» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30048 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597467 នាក់

កិច្ចប្រជុំរចង្អៀតរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាននៅហ្វូីលីពិនអត់មានកាសែតសួររឿងខ្មែរម៉ាម៉ាត់!

 

ប្រទេសហ្វីលីពិន៖នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។a brak aseana1 

កិច្ចប្រជុំបានជ្រាបអំពីវឌ្ឍនភាពដែលសម្រេចបាន និងយន្តការនានា ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) អោយមានប្រសិទ្ធភាព ជាពិសេសគឺការយកចិត្តទុកដាក់ អោយសម្រេចបាននូវសន្តិភាព ស្ថិរភាពយូរអង្វែង និងប្រក្រតីភាពក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកប្រាក់សុខុននិយាយថា៖កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដែគូនានា ជាពិសេសហ្វីលីពីន ក្នុងស្វែងរកដំណោះស្រាយ និងគំនិតផ្តួចផ្តើមនានាដើម្បីបន្ធូបន្ថយភាពតានតឹងក្នុងប្រទេសមីយ៉ាន់ម៉ា។

ដោយឡែកនៅព្រឹកថ្ងៃទី២៩មករាលោកប្រាក់សុខុនបានឲ្យដឹងថាលោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបានចាប់ផ្តើមអង្គប្រជុំដោយជម្រាបជូនអំពីអាទិភាពរបស់ខ្លួនក្នុងឆ្នាំ២០២៦។ លោកជំទាវបានសង្កត់ធ្ងន់លើការជម្រុញអោយអាស៊ានដោះស្រាយបញ្ហាប្រឈមរួមក្នុងពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមលេចឡើងថ្មីៗ ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយនិរន្តរភាព និងភាពធន់ ដែលស្របទៅនឹងមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ។

កិច្ចប្រជុំនេះក៏បានពិភាក្សាបន្តអំពីវឌ្ឍភាព កាលពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កម្ពុជាបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានានូវសន្តិភាព និងស្ថិរភាពក្នុងតំបន់។

 

សូមបញ្ចាក់ថាកិច្ចប្រជុំចង្ងៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្រុងម៉ានីលប្រទេសហ្វីលីពិនអត់មានប្រធានបទនិយាយរឿងជម្លោះខ្មែរថៃទេ។គ្រាន់តែរំលឹកការសម្រេចចេញការអំពាវនារបស់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅកូឡាឡាំពួប្រទេសម៉ាឡេស៊ី។តែបែជាផ្តោតសំខាន់ពីបញ្ហាប្រទេសភូមាដែលមេដឹកនាំរបស់លោកយោធាលោកម៊ីនអុងឡាំងទើបនិងរៀបចំការបោះឆ្នោតដែលជាលទ្ធផលគេដឹងថាជាការបោះឆ្នោតដែលគ្មានគណបក្សលោកស្រីអុងសានស៊ូជីចូលរួមទេ។គណបក្សយោធាគាំទ្រឈ្នះការនបោះឆ្នោត។

ការបោះឆ្នោតត្រុវបានគេមើលឃើញថាដើម្បីធ្វើឲ្យស្របច្បាប់របបយោធាលោកមីនអ៊ុងឡាំងដែលធ្វើរដ្ឋប្រហាររដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជីតែប៉ុណ្ណោះ។មានតែប្រទេសចិនមួយដែលគាំទ្រការបោះឆ្នោតនៅភូមា។ទោះជាយ៉ាងណាការប្រកាសពីការបន្តគាំទ្រផែនការសន្តិភាព៥ចំណុចដែលអាស៊ានលើកយូហើយអាចបង្ហាញថាអាស៊ានមិនទាន់គាំទ្រលទ្ធផលនៃការបោះឆ្នោតរបស់ភូមាទេ។លើកលែងតែភូមាវិលមករកផែនការសន្តិភាព៥ចំនុចរបស់អាស៊ានផងដែរ។ឡូវរដ្ឋមន្ត្រីការបរទេសហ្វីលីពីនត្រូវធ្វើជាបេសកជនពិសេសរបស់អាស៊ាន។

ផែនការសន្តិភាព៥ចំនុចនេះគឺតម្រូវឲ្យមានការផ្តល់ជំនួយនិងការសម្របសម្រួលជាមួយគណបក្សផ្សេងៗផងដែរ។

សូមបញ្ជាក់ថាកាលពីខែមុននេះក្រុមឧទ្ទាមការ៉ែនដែលគ្រប់គ្រងទឹកដីមួយដុំរបស់ប្រទេសភូមាឬហៅថាមីយ៉ានម៉ានៅជាប់ប្រទេសថៃទើបបានប្រកាសឯករាជ្យ។តែមិនទាន់មានការទទួលស្គាល់ពីប្រទេសណានៅឡើយទេ។

នៅម៉ានីលលោកប្រាក់សុខុនបានជួបរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីដើម្បីថ្លែងអំណរគុណរឿងរឿបចំឲ្យមានបទឈប់បាញ់នៅកម្ពុជាជាលក្ខណៈឯកជនតែប៉ុណ្ណោះនិងជួបរដ្ឋមន្ត្រីការបរទេសសឹង្ហបុរីម្តងម្នាក់ជាមួយប្រទេសថៃ។a brakaseana a brak malay a singaor brak