» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7462 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697633 នាក់

អ្នកមាន​ចិន​ប៉េកាំង​នាំគ្នា​សម្រុក​ទៅ​រស់នៅ​រកស៊ី​ក្នុងប្រទេស​សឹង្ហ​បុរី​

​ប្រទេស​សឹង្ហ​បុរី​៖​មហាសេដ្ឋី​ចិន ច្រើនឡើងៗ សម្រុក​នាំគ្នា​ភៀសខ្លួន និង​ប្រមូល​ទ្រព្យធន​ចេញ ទៅ​ផ្ញើ​នៅ​សិង្ហ​បុរី​។ និន្នាការ​នេះ បាន​ស្ទុះ​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ក៏​ព្រោះតែ រដ្ឋអំណាច​ចិន បាន​ធ្វើទុក្ខបុកម្នេញ តាមរយៈ​ការបង្ខំ​ទារពន្ធ និង​បង្ខំ​លក់​ក្រុមហ៊ុន​ឲ្យ រដ្ឋ ក្នុង​តម្លៃថោក ឬក៏ រឹបអូស​ទ្រព្យសម្បត្តិ​ផង​។ ហេតុ​ដូច្នេះហើយ ទើប មហា​សេដ្ឋកិច្ច ច្រើន​រយ​នាក់ បាន​ប្រមូល​ផ្ទេរ​ទ្រព្យសម្បត្តិ​ទៅ​សិង្ហ​បុរី ជាទី​ដែល​ធ្វើ​ឲ្យ​ពួកគេ​កក់​ក្តៅចិត្ត​។a singapor

សិង្ហ​បុរី ជាទី​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​នៅ​តំបន់​អាស៊ី ដែល​បានទទួល​អ្នកវិនិយោគ​ទុន​ភៀសខ្លួន​ច្រើនឡើងៗ​។ ក្នុងនោះ មហាសេដ្ឋី​ចិន គឺមាន​ចំនួន​កើនឡើង​យ៉ាង​កំ​ហុក​។ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អា​អេ​ហ្វ​ប៉េ​បាន​រាយការណ៍​ថា​៖​បណ្តា​មហាសេដ្ឋី​ចិន ដែល​ទៅ​ជាន់ដី​កោះ​សិង្ហ​បុរី គឺ​បាន​បង្កើត «​ជំនួញ​គ្រួសារ​» និង​បើក​សាខា​ក្រុមហ៊ុន​ចិន នៅ សិង្ហ​បុរី ដើម្បី​អាច​ផ្ទេរ​និង​ទុកដាក់​ទ្រព្យសម្បត្តិ​មហាសាល​របស់​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព​។ ជំនួញ​បែបនេះ បាន​កើនឡើង ទ្វេដង​នៅ​ឆ្នាំ​២០២០-២០២១ គឺ​កើន​ដល់ ៧០០​។ នេះ​បើតាម​អាជ្ញាធរ​ហិរញ្ញវត្ថុ​សិង្ហ​បុរី​។ គិត​ត្រឹម​ដាច់​ឆ្នាំ​២០២២ លោក Loh Kia Meng អ្នកជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ការិយាល័យ​មេធាវី Dentons Rodyk វាយតម្លៃថា​អាចមាន​ប្រហែល ១ ៥០០ ហើយ នេះ​មិនជា​ចម្លែក​ទេ គឺថា ជាង​ពាក់កណ្តាល មកពី ចិន​។​

​ការិយាល័យ​មេធាវី​នេះ ឲ្យ​ដឹង​ដែរ​ថា អតិថិជន​ខ្លះ ហ៊ាន​ផឹកស្រា​វី​ស្គី​កម្រ តម្លៃ ៨០ ម៉ឺន​ដុល្លារ ក្នុង​១​ដប និង​ជិះឡាន Rolls Royce ទៀត​។ ចំណែក ក្លិប​កីឡា​វាយ​កូន​ហ្គោល Sentosa នៅ​សិង្ហ​បុរី ក៏​កត់សម្គាល់​ពី​សមាជិក​ប​រទេស​ថ្មីៗ ភាគច្រើន​ជា ជនជាតិ​ចិន ដែល​ទៅ​ចុះឈ្មោះ​ប្រចាំឆ្នាំ​។ សមាជិកភាព​ប្រចាំឆ្នាំ នៅ​ក្លិប​កីឡា​វាយ​កូន​ហ្គោល​នេះ ក្នុង​ម្នាក់ តម្លៃ ៦៧ ម៉ឺន​ដុល្លារ​។​​គេ​កត់សម្គាល់ថា សេដ្ឋី​ចិន អ្នកមាន​គ្រាក់ៗ​ទាំងនោះ ភាគច្រើន គឺ ក្នុង​វិស័យ​ប្រព័ន្ធ​បច្ចេកវិទ្យា តែ​ក៏មានដែរ វិស័យ​ភោជនីយដ្ឋាន និង តារាចម្រៀង​។ ក្នុងនោះ មាន​រូបលោក ចេក ម៉ា ជា​មហាសេដ្ឋី​ខាង​ជំនួយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​នែ​ត និង​ដែល​បាន​ខាតបង់​ប្រមាណ ២៥ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០ ព្រោះតែ រដ្ឋអំណាច​ចិន បាន​លុបចោល​គម្រោង​ចូល​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​លោក​។​

​អ្នកជំនាញ​ពន្យល់ថា ការដែល​សេដ្ឋី​ចិន រត់​ទៅ​សិង្ហ​បុរី ព្រោះតែ ដែនដី​កោះ​មួយ​នេះ មាន​ស្ថិរភាព​។ ប្រមាណ​ជា ៦០ ឆ្នាំ​ហើយ ដឹកនាំ​ដោយ​គណបក្សកាន់អំណាច​តែមួយ​។​នៅ​សឹង្ហ​បុរី​ការធ្វើ បាតុកម្ម និង កូដកម្ម ត្រូវ​ហាម​ឃាត​។ ការបង់ពន្ធ​វិញ ក៏​ថោក ហើយ ប្រជាជន​ភាគច្រើន​ផង មាន​ដើម​កំណើន​ចិន​។​អ្វីដែល​ប្រជាពលរដ្ឋ​សឹង្ហ​បុរី​ទទួលបាន​នូវ​ការកៀបសង្កត់​សេរីភាព​នៃ​ការបញ្ចេញមតិ​នេះ​គឺ​ដោយសារ​គេ​សង្កេតឃើញថា​សឹង្ហ​បុរី​អនុវត្ត​នីតិរដ្ឋ​បានល្អ​និង​សមធ​ម៍​។​អំពើរ​ពុករលួយ​មានកំ​រឹត​ទាប​។​a china companey a china out 

​