» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7492 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697663 នាក់

បិទ​ការ​នាំចូល​ប្រេង​ពី​ប្រទេស​ថៃ​ធ្វើ​ឲ្យ​នាវា​ដឹក​ប្រេង របស់​ក្រុមហ៊ុន PTT OR ចំណុះ ៤,៨​លាន​លីត្រ ជាប់គាំង​នៅ​កណ្ដាល​សមុទ្រ

 

​ប្រទេស​ថៃ​៖​នាវា​ដឹក​ប្រេង​ចំណុះ ៤​លាន​៨​សែន​លីត្រ របស់​ក្រុមហ៊ុន PTT OR ត្រូវបាន​កង​ទាហានជើងទឹក​របស់​ថៃ ប្រទះឃើញ ក្រោយពី​នាវា​ដឹក​ប្រេង​នេះ បាន​ជាប់គាំង​ក្នុង​សមុទ្រ​ជិត កោះ​គុត​មិនអាច​ដឹក​ប្រេង​ចូលទៅ​ប្រទេស​កម្ពុជា​បាន ។​a oil ship ptt 

​កាសែត​ថា​ឌឺ​ណេ​ស្សិន​( The Nation) បានឱ្យដឹងថា កាលពី​ថ្ងៃអាទិត្យ ទី ២៩ ខែមិថុនា បញ្ជាការ​តំបន់​១​កងទ័ពជើងទឹក​រប​ស់​ថៃ រួម​ជាមួយនឹង​មន្ត្រី​នៃ​ភ្នាក់ងារ​រដ្ឋាភិបាល​មួយចំនួន បាន​ឡើង​ទៅលើ​នាវា​ដឹក​ប្រេង​មួយ​ឈ្មោះ Chetthabodi 6 ជា​របស់​ក្រុមហ៊ុន PTT OR ដែល​បាន បោះ​យុទ្ធ​ការ នៅ​ជិត​នឹង កោះ​គុត នៅក្នុង​ខេត្ត​ត្រាត​ប្រទេស​ថៃ ។​​ប៉ុន្ដែ បន្ទាប់ពី​ការត្រួតពិនិត្យ នាវា​ប្រេង​នេះ ពុំមាន​ជាប់​ករណី​ខុសច្បាប់​ណាមួយ​ឡើយ ដោយ​បញ្ជាក់ថា ប្រេង​ដែល​បាន​ដឹក​នោះ គឺ​ត្រូវបាន​បង់ពន្ធ​គយ​ត្រឹមត្រូវ សម្រាប់​ការនាំចេញ ហើយ​ក្រុមហ៊ុន​នៅ​កម្ពុជា ក៏បាន​ទូទាត់​ថ្លៃ​ប្រេង​នោះ​រួចហើយ​ដែរ ប៉ុន្ដែ ក្រោយពី​មានការ​ចេញ​បទបញ្ជា​ហាមឃាត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា នាវា​ដឹក​ប្រេង​នេះ មិនអាច​ដឹកជញ្ជូន​ប្រេង​ទៅឱ្យ​ក្រុមហ៊ុន​នៅ​កម្ពុជា​បានឡើយ​។​

​តាម​ឯកសារ​ដែល​ត្រូវបាន​បង្ហាញ និង​ផ្សាយ​ដោយ​កាសែត​ថា The Nation ប្រេង​ប្រមាណ ៤​លាន​៨​សែន​លីត្រ​នេះ គឺជា​របស់​ក្រុមហ៊ុន PTT OR ដែល​ត្រូវ​ដឹក​ទៅឱ្យ​ក្រុមហ៊ុន​កម្ពុជា Sokimex​។ កិច្ចសន្យា​បញ្ជា​ទិញ បានធ្វើ​ឡើង​បី​ខែ​មុន ហើយ​ការទូទាត់​ក៏ត្រូវ​បានធ្វើ​រួចរាល់​នៅ​មុនពេល​ដឹកជញ្ជូន​។​​បើតាម​ប្រភពព័ត៌មាន នាវា​ដឹក​ប្រេង​នេះ ត្រូវបាន​ក្រុមហ៊ុន Sokimex ប្រាប់ថា «​មិនអាច​ទទួលយក​ប្រេង​បាន​» នៅ​ថ្ងៃទី ២៦ ខែមិថុនា និង​ឱ្យ​បញ្ជូន​ប្រេង​ទាំងនោះ ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​។

