
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10799 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700970 នាក់
ភ្នំពេញ៖ប្រមុខរដ្ឋស្តីកម្ពុជាសម្តេចតេជោហ៊ុនសែនបានផ្ញើសារក្នុងនាមប្រធានព្រឹទ្ធសភាដែលអាចចាត់ទុកថាជាថ្នាក់ដឹកនាំមុនគេក្នុងចំណោមថ្នាក់ដឹកនាំប្រទេសផ្សេងទៀតដែលអបអរលោកស្រីប៉ៃតងតានស៊ីណាវ៉ាត្រាដែលទទួលបានការគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីថៃទី៣១។សារសម្តេចក៏បានរំលឹកពីការបន្តកិច្ចសហការដែលបានធ្វើកន្លងមក។សម្រាប់នាយករដ្ឋមន្ត្រីថៃប្រសិនបើជាមនុស្សមិនមែនមកពីគណបក្សភឿថៃកម្ពុជាមានការពិបាកព្រោះត្រូវកែសម្រួលគោលនយោបាយទំនាក់ទំនងឡើងវិញ។
សូមបញ្ជាក់ថាលោកស្រី Paetongtarn Shinawatra ជាកូនស្រីអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានសមាជិកសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃ ដើម្បីបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីវ័យក្មេងជាងគេត្រឹមអាយុ ៣៧ឆ្នាំប៉ុណ្ណោះ នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤នេះ។លោកស្រីជានាយករដ្ឋមន្ត្រីស្ត្រីទី០២របស់ប្រទេសថៃ បន្ទាប់ពីម្តាយមីងរបស់លោកស្រី គឺ យីងឡាក់ ស៊ីណាវ៉ាត់ និងជាត្រកូលស៊ីណាវ៉ាត់ទី៣ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីតែត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចោល។លោកស្រីប៉ៃតងតានឡើងធ្វើជានាយករដ្ឋមន្ត្រីតែ២ថ្ងៃបន្ទាប់ពីលោកសេដ្ឋាវីស៊ីនត្រូវបានតុលាការធម្មនុញ្ញថៃទម្លាក់ចោលពីតួនាទីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៤សីហា។
គណបក្សភឿថៃ (Pheu Thai) ជាបក្សដឹកនាំរដ្ឋាភិបាលចម្រុះនៅប្រទេសថៃ បានសម្រេចជ្រើសរើសអ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ជាបេក្ខជននាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជានាយករដ្ឋមន្ត្រី។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤។អ្នកស្រី ប៉ៃតងតាន ជាមេដឹកនាំគណបក្ស Pheu Thai ផ្ទាល់ ហើយត្រូវជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ដែលគេជឿថាលោកស្រីនឹងរស់នៅដឹកនាំរដ្ឋាភិបាលថៃក្រោមស្រមោលឪពុកខ្លួន ។បើប្រៀបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតីដែលមានអាយុ៤៦ឆ្នាំអ្នកស្រិប៉ៃតងតានប្អុនជិត១០ឆ្នាំតែការងារសេដ្ឋកិច្ចអ្នកស្រីមានបទពិសោធន៍ច្រើនដោយសារធ្វើការឲ្យឪពុកច្រើនឆ្នាំមកហើយ។
នៅថ្ងៃសុក្រទី១៦សីហា រដ្ឋសភាថៃបានបើកសម័យប្រជុំពិសេសមួយ ដើម្បីបោះឆ្នោតអនុម័តនាយករដ្ឋមន្ត្រីថ្មី។ បណ្តាដៃគូ នៅក្នុងក្រុមចម្រុះរបស់បក្សភឿថៃ រួមមានគណបក្ស Bhumjaithai និង Palang Pracharath ជាដើម បាននាំគ្នាអះអាងថា ពួកគេនឹងផ្តល់ការគាំទ្រដល់បេក្ខជននាយករដ្ឋមន្ត្រីរបស់ Pheu Thai ក្នុងការបោះឆ្នោត។ តាមនីតិវិធីរបស់រដ្ឋសភាថៃ អ្នកដែលត្រូវបានជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រី ត្រូវប្រមូលឱ្យបានសំឡេងគាំទ្រលើសពាក់កណ្ដាល នៃចំនួនសមាជិក រដ្ឋសភាសរុបទាំង៤៩៣រូប ខណៈក្រុមចម្រុះទាំង១១គណបក្សដឹកនាំដោយ Pheu Thai មាន១៤១អសនៈ៕