» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10127 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700298 នាក់

មេធាវី​៖​ហាម​យកឈ្មោះ​លោក កឹម សុខា ភ្ជាប់​ជាមួយ​ក្រុម ដែលមាន​បំណង​បង្កើត​គណបក្ស​ថ្មី​!

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ចេ​ញូ​សេចក្តីថ្លែងការណ៍​មួយ​ហាម​មិន​ឲ្យ​មាន​ក្រុម​ណា​ដែលមាន​បំណង​បង្កើត​បង្កើត​គណបក្សនយោបាយ​ថ្មី ឬ​ចលនានយោបាយ​ណាមួយ យកឈ្មោះ​លោក កឹម សុខា ភ្ជាប់​ជាមួយ​នោះទេ ។​a kem sokha 

​ទាក់ទង​នឹង​ការព្រមាន​របស់​សហ​មេ​ធា​វី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា នេះ លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្តតាកែវ ហើយ​ដែល​ពេលនេះ​កំពុង​ស្វះ​ស្វែងរក​ច្រក ដើម្បី​បង្កើត​គណបក្ស​ថ្មី​មួយ​ដែរនោះ បាន​បកស្រាយ​ប្រាប់​កាសែត ថា “​ខ្ញុំ​មិនដឹងថា មាន​អស់លោក​ណា​យកឈ្មោះ​លោក​ទៅប្រើ​ទេ តែ​សម្រាប់​ខ្ញុំ ខ្ញុំ​បាន​បញ្ជាក់ជូន​សាធារណជន ក៏ដូចជា​អ្នកសារព័ត៌មាន​ច្រើន​ហើយ ការបង្កើត​គណបក្ស​ថ្មី​នេះ​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​ប្រធាន កឹម សុខា នោះទេ លោក​មិន​ហ៊ាន​ជជែក​រឿង​នយោបាយ ឬ​ធ្វើ​សកម្មភាព​នយោបាយ​ទេ ហើយ​លោក​ក៏​មិនដែល​ជជែក​អ្វី​ជាមួយ​ខ្ញុំ ទាក់ទង​ទៅនឹង​ការបង្កើត​គណបក្ស​ដែរ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​បានលើកឡើង ក្រែងលោ​សារព័ត៌មាន​ខ្លះ​យកទៅ​បកស្រាយ​ខុស​ខុស ដែល​ខ្ញុំ​ធ្លាប់បាន​លើកឡើងថា ក្នុងករណី មិនមែន​តែ​លោក​ប្រធាន កឹម សុខា ទេ ក្នុងករណី​បុគ្គល​ណា ឬ​សមាសភាព​ណា ក៏ដោយ អ្នកនយោបាយ​ណាក៏ដោយ ដែលជា​អតីត​គណបក្សប្រឆាំង អាចមាន​លទ្ធភាព​មក​ដឹកនាំ​នយោបាយ​វិញ មាន​សក្តានុពល​នយោបាយ អាច​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​បាន យើង​នឹង​ផ្អាក​សកម្មភាព​នយោបាយ ឬ​សកម្មភាព​គណបក្ស​ថ្មី​នេះ​តែម្ដង​។ យើង​មិន​បន្ត​ប្រកួតប្រជែង​គ្នាឯង​ទេ ដើម្បី​ទុក​ឱកាស​ឲ្យ​ថ្នាក់ដឹកនាំ​ណាមួយ ដែលមាន​សក្តានុពល ឬ​មាន​ប្រជាប្រិយភាព​អាច​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​បាន​នោះ​”​។​

​សូមបញ្ជាក់ថា​លោក ចាន់ ចេ​ន ជា​មេធាវី​មួយរូប ក្នុងចំណោម​សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន ប្រាប់​អ្នកសារព័ត៌មាន​ថា ថ្មីៗ​នេះ​មាន​អ្នកនយោបាយ​ខ្លះ​យកឈ្មោះ​លោក កឹម សុខា ទៅ​ភ្ជាប់​ជាមួយ​សកម្មភាព​របស់​ខ្លួន ឬ​ចលនា​ផ្សេងៗ ជាពិសេស​បាន​យកទៅ​ភ្នាល់​គ្នា​ក្នុង​រឿង​នយោបាយ​ជាដើម ហើយ​ក៏មាន​អ្នកនយោបាយ​ខ្លះ ដែល​បាន​បង្កើត​គណបក្ស​ថ្មី ក៏បាន​យកឈ្មោះ​លោក កឹម សុខា ទៅ​កៀងគរ​កម្លាំង និង​ធ្វើ​សារ​នយោបាយ ដើម្បី​ប្រជាប្រិយភាព​នយោបាយ​ទៀតផង​។​
​

លោក កឹម សុខា ត្រូវបាន​ចាប់ និង​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌព្រមជាមួយគ្នាតុលការកំពូលបានរំលាយគនបក្សសង្គ្រាះជាតិនៅថ្ងៃទី១៦វិច្ឆិកា២០១៧និងហាមមន្ត្រីគណបក្ស១១៨រូបមិនឲ្យធ្វើនយោបាយ​៥ឆ្នាំ​។ក្រោយមក​លោកកឹមសុខាត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ការឃុំខ្លួន​តែ​ហាម​ចេញទៅ​បរ​ទេស​និង​ធ្វើ​សកម្មភាព​នយោបាយ​!៕a kem lawyer a kem lawyer1 

​