» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1364 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767430 នាក់

សិង្ហបុរី និងអូស្ត្រាលីសន្យាបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិ

 

 

សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរិន វ៉ុង (Lawrence Wong) និងសមភាគីអូស្ត្រាលី លោក អាន់តូនី អាល់បានី (Anthony Albanese) បានបើកកិច្ចពិភាក្សាតាមទូរសព្ទជាបន្ទាន់ ដើម្បីរិះរកមធ្យោបាយការពារខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញជាយុទ្ធសាស្ត្រ ជាពិសេសគឺប្រេងម៉ាស៊ូត និងឧស្ម័នធម្មជាតិ (LNG)។a singapor oil1 

មេដឹកនាំទាំងពីរ បានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ ដែលបានបណ្តាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅប្រទេសកាតា។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺការបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលជាច្រកនៃដង្ហើមសេដ្ឋកិច្ចសម្រាប់ដឹកជញ្ជូនថាមពលមួយភាគប្រាំរបស់ពិភពលោក ដោយធ្វើឱ្យតម្លៃប្រេង និងឧស្ម័នហក់ឡើងខ្ពស់ ។

សម្រាប់សិង្ហបុរី ស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលជារឿងដ៏សំខាន់បំផុត ព្រោះតែប្រទេសនេះប្រើប្រាស់ឧស្ម័នធម្មជាតិដែលនាំចូលរហូតដល់ ៩៥% សម្រាប់ផលិតអគ្គិសនី។ ដូចនេះ ការពង្រឹងទំនាក់ទំនងជាមួយអូស្ត្រាលី ដែលជាប្រទេសផលិតឧស្ម័ន LNG ដ៏ធំមួយក្នុងលោក គឺជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីធានាថាប្រជាជនសិង្ហបុរីមានថាមពលប្រើប្រាស់គ្រប់គ្រាន់ ។

កិច្ចសហប្រតិបត្តិការថ្មីនេះ នឹងផ្តោតលើការលុបបំបាត់រាល់ឧបសគ្គនៃការនាំចូល និងនាំចេញ ព្រមទាំងការផ្តល់ដំណឹងឱ្យគ្នាទៅវិញទៅមកជាមុន ប្រសិនបើមានសញ្ញានៃការរអាក់រអួលដល់ការដឹកជញ្ជូន។ ភាគីទាំងពីរនឹងពន្លឿនការបង្កើតកិច្ចព្រមព្រៀងដែលមានលក្ខណៈចងភ្ជាប់ផ្លូវច្បាប់ ដើម្បីធានាថាពាណិជ្ជកម្មលើវិស័យនេះ នឹងមិនមានការរំខាន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។

សកម្មភាពនេះ ក៏ជាផ្នែកមួយនៃការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ២.០ រវាងប្រទេសទាំងពីរ ដែលមានបំណងពង្រីកការតភ្ជាប់សេដ្ឋកិច្ច និងវិនិយោគលើថាមពលកកើតឡើងវិញ។ មេដឹកនាំទាំងពីរជឿជាក់ថា ទំនុកចិត្តជាយុទ្ធសាស្ត្រ និងការប្រកាន់ខ្ជាប់នូវច្បាប់ពាណិជ្ជកម្មសេរី គឺជាសសរស្តម្ភនៃសន្តិសុខក្នុងតំបន់ ។
សិង្ហបុរី និងអូស្ត្រាលី ក៏បានផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ ឱ្យរួមដៃគ្នាការពារខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលសកលកុំឱ្យរងនូវការកាត់ផ្ដាច់។ មេដឹកនាំទាំងពីរសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ការរក្សាទីផ្សារឱ្យនៅបើកចំហ គឺជាមធ្យោបាយតែមួយគត់ដើម្បីការពារសន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជននៅក្នុងតំបន់ និងពិភពលោកទាំងមូល ៕ប្រភព៖ CNA​a singapor oil