» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6754 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696925 នាក់

លោក​គឹម​គា​វិ​ន ប្រធាន​សុរិយោដីឧត្តរមានជ័យ ជើង​ខ្លាំង​ខាង​យក​ដី​របស់​រដ្ឋ​ចែកគ្នា​ធ្វើជា​កម្មសិទ្ធិ​!

​ឧ​ត្ត​រ​មានជ័យ​៖​ប្រជាពលរដ្ឋ​ស្រុក​អន្លង់វែង​នាំគ្នា​ឆោឡោ ក្រោយពី​បានដឹងថា ដី​នៅ​ចំណុច​ខាងលិច ជាប់​ផ្ទះ​តា​ម៉ុក​ដែលជា​រមនីយ៍ដ្ឋាន​ប្រ​វត្ត​សាស្ដ្រ កេរ្តិ៍ដំណែល​ប្រល័យ​ពូជ​សាស្ដ្រ​ប៉ុលពត​បន្សល់ទុក
​ត្រូវបាន​លោក​គឹម​គា​វិត​ប្រធាន​មន្ទី​សុរិយោដី​ខេត្តឧត្ដរមានជ័យ យក​ដី​របស់​រដ្ឋ​ពុះ​ជា​ឡូ​តិ៍ៗ​ចែកគ្នា​បាន​១៣​ឡូ ។​បើតាម​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​៖​ដី​ដែល​លោក​គឹម​គា​វិត​ប្រគល់​ឲ្យ​មាន​៖a sim land 

១ ឯកឧត្ដម លៀម​សុ​ដា អភិបាលរង​ខេត្ត ក្បាលដី​លេខ​៨៥៣​។​២ ឯកឧត្ដម សុខ​តូ អភិបាលរង​ខេត្ត ក្បាលដី​លេខ ៨៥៤ ។​៣ លោក​គឹម​គា​វិ​ន ប្រធាន​មន្ទី​រាបចំ​ដែនដី មាន​លេខ​រៀង​ក្បាល ៨៥៥ ។​
៤ លោក​វង្ស​ភ័​ក្រ​មេឃុំ​អន្លង់វែង លេខ​រាង​ក្បាល​៨៥៦ ។​៥ លោក​សែម​អៀម ស្មៀនឃុំ​អន្លង់វែង លេខ​ក្បាលដី ៨៥៧ ។​៦ លោក​សុ​ិ​ន​ផេង លេខ​រាង ក្បាល​៨៥៨ ។​៧ លោក​នៃ​យ៉​ន​លេខ​រាង​ក្បាល ៨៥៩ ។​
៨ លោក​ខែម​វាសនា លេខ​រាង​ក្បាល ៨៦០ ។​៩ លោក​ហោ​សំអាត​លេខ​រាង ក្បាលដី​៨៦១ ។​១០ លោក ស្ដើង​វ៉ាន់ណេត ប្រធានការិយាល័យ​ភូមិបាល​ស្រុក​អន្លង់វែង មាន​រាង​ក្បាលដី ៨៦៦ ។

១១ លោក​សេង​សុង ក្រុមប្រឹក្សាឃុំ​អន្លង់វែង លេខ​រាង​ក្បាលដី ៨៦៧ ។​១២ ម៉ុ​ម៉ុ​ន លេខ​រាង​ក្បាលដី ៨៦៩​។​១៣ មិ​លកំ​រុន លេខ​រាង​ក្បាលដី​លេខ ៨៧០
​មនុស្ស​១៣ មានឈ្មោះ​ក្នុង​តារាង​ដី​ឡូ​តិ៍​ខាងលើ រង​ការ​ចោទថា​បាន​ឃុបឃិត​គ្នា​បំពាន​ដី​រមនីយ៍ដ្ឋាន​ជា​ប្រ​វត្ត​សាស្ដ្រ​របស់​តា​ម៉ុក​។

​បើតាម​ធ​មិ​ព្រះពុទ្ធ​វិញ​ឈ្មោះ​ទាំង​១៣​នាក់​ខាងលើ ហៅថា​អទិនា​ទានា​វេរៈមនី​សិក្ខា​បទំ​សម្មា​ទិ​យា​មិ​គឺ ហាម​កាន់​យក​វត្ថុ​ដែល​គេ​មិនបាន​ឲ្យ​ដោយ​កាយ​ឫ​ដោយ​វាចារ
​ដូច្នេះ​ដី​ទាំងអស់នេះ​ជា​ដី​សម្បត្តិ​រដ្ឋ ពួកគេ​ឃុបឃិត​គ្នា​យក​ធ្វើជា​ដី​កម្មសិទ្ធិ​ឯង​ជន​គឺជា​អំពើ​របាប ។​

​លោក​វង្ស​ភ័​ក្រ​មេឃុំ​អន្លង់វែង​ឲ្យ​ដឹង​តាម​ទូ​ស័ព្ទ​ថា​៖ ដី​នោះ​សល់​ពី​ដី​ធ្វើ​ផ្លូវ និង​កាត់​ចេញពី​ដី​រដ្ឋ​ហើយ ក្រុមការងារ​ក៏​ពុះ​ចែកគ្នា​ទៅ​!​។ លោក​ដឹង​មិនសូវ​ច្បាស់​ទេ មិនដឹងថា​ក្បាល​៤​ម៉ែត្រ​ឫ​៥​ម៉ែត្រ​គុណ​និង បណ្ដោយ​២០​ម៉ែត្រ ។ លោក​មេឃុំ​ភ័​ក្រ​ទទួលស្គាល់ថា​ដី​នោះ​ជា​ដី​របស់​រដ្ឋ​មែន ។​ករណីនេះ​នៅ​រសៀល​ថ្ងៃទី​២១​មិថុនា
​លោក​គឹម​គា​វិ​ន ភ្នាក់ងា​ព​តិ​មាន​យើង​ទូរ​សព្ទ​ចូល​តែ​មិនមាន​អ្នក​លើក​ទទួល​។​ឯ

​ឯកឧត្ដម ស​ថា​វី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ
​ពេល​សួរថា លោក​គឹម​គា​វិនយ​កដី​ជិត​ផ្ទះ​តា​ម៉ុក​ពុះ​ចែកគ្នា ឯកឧត្ដម​ឆ្លើយថា ពួក​អ​ស់ណឹង​យក​ដី​រដ្ឋ​ទៅ​ចែកគ្នា បើ​ដី​នៅសល់​ម៉េច​មិន​រាយការណ៍​ប្រាប់​ខ្ញុំ ធ្វើ​ឲ្យ​ផ្អើល​ប្រជាពលរដ្ឋ ។
​ពេល​ច​ម្រា​ប​សួរថា​ចុះបើ​ដឹង​ច្បាស់​ថា​គេ​ចែកគ្នា​ឯកឧត្ដម​គិត​យ៉ាងណា ?
​ឯកឧត្ដម​ឆ្លើយថា ចាំ​ពីថ្ងៃ​ទៀត​មកដល់​ខេត្ត​កោះប្រជុំ បើ​រកឃើញ​រឿងនេះ​វា​ពិតមែន ឬទេ។a sim land1 
​