» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5548 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695719 នាក់

លោក​ស៊ុនចាន់ថុល​សន្យា​ជួស​ចុ​ល​ផ្លូវ​កោះកុង​ឲ្យ​ហើយ​នៅ​ពាក់កណ្តាល​ខែធ្នូ​

 

 

​កោះកុង​៖​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣​ខែវិច្ឆិកា​ថា ផ្លូវជាតិ​លេខ​៤៨ (​ផ្លូវបំបែក​ស្រែអំបិល​-​ទី​រួម​ខេត្តកោះកុង​) គ្រោង​នឹង​បញ្ចប់​ការជួសជុល​បឋម​នៅ​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០១៨ មុន​ពិធីបុណ្យ​សមុទ្រ​។​a sun 

​ផ្លូវ​លេខ​៤៨​នេះ មាន​ប្រវែង ១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅដល់​ទី​រួម​ខេត្តកោះកុង​។ ក្នុង​ចម្ងាយ​ផ្លូវ ១៥០​គីឡូម៉ែត្រ​នេះ ផ្លូវ​ប្រវែង ៦៣​គីឡូម៉ែត្រ ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងៗ​ទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី បញ្ជាក់ថា កំណាត់​ផ្លូវ​ដែល​រង​ការខូចខាត​ប្រវែង ៦៣ គីឡូម៉ែត្រ​នេះ ត្រូវបាន​ចែកចេញជា ៩១​កំណាត់​ដើម្បី​ជួសជុល​ដោយ​អង្គភាព​ធំៗ​ចំនួន​៣ រួមមាន​៖ នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ នាយកដ្ឋាន​ជួសជុល​និង​ថែទាំ​ផ្លូវថ្នល់ និង​នាយកដ្ឋាន​វិស្វកម្ម​នៃ​ក្រសួងការពារជាតិ​។

ការជួសជុល បាន​ប្រើប្រាស់​គ្រឿងចក្រ​សម្រាប់​ជួសជុល​ប្រមាណ ៤០០​គ្រឿង និង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក​សម្រាប់​ធានា​ការជួសជុល និង​ថែទាំ​ផ្លូវ​នេះ រហូតដល់​ការចាប់ផ្ដើម​អនុវត្ត​គម្រោង ស្តារ និង​ធ្វើ​ឲ្យ​ប្រសើរឡើង ក្រោម​ឥណទាន​ប្រាក់កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ (EDCF)​។​

​សូមជម្រាបថា ខេត្តកោះកុង នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ដែល​ប្រារព្ធ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។ នៅក្នុង​ពិធី​នោះដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច ប៊ុន រ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​៕a sun1 

​