» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1687 នាក់

ម្សិលមិញ 10668 នាក់

សរុប 20283702 នាក់

កៀង​ក្របី​ឆ្លង​ទឹក​ព្រែក បណ្តាល​ឲ្យ​ងាប់​ក្របី​១៧​ក្បាល​?!

​កំពង់ចាម​៖ កាលពី​ល្ងាច ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២៣ មាន​ករណី​ក្របី​ផ្អើល​រត់​ជាន់គ្នា បណ្តាល​ឲ្យ​លង់ទឹក​ងាប់​ចំនួន ១៧​ក្បាល នៅ​ចំណុច​ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ ម្ចាស់​ក្របី​បាន​លែង​ក្របី​ជា​ហ្វូង ដើម្បី​ឲ្យ​ស៊ី​ស្មៅ​នៅ​ចំណុច អ្នកតា​ប៉ោ ស្រុក​កងមាស​។​ម្ចាស់​ក្របី បាន​ឲ្យ​ដឹងថា ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ ទឹកទន្លេរ​ចាប់​ផ្តើមឡើង​ខ្លាំង ធ្វើឱ្យ​លិច​តំបន់​នោះ​។​គាត់​បាននាំគ្នា​ដេញ​ក្របី​ឆ្លង​ទឹក​ព្រែក​កំពង់​រាំង មក​ទីទួល​នៅ​ភូមិ​ចាំ​នាង និង​ភូមិ​ផ្តៅ​ជុំ​កើត ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​វិញ​។a bafalo die2

មូល​ហេតុដែល​បណ្តាលឱ្យ​ក្របី​ងាប់ មកពី​ត្រឿ​យ​ម្ខាង​ទៅ​ត្រឿ​យ​ម្ខាង​ទៀត មាន​ចម្ងាយ​ឆ្ងាយ មិន​ក្រោម​៣​គីឡូ ធ្វើឱ្យ​ក្របី​អស់កម្លាំង​ហែល​ទឹក​ផង និង​ម្យ៉ាងទៀត​វិញ ម្ចាស់​ក្របី​បាន​ប្រើ​ទូក​ជ័រ​ជាច្រើន​គ្រឿង​សម្រាប់​គៀង​ក្របី ហើយ​ទូក​នោះ​មាន​រចនា​រូប​ភ្នែក មើលទៅ​ដូច​រូប​សត្វ​ក្រពើ ដែល​ធ្វើឱ្យ​ក្របី​ផ្អើល លង់ទឹក​ងាប់​តែម្តង​។​​ក្របី​ដែល​ងាប់​ទាំងអស់​មាន​ចំនួន ១៧​ក្បាល ក្នុងនោះ​២​ក្បាល ជា​របស់​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចាំ​នាង និង​១៥​ក្បាល​ទៀត ជា​របស់​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ផ្តៅ​ជុំ​កើត ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​៕a bafalo die a bafalo die1