រយៈពេល​ពីរ​ថ្ងៃ បានផ្តល់​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​មួយ ដែល​រួមបញ្ចូល​សម្បទាន​របស់​ចិន លើ​វត្ថុ​ធាតុ​រ៉ែ​កម្រ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ដែល​អនុញ្ញាតឱ្យ​និស្សិត​ចិន សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​របស់​អាមេរិក​។​a china eco us3 

​នៅលើ​បណ្ដាញ​សង្គម Truth Social លោក Trump បាន​និយាយថា កិច្ចព្រមព្រៀង​របស់លោក​ជាមួយ​ប្រទេស​ចិន បានធ្វើ​រួចរាល់​ហើយ​។ ប៉ុន្តែ​លោក​បាន​កត់សម្គាល់ថា​វា​នៅតែ​ង​ក្រោយពី​ប្រធានាធិបតី​ចិន Xi Jinping និង​រូបលោក​ផ្ទាល់​។​​នៅក្រោម​កិច្ចព្រមព្រៀង​នេះ ប្រទេស​ចិន នឹង​ផ្គត់ផ្គង់​រ៉ែ និង​មេដែក​កម្រ​សម្រាប់​ឧស្សាហកម្ម​អាមេរិក ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​នឹង​អនុញ្ញាតឱ្យ​និស្សិត​ចិន​បន្ត​ការសិក្សា​ក្នុង​បណ្ដា​សាកលវិទ្យាល័យ​អាមេរិក ដែល​ជាការ​បញ្ច្រាស​ពី​ការគំរាមកំហែង​កាលពី​កន្លងទៅ​ក្នុងការ​លុបចោល​ទិដ្ឋាការ​របស់​ពួកគេ​។​

​លោក Trump បាន​បន្ថែមថា លោក​ប្រធានាធិបតី Xi និង​រូបលោក នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​បើកចំហ​ប្រទេស​ចិន ចំពោះ​ពាណិជ្ជកម្ម​អាមេរិក ។​​ករណី​យ៍​នេះដែរ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អាមេរិក លោក Howard Lutnick បាន​និយាយថា កិច្ចពិភាក្សា​នៅ​ទីក្រុង​ឡុង​ដ៍​គឺ ស្ថិតនៅលើ​ផ្លូវត្រូវ​ទាំងស្រុង ដោយ​បន្ថែមថា​ទីក្រុង​ប៉េកាំង នឹង​ចាប់ផ្តើម​អនុម័ត​កម្មវិធី​មេដែក​អាមេរិក​ភ្លាមៗ បន្ទាប់ពី​ការយល់ព្រម​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​នេះ ហើយ​អាមេរិក​នឹង​ដក​វិធានការ​នៅពេល​ចិន​ចាត់វិធានការ​លើ​ការងារ​នេះ​។​

​រដ្ឋមន្ត្រីក្រសួង​រតនា​គា​រលោក​អាមេរិក Scott Bessent បាន​ព្រមាន​ថា​កិច្ចព្រមព្រៀង​ទូលំទូលាយ​ជាមួយ​ប្រទេស​ចិន​នឹង​ចំណាយពេល​ដំណើរការ​យូរ ដោយនិយាយ​ថា​វា​អាចទៅរួច​ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ឡើងវិញ​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ទីក្រុង​ប៉េកាំង​បាន លុះត្រាតែ​ទីក្រុង​ប៉េកាំង​បង្ហាញ​ភាពជា​ដៃគូ​ដែល​អាច​ទុកចិត្ត បាន​ក្នុង​ការចរចា​ពាណិជ្ជកម្ម​។​

​សូមបញ្ជាក់ថា​សហរដ្ឋ​អាម៉េរិក​-​ចិន​៖ សហរដ្ឋ​អាម៉េរិក​និង​ចិន បាន​ឈានដល់​កិច្ចព្រមព្រៀង​ជា​មូលដ្ឋាន ជុំវិញ​របៀប​ឬ​លក្ខខណ្ឌ​ដែល​ភាគី​ទាំងពីរ​នឹង​ឆ្ពោះទៅមុខ​លើ​ផ្នែក​ពាណិជ្ជកម្ម ដោយ​រឿងនេះ បាន​កើតឡើង​បន្ទាប់ពី​មាន​កិច្ចពិភាក្សា​រយៈពេល​ពីរ​ថ្ងៃ​នៅឯ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស ។

​មន្ត្រី​ចរចា​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ចិន លោក លី ឆឹង​ហ្គា​ង (Li Chenggang) បាន​ថ្លែងប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​ថា កិច្ចព្រមព្រៀង​នេះ ផ្អែកលើ​អ្វីដែល​មេដឹកនាំ​នៃ​ប្រជាជាតិ​ទាំងពីរ បាន​ពិភាក្សាគ្នា​រួចមកហើយ​ក្នុងអំឡុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​កាលពី​ថ្ងៃទី​៥ ខែមិថុនា និង​ក្នុងអំឡុង​កិច្ចពិភាក្សា​កាលពី​ខែ​មុន​នៅឯ​ទីក្រុង​ហ្សឺ​ណែវ ។​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក លោក Howard Lutnick បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ (១០ មិថុនា​) នៅពេល​បញ្ចប់​កិច្ចចរចា​ពាណិជ្ជកម្ម​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទីក្រុង​ឡុង​ដ្រ៍ របស់​ចក្រភព​អង់គ្លេស​ថា ក្រុមមន្ត្រី​សហរ​ដ្ខ​អាមេរិក និង​ប្រទេស​ចិន បាន​ព្រមព្រៀង​លើ​ក្របខ័ណ្ឌ​មួយ ដើម្បី​បន្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​ភាគី​ទាំងពីរ​ឡើងវិញ និង​ដោះស្រាយ​ការ​រឹតបន្តឹង​លើ​ការនាំចេញ​របស់​ចិន លើ​រ៉ែ​កម្រ និង​មេដែក​ដ៏​សំខាន់​។​

