» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7822 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697993 នាក់

កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​

​ខេត្តស្វាយរៀង​៖ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត និង​ជា​ប្រធានការិយាល័យ BLO បាវិត កាលពី​ព្រលប់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៣​នេះ​បាន​បន្ត​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ធ្វើ​លំ​ហាត់​អនុវត្ត​ល្បាត​ចល័ត​ត្រួតពិនិត្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចម្ងាយ ១៤០០​ម៉ែត្រ ពី​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​គឺ​នៅខាងមុខ​ផ្សារ​អន្តរជាតិ​តែម្តង ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ពិសេស​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​។​a drug gate 

​លោក​អភិបាលរង​ខេត្ត​បាន​ឲ្យ​ដឹងថា​:​គោលបំណង​នៃ​ការចុះ​ធ្វើ​លំ​ហាត់​អនុវត្ត​ល្បាត​ច​ល័​ត្រ​ត្រួតពិនិត្យ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​នេះ​គឺមាន​បំណង​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ចែកចាយ​ចរាចរណ៍​គ្រឿងញៀន​នៅតាម​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​។​​សម្រាប់​ប្រទេស​កម្ពុជា​យើង​មាន​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចំនួន ៤ ដែល​ត្រូវធ្វើ​លំ​ហាត់​ល្បាត​នេះ​គឺ​ទី​១​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ ។​ទី ២ មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ខេត្តស្វាយរៀង​ទី​។ ៣ មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ​ខេត្តកណ្ដាល​និង​ទី ៤ មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ខេត្តកំពត​។ ចំណែក​ខាង​ភាគ​ទី​វៀតណាម​ក៏​ធ្វើ​ដូចគ្នា​ផងដែរ​ដើម្បី​ទប់ស្កាត់​ការ​ចរាចរណ៍​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ។​

​ដោយឡែក​ប្រភពពី​មន្ត្រីជាន់ខ្ពស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​កាសែត ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៣ ដោយមាន​ការសម្របសម្រួល​ពី​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​កម្លាំង​ជំនាញ​ការិយាល័យ​ស៊ើប​ការ​ក្រៅ (​ក​១១) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ បង្ក្រាប​បទល្មើស​នៅ​ចំណុច​ផ្ទះ​លេខ​៤៦៣​អឺ ផ្លូវ​លេខ​៦ ភូមិ​បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ក្នុងការ​បង្ក្រាប​មាន ឈ្មោះ វី វ៉ាន់​នុត ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៨ ជនជាតិខ្មែរ​។ ចំណែក​វត្ថុតាង​ចាប់យក​រួមមាន​៖ គ្រឿងញៀន ប្រភេទ​កេ​តា​មីន​(Ketamine)​ទម្ងន់ ១១៨៩២​ក្រាម (១១​គីឡូ ៨៩២​ក្រាម​), គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​គ្រាប់​បៃតង​) ទម្ងន់ ៩៧៨៨​ក្រាម (៩​គីឡូ ៧៨៨​ក្រាម​), គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១៦៥៤​ក្រាម (១​គីឡូ ៦៥៤​ក្រាម​), គ្រឿងញៀន ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ៩៣៤២​ក្រាម (៩​គីឡូ ៣៤២​ក្រាម​), សារធាតុ​គីមី​មិនអាច​កំណត់​អត្តសញ្ញាណ​ទម្ងន់ ៤៥៣៤​ក្រាម​។ សរុប​គ្រឿងញៀន​ទាំងអស់​ទម្ងន់ ៣២៦៧៦​ក្រាម (៣២​គីឡូ ៦៧៦​ក្រាម​)​។​​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តាម​នីតិវិធី​។​a drug gate1 a adrug 


​