» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7402 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697573 នាក់

ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦

 

 


ភ្នំពេញ៖ទោះបីជាទំនិញកម្ពុជាត្រូវប្រឈមនឹងការអនុវត្តពន្ធគយបន្ថែម ១០% ពីសហរដ្ឋអាម៉េរិកក៏ដោយតែ ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក នៅតែបន្ត រក្សាបានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ ។a good export 

ប្រភពពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក ក្នុងរយៈពេលពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៥,៧៣ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

សម្រាប់ ការនាំចូលរបស់កម្ពុជា ពីសហរដ្ឋអាម៉េរិកវិញ ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ដោយសម្រេចបានទំហំទឹកប្រាក់ប្រមាណ ២៣១លានដុល្លារអាម៉េរិក កើនឡើង ៩២,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ សម្រេចបានប្រមាណ ៥,៩៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣៣,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។តាមរយៈលទ្ធផលនេះ កម្ពុជា នៅតែរក្សាបានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកក្នុងទំហំជាង ៥,៥ពាន់លានដុល្លារអាម៉េរិក។

កំណើននៃការនាំចេញនេះ ឆ្លុះបញ្ចាំងពីសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា និងទំនុកចិត្តរបស់អ្នកបញ្ជាទិញអាម៉េរិកចំពោះខ្សែសង្វាក់ផ្គត់ផ្គង់នៅកម្ពុជា។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា ទៅទីផ្សារអាម៉េរិក រួមមាន សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ គ្រឿងសង្ហារិម កង់ និងផលិតផលកសិកម្មមួយចំនួន។

បើតាមតួរលេខគយការធ្វើពាណិជ្ជកម្មនាំចេញរបស់កម្ពុជា បន្តរក្សាបានកំណើនខ្ពស់ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ ដោយកើនឡើងជិត ២០% ដែលបង្ហាញពីភាពធន់នៃវិស័យផលិតកម្ម និងសមត្ថភាពរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារ និងធ្វើពិពិធកម្មមុខទំនិញនាំចេញ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមានភាពមិនច្បាស់លាស់ក៏ដោយ។

ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ កម្ពុជា បាននាំចេញទំនិញទៅទីផ្សារអន្តរជាតិមានតម្លៃសរុបប្រមាណ ១៤,០៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៩% ខណៈការនាំចូលមានតម្លៃប្រមាណ ១៦,០៣ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ទិន្នន័យនេះ បង្ហាញថា សកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅតែមានសន្ទុះល្អ ទោះ បីជាប្រទេសកំពុងប្រឈមនឹងបញ្ហាជាច្រើន រួមមានការដំឡើងពន្ធគយលើទំនិញនាំចូលដោយសហរដ្ឋអាម៉េរិក ជម្លោះនៅតំបន់មជ្ឈិមបូព៌ា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកដែលនៅតែបន្តអូសបន្លាយ។

លើសពីនេះ គឺជម្លោះព្រំដែនកម្ពុជា និងថៃ ដែលភាគីថៃ បានបិទច្រកព្រំដែនគោកជាឯកតោភាគីជាមួយកម្ពុជា រយៈពេលមួយឆ្នាំមកនេះ បានបង្កផលប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្ម និងការដឹកជញ្ជូនឆ្លងដែនរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណា ការនាំចេញរបស់កម្ពុជា នៅតែបន្តមានកំណើនខ្ពស់ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃមូលដ្ឋានផលិតកម្មក្នុងស្រុក និងសមត្ថភាពក្នុងការពង្រីកទីផ្សារនាំចេញទៅកាន់ដៃគូពាណិជ្ជកម្មផ្សេងៗ។

ទីផ្សារនាំចេញកំពូលទាំង ១០របស់កម្ពុជា រួមមាន សហរដ្ឋអាម៉េរិក គឺនៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ដោយមានចំណែករហូតដល់ ៤០,៨% នៃការនាំចេញសរុប។ បន្ទាប់មកគឺវៀតណាម មានចំណែក ១៦,៦% ខណៈជប៉ុន ៥,៥% ចិន ៥,៤% កាណាដា ៣,៥% អេស្បាញ ៣,៣% ហូឡង់ ២,៩% ចក្រភពអង់គ្លេស ២,៧% អាល្លឺម៉ង់ ២,៤% និងថៃ ២,១%។

មុខទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ និងកាបូប ព្រមទាំងផលិតផលកសិកម្មដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។ ទន្ទឹមនឹងនេះ កម្ពុជា ក៏កំពុងឃើញការកើនឡើងនៃការនាំចេញផលិតផលឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារអគ្គិសនី និងគ្រឿងបង្គុំអេឡិចត្រូនិក ដែលជាសញ្ញាបង្ហាញពីការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីការពឹងផ្អែកលើវិស័យប្រើកម្លាំងពលកម្មច្រើន ទៅកាន់វិស័យផលិតកម្មដែលមានបច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់ជាងមុន។a good to usa