» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8656 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698827 នាក់

អាមេរិក​ដាក់ទណ្ឌកម្ម​ឈ្មួញ​ចិន​មួយរូប​ទៀត​ដែលមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​!

 

​ភ្នំពេញ​៖​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​អ្នកជំនួញ​ជនជាតិ​ចិន​ដែល មានទ្រព្យ​ស​ម្ប​ត្ត​មហាសាល​ធ្លាប់មាន​ប្រវត្តិ​មិនល្អ និង ទាំង​ធ្លាប់​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កម្ពុ​ជាមួយ​ចំនួន ។​a china punish 

​បើតាម​សេចក្តីថ្លែងការណ៍របស់​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​ ចេញផ្សាយ​កាលពី​ថ្ងៃទី​១០ ខែធ្នូ ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​លោក​វ៉ាន់​គួ​កក​យ​( Wan Kuok Koi) ដែល​គេ​ច្រើន​ហៅថា​ប្រូ​ខឹ​ន​ធូ​ហ្វ​( Broken Tooth) ក្រោម​ច្បាប់ Global Magnitsky ដែល​សំដៅលើ​បុគ្គល​ប្រព្រឹត្ត​អំពើពុករលួយ និង​បណ្តាញ​របស់គេ​។ ការដាក់ទណ្ឌកម្ម​មាន​ន័យ​ថា ទ្រព្យសម្បត្តិ​របស់លោក​លោក​វ៉ាន់​គួ​កក​យ​( Wan Kuok Koi នៅ​អាមេរិក នឹងត្រូវ​បង្កក ប្រសិនបើ​មាន ហើយ​ប្រជាជន​អាមេរិក ត្រូវ​ហាមប្រាម​មិន​ឲ្យ​ធ្វើ​ជំនួញ​ជាមួយ​បុគ្គល​នេះ​។ ការដាក់ទណ្ឌកម្ម​នេះ ធ្វើឡើង​ចំ​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០​។​

​សេចក្តីថ្លែងការណ៍​ឲ្យ​ដឹងថា​៖ លោក ប្រូ​ខឹ​ន​ធូ​ហ្វ​( Broken Tooth)​អាយុ​៦៥​ឆ្នាំ និង​ធ្លាប់​ជាប់ពន្ធនាគារ​ជាង​១០​ឆ្នាំ បាន​ដឹកនាំ​ក្រុម «14K» ដែលជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុមសង្គមងងឹត ដែលមាន​ការចាត់តាំង​របស់​ចិន​នៅក្នុង​ពិភពលោក ហើយ​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន បើក​ល្បែងស៊ីសង​ខុសច្បាប់ ធ្វើ​ជំនួញ​ខុសច្បាប់ ការជួញដូរ​មនុស្ស និង​សកម្មភាព​ខុសច្បាប់​ដទៃ​ទៀត​។​

​សហរដ្ឋអាមេរិក​បញ្ជា​ក់ថា​៖ «Broken Tooth ត្រូវបាន​ចាត់ទុកថា​ជា​ជនបរទេស ជា​មេដឹកនាំ ឬ​ជាម​ន្ត្រី​នៃ​អង្គការ​ស្ថាប័ន​មួយ ដែល​រួមទាំង​ជា​អង្គការ​ស្ថាប័ន​រដ្ឋាភិបាល ដែល​បាន​ចូលរួម ឬ​ដែលមាន​សមាជិក​បាន​ចូលរួម​ក្នុង​អំពើពុករលួយ ដូច​ជាការ​គៃបន្លំ​យក​ទ្រព្យសម្បត្តិ​រដ្ឋ ដកហូតយក​ទ្រព្យសម្បត្តិ​ឯកជន​សម្រាប់​ខ្លួនឯង អំពើពុករលួយ​ទាក់ទង​នឹង​កុងត្រា​របស់​រដ្ឋាភិបាល ឬ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ ឬ​ការ​សូកប៉ាន់​»​។​
​បើតាម​សេចក្តីថ្លែងការណ៍​ លោក Broken Tooth ជា​ម្ចាស់ ឬ​គ្រប់គ្រង​សមាគម World Hongmen History and Culture Association ដែល​ត្រូវបាន​បង្កើត​នៅ​កម្ពុជា​ផងដែរ​កាលពី​ឆ្នាំ​២០១៨ ដែល​ពេលនោះ លោក Broken Tooth បាន​ចូលរួម​សម្ពោធ​ជាមួយ​មន្ត្រីជាន់ខ្ពស់​កម្ពុ​ជាមួយ​ចំនួន​។​
​សហរដ្ឋអាមេរិក​បញ្ជា​ក់ថា​៖ «​ក្រុមសង្គមងងឹត «14K» កំពុងតែ​ប្រើ​សមាគម World Hongmen History and Culture Association របស់ Broken Tooth ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​មាន​ភាពស្របច្បាប់​»​។​

សមាគម Hongmen កំពុង​រីក​ធំ​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​បង្កើតជា​បណ្តាញ​រកស៊ី​ដ៏​មាន​ឥទ្ធិពល ដែល​ពាក់ព័ន្ធ​នឹង​ការបង្កើត និង​ចេញ​រូបិយវត្ថុ Crypto អចលនទ្រព្យ ហើយ​ក្នុងពេល​ថ្មីៗ​នេះ បង្កើត​ក្រុមហ៊ុន​សន្តិសុខ ដែលមាន​ជំនាញ​ខាង​ការពារ​វិនិយោគ​ក្នុង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម ឬ Belt and Road Initiative(BRI) ដែលជា​សុបិន​របស់​ប្រទេស​ចិន​។​​នៅ​កម្ពុជា សមាគម World Hongmen History and Culture ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ ។​​កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ លោក Broken Tooth ក៏បាន​ដាក់​សម្ពោធ​ការផលិត​ស្រា​បៀ​ឈ្មោះ Hongmen ។ នេះ​បើតាម​រូបភាព​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​លើ​សារព័ត៌មាន​ក្នុងស្រុក​។​

​លោក Broken Tooth ធ្លាប់បាន​ជាប់ពន្ធនាគា​រ​រយៈពេល​១៤​ឆ្នាំ ទាក់ទង​នឹង​ការលាង​លុយ បទឧក្រិដ្ឋ​ជាមួយ​សង្គមងងឹត និង​បទល្មើស​ផ្សេងទៀត​។ លោក​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ កាលពី​ឆ្នាំ​២០១២​។​​កន្លងមក រូបភាព​របស់លោក Broken Tooth ធ្លាប់​ត្រូវបាន​គេ​បង្ហោះ​ឲ្យ​ឃើញ​ហាក់ដូចជា​កំពុង​អង្គុយ​ក្នុង​បន្ទប់ធ្វើការ​របស់លោក ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​កង​អង្គរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី​ផងដែរ​។​

សូមរំលឹកថា​កាលពី​ខែកញ្ញា ឆ្នាំ​២០២០​នេះ នៅក្រោម​ច្បាប់ Global Magnitsky ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បានដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​ឈ្មោះ UDG (Union Development Group) ក្នុងការ​ចោទប្រកាន់ថា ក្រុមហ៊ុន​នេះ បាន​រឹបអូស​យក​ដីធ្លី​និង​បំផ្លាញ​លំនៅដ្ឋាន​ពលរដ្ឋ​នៅក្នុង​ខេត្តកោះកុង​។​a china punish1 

​