» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4950 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695121 នាក់

ដុត​កម្ទេចចោល ទំនិញ​ខូចគុណភាព ទម្ងន់​ជាង​៣​តោន នៅ​ត្បូងឃ្មុំ​

​ខេត្ត​ត្បូងឃ្មុំ ៖​នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា​ឆ្នាំ​២០២២​ទំនិញ​ក្លែងក្លាយ ខូច គុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដែល​រឹបអូស​បាន ត្រូវបានធ្វើ​ពិធី​ដុត​កម្ទេចចោល​នៅ​បរិវេណ​ខាងក្រោយ​មន្ទីរ ក​.​ប​.​ប ខេត្ត ស្ថិតនៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​a fire good 

​រយៈពេល​៣​ខែ ចាប់ពី​ខែសីហា ដល់​ខែ តុលា ឆ្នាំ​២០២២ មន្ត្រី​ស៊ើបអង្កេត​នៃ​សាខា​ការពារ​អ្នក ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.)​ខេត្ត​ត្បូងឃ្មុំ​ចុះ​អនុវត្តន៍​ត្រួតពិនិត្យ ធ្វើតេស្ត រកឃើញ ធ្វើការ​ប្រមូល​ដកហូត​ទំនិញ​ក្លែងក្លាយ ខូច គុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​លាយ​លំ​សារធាតុ​គីមី សរុប​ប្រមាណ​៣ ៣០០​គីឡូក្រាម ដែល​ដាក់តាំង​លក់​នៅតាម​ផ្ទះ ហាង​ទំនើប និង​ទីផ្សារ​នានា​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា​ថា​ផលិតផល​ម្ហូបអាហារ​ខូច គុណភាព​ទាំងនេះ​គឺមាន ភេសជ្ជៈ​ទឹកក្រូច​ស្រា​បៀរ នំ​កញ្ចប់ ជាដើម ដែល​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់ សុខភាព​អ្នកប្រើប្រាស់​។ លោក​ប្រធាន​សាខា ក​.​ប​.​ប​. ខេត្ត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​សូម​ប្រុងប្រយ័ត្ន​មុននឹង​ទិញ ក៏ដូចជា​ប្រើប្រាស់​ទំនិញ​នានា​លើ​ទីផ្សារ ត្រូវ​ពិនិត្យ​ប្រភព​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន ជៀសវាង​ប៉ះ​ផលិតផល​ក្លែងក្លាយ ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​លាយ​លំ​សារធាតុ​គីមី ធ្វើឱ្យ​បងប្អូន​អ្នកប្រើប្រាស់ ទទួលរង​ប៉ះពាល់​សុខភាព​ទៅ​ថ្ងៃក្រោយ​។ អ្នក​ផលិត និង​អ្នកលក់ សូមកុំ​ក្លែងបន្លំ និង​បន្ថែម​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើ​ឲ្យ​ខូចសុខភាព​អ្នក​ទទួលទាន ព្រោះ​ជា​អំពើ​ខុសច្បាប់ ដែល​នឹងត្រូវ​ប្រឈម​ទទួលទោស​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕a fire good1 

​