» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10140 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700311 នាក់

គឹម​ឆុង​ឈ្មួញ​ឈើ​និង​ជាម​ន្ត្រី​យោធា​សឹក​រង​ខេត្ត​មណ្ឌល​គី​រី​ចាយ​ប៉ុន្មាន​បានជា​អាច​នៅក្រៅ​ឃុំ​បាន​?

 

​ខេត្តមណ្ឌលគិរី ៖ ឈ្មោះ គឹម ឆុង មុខងារ​ជា​នាយក្រុម កងអនុសេនាតូច​ទី​១ កងអនុសេនាធំ​ទី​២ វរ​សេនា​តូច​លេខ​២ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី​ឈ្មួញ​ឈើ កាលពី​ខែសីហា​ឆ្នាំ​២០១៨​ត្រូវបាន​លោក​ម៉ម​វ៉ាន់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ចេញ​ដីកា​ចោទប្រកាន់​បញ្ជូនទៅ កាន់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក្នុង​សុ​ណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​១៩២/១៧/០៨/២០១៨ និង​ជម្រាបជូន​ទៅកាន់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តាមរយៈ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ ធម៌​ជុំវិញ​ជន រូបនេះ ពាក់​ព័​ន្ធុះ​នឹង​បទល្មើស​ព្រៃឈើ ។a kim chhonga 

ប៉ុន្តែ​ទីបំផុត​មេ​ឈ្មួញ​ឈើ​និង ជា​មេ​យោធា​ឈ្មោះ គឹម ឆុង មិន ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ឃុំខ្លួន​នៅឡើយ​ទេ ។ មាន​សេចក្តីរាយការណ៍ មួយ​បាន​បង្ហើប​ថា លោក គឹម ឆុង យ៉ាងតិច​ត្រូវបាន​ចំណាយ​ប្រា​ក់ជាង ៥​ម៉ឺន​ដុល្លារ ដើម្បី​បាន​រស់​ក្រៅ​សំណាញ់​ច្បាប់ ។​

​នៅក្នុង​លិខិត របស់​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ផ្ញើជូន សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ជូនដំណឹង​ស្តីពី​ការចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ គឹម ឆុង ភេទ​ប្រុស កើត​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​១៩៨៩ មុខងារ​ជា​នាយក្រុម​កងអនុសេនាតូច​ទី​១ កងអនុសេនាធំ​ទី​២ វរ​សេនា​តូច​លេខ​២ នៃ​តំបន់​ប្រតិបត្តិ ការ​សឹក​រង​មណ្ឌលគិរី ដោយ​យកតាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៩២ ចុះ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ របស់ អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី និង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ​១៤៥/១៨ ចុះ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ របស់​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ។​

​នៅក្នុង​លិខិត​របស់​តំណាង​អយ្យការ​បានបញ្ជាក់​យ៉ាង​លម្អិត​ថា ៖ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ អយ្យ ការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​បានសម្រេច​ចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ គឹម ឆុង ពីបទ ៖ នាំចេញ ផល​អនុផល​ព្រៃឈើ ដែល​គ្មាន​អាជ្ញាប័ណ្ណ តាម​មាត្រា​៩៨ កថាខណ្ឌ​២ ចំណុច​៧ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ ប្រព្រឹត្ត នៅ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្ជ​តា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ។​

​ប្រភពពី​មន្ត្រី​ចំនាញ (​មន្ត្រីនគរបាល​យុត្តិធម៌​) បាន​លួច​បង្ហើប​ថា ពេល​សមត្ថកិច្ច​បង្ក្រាប​រថយន្ត​ដឹកឈើ ដែល បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ប៉ុស្តិ៍​៧-​ណាំ​លៀ កាលពី​យប់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ក្នុង​បទល្មើស​ជាក់ស្តែង ក្នុងនោះ​ខាង​រដ្ឋបាល​ព្រៃឈើ​ក៏​បង្ក្រាបបាន ខាង បរិស្ថាន​ក៏​បង្ក្រាបបាន ជាមួយ​ការឃាត់ខ្លួន​ជនសង្ស័យ ។​

​បើទោះជា​សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​មេ​យោធា​ឈ្មោះ គឹម ឆុង ក៏ដោយ​ប៉ុន្តែ​តាម​កំណត់ហេតុ​ស្តាប់​ចម្លើយ​ដែល សមត្ថកិច្ច​សួរនាំ​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន ពួកគេ​បាន​សារភាពថា ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម ហើយ​មេខ្លោង​នោះ​គឺជា​ជន​ត្រូវ​ចោទ​ឈ្មោះ គឹម ឆុង ទើប​តំណាង​អយ្យការ​ចោទប្រកាន់​ទៅលើ​ឈ្មោះ គឹម ឆុង ពីបទ​នាំចេញ ផល​អនុផល​ព្រៃឈើ ដែល​គ្មាន​អាជ្ញាប័ណ្ណ តាម​មាត្រា​៩៨ កថាខណ្ឌ​២ ចំណុច​៧ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ ប្រព្រឹត្ត នៅ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្ជ​តា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ហើយ​ប្រមាណ​ជា​២​សប្តាហ៍​មុន ជន​ត្រូវ​ចោទ​មិនបាន​ចូលខ្លួន​មក​ឆ្លើយ​ប​ភ្លឺ​ក្នុងដំណាក់កាល​ចៅក្រម​ស៊ើបសួរ នោះទេ ។​

​មន្ត្រី​តុលាការ​បញ្ជាក់ថា មានតែ​វត្តមាន​មេធាវី តំណាង​ឲ្យ​ជន​ត្រូវ​ចោទ​ប៉ុណ្ណោះ​ចូលមក​បំភ្លឺ តំណាង​ឲ្យ​កូនក្តី​របស់ ខ្លួន ហើយ​ឈ្មោះ គឹម ឆុង​នេះ ក៏បាន​រស់នៅ​ក្រៅ​ឃុំ​ដោយ​បណ្តោះអាសន្ន ស្ថិតក្រោម​ការត្រួតពិនិត្យ​ពី​តុលាការ​។​មាន​លុយ​ស្រួល​ចឹ​ង​!a army chong a army chhong a army chhong1 


​