» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5649 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695820 នាក់

ប្រិយមិត្ត​ដែល​និយម​ចូលចិត្ត​លេងល្បែង​ភ្នាល់​ជល់​មាន់ សូម​អញ្ជើញ​ទៅលេង​នៅ​សង្វៀន ក្រោយ​ផ្ទះសំណាក់ ភូមិ​យើង នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​


​ខេត្ត​ត្បូងឃ្មុំ : ទីតាំង​បន​ល្បែងស៊ីសង​១​កន្លែង​ស្ថិតនៅ​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃុំ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​អោយដឹងថា​៖ សព្វថ្ងៃ​បាន​នឹង​កំពុងបើក​ដំណើរការ​លេងល្បែង​ស៊ីសង​ជា​ច្រើ​ប្រភេទ យ៉ាង​គគ្រឹកគគ្រេង​នៅ​ខាងក្រោយ​ផ្ទះសំណាក់ មាន​ស្លាក​យីហោ ភូមិ​យើង ហើយ​មានឈ្មោះ​ស្រ៊ុន​ជា​អ្នកគ្រប់គ្រង និង​មាន​មេការ​ធំ​ឈ្មោះ​ណាន ជា​អ្នក​ចេញមុខ​កាង​បន​ល្បែង​ដ៏​ធំ​នេះ ។a anlonga3

តាម​ការរាយការណ៍ បញ្ជាក់ថា ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ​មាន​លេង​អាប៉ោង បៀរ និង​ខ្លាំងជាងគេ​គឺ​ល្បែង​ជល់​មាន់ ដែល​ក្នង​១​ថ្ងៃៗ​មាន​អ្នកញៀន​ល្បែង​មានកំ​រឹត​ឧកញ៉ាៗ មន្ត្រីរាជការ​ធំៗ ,​ទាហាន ប៉ូលិស ជិះ​សុទ្ធតែ​ឡាន​ទំនើបៗ​ចូលទៅ​លេង ចាក់​ភ្នាល់​ស៊ីសង ចាញ់ឈ្នះ​រាប់រយ រាប់ពាន់​ដុល្លារ​អាមេរិក ស្រែក​ហ៊ោរ​កញ្ជ្រាវ​កងរំពង​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច នៅ​ទី​នោះឡើយ ។

ប្រភពពី​អ្នក ធ្លាប់​ទៅលេង ល្បែង​ជល់​មាន់នៅ​ទីនោះ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ អោយដឹងថា តាម​ដែល​គាត់​ធ្លាប់​ចូលទៅ​លេង គឺ​ខាង​ម្ចាស់​សៃ​វៀន​មាន់នៅ​អន្លង់ ជ្រៃ​ឈ្មោះ ស្រ៊ុន ដែល​គេ​ស្គាល់ និង​ដឹងថា​ជា​សាច់ញាតិ​របស់លោក​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ គន់ សុភា និង​ឈ្មោះ​ណា​ង ជា​មេការ​បាន​ប្រាប់ថា សូមកុំ​ព្រួយបារម្ភ​ពី​ការចុះ​ចាប់ ឬ​បង្ក្រាប​ពី​សមត្ថកិច្ច​អី ព្រោះ​ទីតាំង​គាត់​បាន​ចំណាយលុយ​រត់ការ​បង់​អោយ​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​អស់ហើយ ១​ខែៗ​អស់​រាប់ ម៉ឺន ដុល្លារ​អាមេរិក​សុំ​កុំ​ព្រួយបារម្ភ​ !?​។

ជុំវិញ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​អំពី​ករណី ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើនេះ លោក ប្រាក់ ប៊ុន​ណុន ស្នងការ​ស្តីទី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ (​លោក បែន រ័ត្ន ស្នងការ ជាប់​បេសកកម្ម​ក្រៅប្រទេស​) បាន​បំភ្លឺ​បញ្ជាក់​យ៉ាងខ្លី​ថា​៖ ខាង​សមត្ថកិច្ច​របស់លោក​មិនមាន​សិទ្ធិ​អាទិ ភាព​ទៅលើ​កាស៊ីណូ​ហ្នុ​ង​ទេ គឺមាន​តែ​ខាង​នាយកដ្ឋាន​គ្រប់គ្រង​បន​ល្បែង និង​ថ្នាក់​ខេត្ត​ជា​អ្នកសម្រេច​។ ឯខាង​កម្លាំង សមត្ថកិច្ច​ចាំតែ​ទទួលបញ្ជា និង អនុវត្ត​ប៉ុណ្ណោះ​?! ។a anlong

ឯខាង​ខេត្ត ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ បាន​សុំ​ការបំភ្លឺ​ពី​លោក ជៀម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ តាមរយៈ whatsApp ប៉ុន្តែ​ពុំមាន​ការឆ្លើយតប ។ ដោយឡែក​តាម ប្រភពព័ត៌មាន ពី​មន្ត្រីរាជការ​បំរើកា​រងា​រ​នៅ​ក្នង​រដ្ឋបាល សាលាខេត្ត​ត្បូងឃ្មុំ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​តាម ទូរស័ព្ទ មក​កា​រិ​យា៍យ​យើង​អោយដឹងថា រឿង​អាជីវកម្ម​កាស៊ីណូ នៅតាម​ច្រកព្រំដែន​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ គឺមាន​តែ​សួរ លោក គន់ សុភា អភិបាលរង​ខេត្ត ដែល​ត្រូវជា​ប្អូនប្រុស​ឯកឧត្តម គន់ គីម ទេ​ទើប​អា​ដឹង​ច្បាស់​ពី​ច្បាប់ទម្លាប់ ។

ការិយាល័យ​និពន្ធ​យើង បាន​បញ្ជូន​ព័ត៌មាន​ស្តីអំពី​ទីតាំង​បន​ល្បែង​នេះ និង​ស្នើសុំ​ការបំភ្លឺ​បញ្ជាក់​លំអិត អំពី​ច្បាប់​អាជីវកម្ម កាស៊ីណូ និង ចំណាត់ការ​របស់​អាជ្ញា​ធរ​ខេត្ត​ចំពោះ​គោ​លន​យោ បាយ​ភូមិ ឃុំ មាន​សុវត្ថិភាព បែបណា តាមរយៈ whatsApp ដែរ ប៉ុន្តែ​ពុំមាន​ការឆ្លើយតប ។

ដូច្នេះ​បើ​ផ្អែក​តាម​សេចក្តីរាយការណ៍ របស់​ប្រជាពលរដ្ឋ ដែល​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង សន្តិសុខ​ក្នុងការ​រស់នៅក្នុង​មូលដ្ឋាន​ព្រោះថា កាលណា​មាន​បន​ល្បែង គឺ ចោរកម្ម កើតឡើង​នៅ​គ្រប់​ទីកន្លែង ពួកគាត់ សូម​សំណួ​ម​ពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ មេត្តាជួយ​ចាត់វិធានការ​បំបិទ​ទីតាំង​ល្បែងស៊ីសង​របស់លោក​ស្រ៊ុន និង មេការ​ឈ្មោះ​ណា​ង ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ភូមិ​យើង នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​នេះ​ចោល​ទៅ ។ ការិយាល័យ​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ស្រ៊ុន និង លោក ណា​ង​បានទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ ៕ ដោយ : សុផល Tel : 012 953 824 / 093 28 18 11a anlonga a anlonga1 a anlonga2 a anlonga4 

​