» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 458 នាក់

ម្សិលមិញ 5988 នាក់

សរុប 18745793 នាក់

ទស្សនៈ“តើចិនជានរណា ក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ឆ្នាំ២០២៥?”

 

 ទី១- តើចិនកើតទុក្ខ មិនសុខចិត្ត រឿងអ្វី?៖ម្សិលមិញនេះ ការសែត BloomBerg បានដាក់ចំណងជើងធំៗថា “ចិនទាមទារឱ្យម៉ាឡេស៊ី និងកម្ពុជាបញ្ជាក់ ឱ្យច្បាស់អំពី កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក”។ តើមនុស្សដែលមិនមាត់មិនក ពេលនេះ កើតទុក្ខមិនសុខចិត្ត ព្រោះតែអាមេរិកផ្ដល់ការអនុគ្រោះដល់កម្ពុជា និងម៉ាឡេស៊ី? ខណៈដែលមន្ត្រីក្រសួងពាណិជ្ជកម្មចិនបាននិយាយ នៅក្នុងកិច្ចប្រជុំជាមួយប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអង្គារថា ទីក្រុងប៉េកាំងមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ជាមួយនឹងរឿងរ៉ាវ មួយចំនួននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងម៉ាឡេស៊ី។ តើការព្រួយបារម្ភរបស់ចិននេះ មានជំហរបែបណា ក្នុងនាមជាមិត្តដែកថែបនឹងកម្ពុជា?a king thai china 

ទី២- អត្ថបទមុន ខ្ញុំបានសរសេរថា “រវាងពួកម៉ាក និងបងប្អូន” មួយណាក៏បាន ឱ្យតែបានប្រយោជន៍ ដោយមិនខុសពីពាក្យមួយឃ្លាថា “ឆ្មាស ឆ្មាខ្មៅ សំខាន់ចាប់កណ្ដុរបាន”។ ប្រសិនជាបងប្អូនបានអានសៀវភៅ “ស៊ី ជិនពីង៖ អភិបាលកិច្ចប្រទេសចិន” បន្ថែមទៀត ប្រហែលជាបងប្អូន ឈ្វេងយល់ស៊ីជម្រៅជាងខ្ញុំ ទៅទៀត ប៉ុន្តែខណៈនេះ យើងត្រឹមតែអង្គុយគិតគ្នាថា “មិត្តរបស់ខ្លួនជាកម្ពុជា កំពុងឈ្លោះគ្នាជាមួយប្អូនខ្លួនឯង (ថៃ) ហេតុអ្វី ចិនទៅសមយុទ្ធយោធាជាមួយប្អូនខ្លួនឯង (ថៃ)? ហើយសង្រ្គាមមិនទាន់ចប់សព្វគ្រប់ ហេតុអ្វីឱ្យប្អូនទៅ (ស្ដេចថៃ) ទៅលេង? រឿងសមយុទ្ធ រឿងទៅទស្សនកិច្ចជាប្រវត្តិសាស្រ្ត ពេលដែលស្ថានការណ៍ស្ងប់ស្ងាត់ ក៏មិនទាន់ហួសពេលដែរ តែនេះប្រហែលជាមានអ្វីម្យ៉ាង ស្របតាមការសន្មតខ្លះថា “អំឡុងពេលស្ដេចថៃយោងទស្សនៈនៅចិន ថៃបង្កព្យុះភ្លៀង បាញ់សម្លាប់ជនស៊ីវិលនៅតំបន់ព្រៃចាន់នាថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៥? មនុស្សគិតប្រយោជន៍រៀងខ្លួន! ប្រទេសមួយៗគិតប្រយោជន៍រៀងៗខ្លួន ដូច្នេះការដែលមិនងាករេទៅនរណា រក្សាលំនឹងតុល្យភាពនេះ ប្រៀបបានដូចជា កម្ពុជាឈរក្ដាប់ដៃឱ្យណែន មើលថា នរណាជាមិត្តពិតប្រាកដ ហើយនរណាជាមិត្តដែលតែងតែមានសេណារីយូក្រោយខ្នង?