​លោក Lutnick បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ក្របខណ្ឌ​នោះបាន​ដាក់ "​ខ្លឹមសារ​ពេញលេញ​បន្ថែម​" លើ​កិច្ចព្រមព្រៀង​ដែល​បាន​ឈានដល់​កាលពី​ខែ​មុន​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ដើម្បី​បន្ធូរ​បន្ថយពន្ធ​សងសឹក​គ្នា​ទៅមក រួមទាំង​ការគ្រប់គ្រង​របស់​ចិន លើ​ការនាំចេញ​សារធាតុ​រ៉ែ​សំខាន់ៗ​។ លោក​បន្តថា កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​លុប​ចោលការ​រឹតបន្តឹង​លើ​ការនាំចេញ​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នាពេល​ថ្មីៗ​នេះ​ផងដែរ​។​

​នៅក្នុង​បទសម្ភាសន៍​ដាច់ដោយឡែក​មួយ អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន លោក Li Chenggang ក៏បាន​និយាយ​ផងដែរ​ថា ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​មួយ​ត្រូវបាន​ឈានដល់ ដែល​នឹងត្រូវ​នាំយក​ទៅវិញ​ឱ្យ​មេដឹកនាំ​សហរដ្ឋអាមេរិក និង​ចិន​ពិនិត្យ​។ លោក Li បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា "​ជាគោលការណ៍ ភាគី​ទាំង​ពីរបាន​ឈានដល់​ក្របខ័ណ្ឌ​មួយ​សម្រាប់​អនុវត្ត​ការឯកភាព ដែល​ប្រមុខរដ្ឋ​ទាំងពីរ​សម្រេចបាន អំឡុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​កាល​ថ្ងៃទី​០៥ ខែមិថុនា ហើយ​និង​ការឯកភាព​គ្នា​ដែល​បាន​ឈានដល់​នៅឯ​កិច្ចប្រជុំ​ទីក្រុង​ហ្សឺ​ណែវ​"​។​

​កាលពី​ថ្ងៃ​ពុធ ទី​១១ ខែមិថុនា ប្រធានាធិបតី​អាមេរិក លោក ដូ​សម្រាប់​ការដាក់​ពន្ធ​លើ​ប្រទេស​ផ្សេងៗ​វិញ​លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយថា រូបលោក​នឹង​ស្ម័គ្រចិត្ត​ពន្យារពេល​ថ្ងៃ​កំណត់ «៨ កក្កដា​» សម្រាប់​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​នានា មុនពេល​ការយក​ពន្ធគយ​ខ្ពស់​របស់​អាមេរិក ត្រូវ​ចូល​ជា​ធរមាន ប៉ុន្តែ​រូបលោក​មិន​ជឿថា វា​នឹង​ចាំបាច់​នោះឡើយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​ការផ្អាក​ជា​បណ្តោះអាសន្ន​រយៈពេល​៩០​ថ្ងៃ នៃ​ការអនុវត្ត​វិធានការ​ពន្ធ​បដិការ​របស់លោក ត្រាំ នឹង​ផុតកំណត់​នៅ​ថ្ងៃទី​៨ ខែកក្កដា​ខាងមុខ ហើយ​មកទល់នឹង​ពេលនេះ អាមេរិក​សម្រេចបាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តែមួយ​ប៉ុណ្ណោះ គឺជា​មួយ​ចក្រភព​អង់គ្លេស ខណៈ​ការចរចា​ជាមួយ​ប្រទេស​ជាច្រើន​ដទៃទៀត កំពុង​បន្ត​ស្ថិតក្នុង​ដំណាក់កាល​ផ្សេងៗ​គ្នា​។​​កាលពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក លោក Scott Bessent ក៏បាន​ប្រាប់​គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​ផងដែរ​ថា រដ្ឋបាល លោក ត្រាំ អាច​នឹង​ពន្យារ​ថ្ងៃ​ផុតកំណត់ នៃ​កិច្ចចរចា​ពាណិជ្ជកម្ម សម្រាប់​បណ្តា​ប្រទេស​ទាំងឡាយ ដែល​កំពុង​ចរចា​ដោយ​សុ​ឆន្ទៈ​ជាមួយ​អាមេរិក​។​​គួរ​បញ្ជាក់ថា លោក ត្រាំ បានប្រកាស​ការផ្អាក​វិធានការ​ពន្ធ​បដិការ​របស់លោក កាលពី​ថ្ងៃទី​៩ ខែមេសា ពោលគឺ​មួយ​សប្តាហ៍ ក្រោយ​បង្ហាញ​ចេញ​នូវ​ចំណាត់ការ​យកពន្ធ​ដ៏​ចម្រូងចម្រាស​ទៅលើ ដៃគូ​ពាណិជ្ជកម្ម​ស្ទើរតែ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក​៕a china eco us1 a china eco us2 
​