​នាវា​ដឹក​ប្រេង​នេះ ក៏​ត្រូវបាន​កងទ័ពជើងទឹក​កម្ពុជា ស្នើសុំ​ត្រួតពិនិត្យ​ឯកសារ និង​បាន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅកាន់​ប្រទេស​ថៃ​វិញ ហើយក៏​បាន​បោះ​យុទ្ធ​ការ​នៅត្រង់ចំណុច​ជិត​កោះ​គុត​។ មន្ត្រី​គយ​ថៃ បាន​បញ្ជាក់ថា ឯកសារ​ទាំងអស់​រប​ស់នា​វា​ដឹក​ន​ប្រេង​នេះ គឺមាន​សុពលភាព ហើយ​វា ក៏​មិនបាន​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ ឬ​សកម្មភាព​ខុសច្បាប់​ណាមួយ​ឡើយ​។​​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ PBS ការបណ្តេញ​នាវា​ដឹក​ប្រេង Chetthanabodi 6 ចេញពី​ខេត្ត​ព្រះសីហនុ​ដោយ​កងទ័ពជើងទឹក​ក​ម្ពុ​ជា ធ្វើឡើង​ក្រោម​ការចោទប្រកាន់ថា នាវា​នោះបាន​បំពាន​បម្រាម​រដ្ឋាភិបាល​កម្ពុជា​លើ​ការ​នាំចូល​ប្រេង​ពី​ប្រទេស​ថៃ និង​បាន​ចូលមក​ដែនទឹក​កម្ពុជា​ដោយ​ខុសច្បាប់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ PBS​បាន​ឲ្យ​ដឹង​ទៀតថា វត្តមាន​របស់​កប៉ាល់​ដឹក​ប្រេង​នោះ ត្រូវបាន​រាយការណ៍​ជា​លើកដំបូង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ថៃ​ដ៏​ពេញនិយម CSI LA ដែល​បាន​ប្រើ​គេហទំព័រ​តាមដាន​ចរាចរណ៍​ក្នុង​ដែនសមុទ្រ​មក​បង្ហាញថា កប៉ាល់​ដែល​ផ្ទុក​ប្រេង​នោះបាន​ចូលក្នុង​ដែនទឹក​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២៤ ខែមិថុនា ហើយ​បាននិងកំពុង​រង់ចាំ​បង្ហូរ​ប្រេង​ចេញ​។​ករណី​យ៍​បណ្តេញ​កប៉ាល់​ប្រេង​ថៃ​ចេញ​នេះ​លោក អ៊ឹង ឌី​ប៉ូ​ឡា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​កាសែត​មិនទាន់​អាចទាក់ទង​បានទេ​នៅ​ថ្ងៃអាទិត្យ​នេះ​។​

​លោក កែវ រតនៈ បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា ចាប់តាំងពី​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ចូល​ជាធរ​មានមក ការ​នាំចូល​ប្រេងឥន្ធនៈ ឬ​ឧស្ម័ន​ពី​ថៃ​មិនត្រូវ​បានអនុញ្ញាត​នោះទេ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​ការ​នាំចូល​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ឥន្ធនៈ​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា បណ្ដា​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា មានលទ្ធភាព​នាំចូល​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ឥន្ធនៈ​ពី​ប្រភព​ផ្សេង​គ្រប់គ្រាន់ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​របស់​ប្រជាពលរដ្ឋ​យើង កុំថាឡើយ​ត្រឹម​មួយខែ ទោះជា​រៀងរហូត​ក៏​មិនជា​បញ្ហា​។​​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​បាន​ថ្លែង​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ថា​ចាប់តាំងពី​ឱសានវាទ​របស់​រាជរ​ដ្ឋា​ភិ​បាល​ចូល​ជាធរ​មានមក មិនមាន​ការអនុញ្ញាត​ឱ្យ​នាំចូល​ប្រេង​និង​ឧស្ម័ន​ឥន្ធនៈ​ពី​ថៃ​មក​កម្ពុជា​ដាច់ខាត ហើយ​កម្ពុ​ជាមាន​សមត្ថ​ភាព​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​ប្រេង​និង​ឧស្ម័ន​ឥន្ធនៈ​សម្រាប់​តម្រូវការ​ខ្លួន​ពេញលេញ​៕a oil ship k a oil ship k1 a oil ship ptt1 
​