» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5337 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744363 នាក់

លោក ឃួ​ង ស្រេង​៖ អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ចូលរួម​បន្ត​ថែរក្សា សន្តិភាព​ដែល​កម្ពុជា​កំពុងមាន​បច្ចុប្បន្ន ពិសេស ថ្ងៃ​៧ មករា


​ភ្នំពេញ​៖ កំណើន​នៃ​សំណង់​អគារ​រីកដុះដាល​គួរឱ្យកត់សម្គាល់​នៅក្នុង​រាជធានី​ភ្នំពេញ ដែល បច្ចុប្បន្ន​រាជធានី​មួយ​នេះ​មាន​អគារ​ខ្ពស់ៗ​ជាង ២.០០០​អគារ​។ សមិទ្ធិផល​ទាំងអស់នេះ អាច​កើតមានឡើង​បាន​ដោយសារ​កត្តា​សន្តិភាព ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​រក្សា​សន្តិភាព​ដែល​កម្ពុជា​កំពុងមាន​នាពេល​បច្ចុប្បន្ន​។ នេះ​ជា​ប្រសាសន៍​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​a pp s 

​ការអំពាវនាវ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង ក្នុងឱកាស​កម្ពុជា​ប្រារព្ធ​ទិវា​អបអរសាទរ​ខួប​ទី​៤២ ឆ្នាំ នៃ​ជ័យជំនះ ថ្ងៃ​៧​មករា ។ លោក​បាន​អំពាវនាវ​ថា សន្តិភាព​របស់​កម្ពុជា​នៅពេលនេះ​គឺ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រឹងប្រែង​យកមក​ដោយ​លំបាក កាលពី​ថ្ងៃទី​៧ មករា​១៩៧៩ ហើយ​មកដល់​ឆ្នាំ​២០២១​គឺ មាន​អាយុកាល ៤២​ឆ្នាំ​ហើយ​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើងថា ថ្ងៃ​៧ មករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​ប្រជាពលរដ្ឋ​កូនចៅ​ជំនាន់​ក្រោយ​ទាំងអស់​ត្រូវ​ចងចាំ ព្រោះ​ជា​ថ្ងៃ​ដែល​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​ការកាប់ សម្លាប់​ដោយ​របប​ប៉ុលពត​។ សម្តេច​តេ​ជោ ហ៊ុន សែន មិន​ត្រឹមតែ​រំដោះប្រទេស​ចេញពី​ការកាប់សម្លាប់​ប៉ុណ្ណោះ​ទេ តែ​សម្ដេច​បាន​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ចេញពី​ចំណុច សូន្យ​ឱ្យ​ប្រទេស​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ថែមទៀត ដែល​បានធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កើនឡើង​ជាប្រចាំ​។​

​សូមបញ្ជាក់ថា រាជធានី​ភ្នំពេញ​មាន​អគារ​ខ្ពស់ៗ ចាប់ពី​៧​ជាន់​ឡើងទៅ​ចំនួន​ជាង ២០០០ អគារ កំពុង​បង្ហាញ​ឱ្យ​ពិភពលោក​មើលឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាងខ្លាំង​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​។ ដូច្នេះ​យើង​កុំ​រម្លឹក​ពី​ការឈឺចាប់ ដែលនាំឱ្យ​យើង​ឈឺចាប់​ជាថ្មី​ម្ដងទៀត ប៉ុន្តែ​សម្រាប់​ការ​រម្លឹក​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ យើង​ត្រូវតែ​រម្លឹក​ដើម្បីឱ្យ​កូនចៅ​ជំនាន់​ក្រោយៗ​បានដឹង​ពី​ការឈឺចាប់ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បានទទួល​រង​ទុក្ខសោក​ដោយ​ការកាប់សម្លាប់​ជាតិ​សាសន៍​ឯង​រហូតដល់​ជាង​៣​លាន​នាក់​។​

​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត​ក្នុងការ​ថែរក្សា​សន្តិភាព ជៀសវាង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​ភ្នក់ ភ្លើងសង្គ្រាម​ជាថ្មី​ម្ដងទៀត​។ នេះ​ជាការ​លើក ឡើង​ដោយ លោក ឃួ​ង ស្រេង អភិបាល​រាជ ធានី​ភ្នំពេញ​៕a pp s1 a pp s2