ទី៣- ន័យខាងលើ! ពុំបានន័យថា មហាយក្សចិនអាក្រក់ដាក់កម្ពុជាទេ ប៉ុន្តែប្រហែលជា ចង់ប្រាប់កម្ពុជាឱ្យចេះរស់ខ្លួនឯង។ ខ្ញុំធ្លាប់សរសេរថា “កម្ពុជាឆ្លើយទៅចិន មិនស្ទាក់ស្ទើរ! ត្រង់ថា រឿងពន្ធគយ១៩% ដោយអាមេរិកបន្ធូរបន្ថយ ក្រោយកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ ដែលចិនបារម្ភ ចង់ឱ្យកម្ពុជា និងម៉ាឡេស៊ីឆ្លើយ សូម្បីតែ “ថៃ” ជាប្អូនខ្លួនឯងរបស់ចិន ក៏ទទួលបានដែរ ប៉ុន្តែទង្វើក្រឡេចក្រឡុច ផ្អាកកិច្ចព្រមព្រៀងស្រេចតែចិត្តរបស់ថៃទេតើ ដែលនាំឱ្យអាមេរិកដកសេចក្ដីទុកចិត្ត ផ្អាកចរចា ដើម្បីដាក់សម្ពាធឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាព ដែលមានត្រាំជាសាក្សី។ ចុះរឿងនេះ តើចិនមានដែលដាក់សម្ពាធ ជាសំណួរចំហរទៅថៃទេ ចំពោះរឿងនេះ? ភាពក្រឡេចក្រឡុច មិនគួរត្រូវបានកាន់ជើងទេ ព្រោះហេតុផលនេះហើយ ដែលអ្នកតូចតាចតែងរងគ្រោះ!

ទី៤- ចំពោះម៉ាឡេស៊ី អាចជាដៃគូជាមួយកម្ពុជាត្រង់ថា ពាណិជ្ជកម្មអន្តរជាតិ ត្រូវការមនុស្សស្មោះត្រង់ដូចម៉ាឡេស៊ី ហើយយល់ពីសុខទុក្ខគ្នា ទៅវិញទៅមក មិនមែន “ខ្មែរអ្នកទិញ” ហើយដៀលថា ខ្មែរអ្នកសុំទានឡើយ (*ប្រជាជនថែដែលនិយាយជាសាធារណៈ)។ ដូច្នេះ អ្នកដែលចិនត្រូវចោទសួរមុនគេ មិនមែនជាកម្ពុជាទេ តែជាថៃទៅវិញទេ ព្រោះសូម្បី អនុទីន ក៏យកទ័ពខ្មែរ១៨រូប ទៅធ្វើចំណាប់ខ្មាំង ទាមទារពន្ធ២% ពីត្រាំទៀតដែរ? ទោះយ៉ាងណាក៏ដោយ “សាច់គេ បងប្អូនគេ” យើង គឺគ្រាន់តែមិត្តប៉ុណ្ណោះ? មនុស្សស្មោះត្រង់ស្វែងរកមិត្តល្អ ហើយមនុស្សចាក់ក្រោយខ្នង ស៊ីសូម្បីសាច់ឯង! តើចិនជានរណា?

បងប្អូនអ្នកអាន ជាទីរាប់អាន! ខ្ញុំដឹងថា បងប្អូនខ្លះស្បើយចិត្តតាមដានរឿងនេះ ព្រោះមើលទៅស្មុគស្មាញ ប៉ុន្តែយើងគឺជាចំណែកធំណាស់ដែលជាអ្នកដឹងឮសាច់រឿងនេះ ជាមួយនឹងសំឡេងចូលរួមជាធ្លុងមួយ។ វិនាទីនេះ ឬស្អែក យើងមិនដឹងថាយ៉ាងណាទេ ប៉ុន្តែសូម្បីចងចាំថា “បើគេនៅបន្តឈ្លានពាន យើងដាច់ខាតត្រូវបន្តការពារ ហើយវិធីសាស្រ្តការពារដ៏ល្អបំផុត គឺធ្វើខ្លួនឯងឱ្យខ្លាំង (កំពឹសពុល)។ សាមគ្គីជាកូនសោ!បងប្អូនដែលបានអានចប់ ក្នុងរាត្រីនេះ សូមខម្មិនខាងក្រោមណា និងចែករំលែក (Share) ទៅបងប្អូនដទៃ!។ពីខ្ញុំបាទ ឡាំ ឡាយ ចុងប៊ិកអង្គរa china brrak thai a net trum