» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7642 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697813 នាក់

ដំឡូងមីក្នុងដើមឆ្នាំ ២០២៦ ទាំងក្រៀម ទាំងស្រស់ មានតម្លៃគ្រាន់ជាងឆ្នាំមុន

 

មណ្ឌលគិរី៖ ដំឡូងមីក្នុងដើមឆ្នាំ ២០២៦ទាំងក្រៀមទាំងស្រស់មានតម្លៃខ្ពស់ជាងឆ្នាំមុន បើធៀបនឹងរយៈពេលនៃការប្រមូលផលដើមរដូវដូចគ្នា ។នេះបើតាមការបញ្ជាក់ពីក្រុមឈ្មួញកណ្ដាល ដែលប្រមូលទិញដំឡូងមីយកទៅលក់បន្តនៅប្រទេសវៀតណាម ដែលមានទីតាំង នៅភូមិអូររណាឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ឲ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២៦។a potato1 

លោក យិន ប៉ូរាអ្នក ដែលកំពុងប្រមូលទិញដំឡូងមី បានប្រាប់អ្នកសារពត៌មានថា ឆ្នាំនេះតម្លៃដំឡូងមីដែលគាត់ប្រមូលទិញគឺមានតម្លៃខ្ពស់ជាងជាងឆ្នាំមុន ដោយសារតែកាលពីឆ្នាំ២០២៥ តម្លៃដំឡូងមីគាត់ទិញត្រឹមតែ ៣០០ រៀលចុះក្រោមរហូតដល់តម្លៃ១៨០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ដោយឡែកដើមឆ្នាំ២០២៦ គាត់បានទិញតម្លៃដំឡូងមី តម្លៃចន្លោះ ចាប់ពី ៣១០ រៀលដល់ ៣២០ រៀលក្នុងមួយគីឡូក្រាមទៅតាមគុណភាពនៃដំឡូង។ ប៉ុន្តែលោកថាដំឡូងមីឆ្នាំ២០២៦នេះ គាត់ប្រមូលទិញបានចំនួនតិចជាងឆ្នាំមុនៗ ដោយក្នុងមួយថ្ងៃគាត់ទិញបានត្រឹមតែ៧០តោនទៅ៨០តោនប៉ុណ្ណោះ ទិន្នផលដំឡូងរបស់កសិករហាក់ដូចធ្លាក់ចុះបន្តិច។ចឹងតើបានឡើងថ្លៃ។

កសិករម្នាក់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ឈ្មោះ សំ ភាក់ បានអះអាងថា ឆ្នាំនេះគាត់ដាំដំឡូងមីលើផ្ទៃដី១០ហិកតា ទិន្នផលមធ្យមចន្លោះពី១៥តោនទៅ២០តោន គាត់កត់សម្គាល់ថា គាត់ទទួលបានផលខ្ពស់ជាងឆ្នាំមុនទៅទៀត ប៉ុន្តែសម្រាប់បងប្អូនកសិករផ្សេងៗ ទទួលបានទិន្នផលទាប ប្រហែលពាក់ព័ន្ធទៅនិងកត្តាការថែរទាំមិនដល់។ លោកបន្តថា កត្តាថែរទាំ ការជ្រើសរើសពូជដំណាំដំឡូមីត្រឹមត្រូវ វាជារឿងសំខាន់ណាស់ ចំពោះការទទួលបានទិន្នផលទាបឬខ្ពស់។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មនេសាទនិងរុក្ខប្រម៉ាញ់ខេត្តមណ្ឌលគិរីឲ្យដឹងថា សម្រាប់ដំណាំដំឡូងមីឆ្នាំ២០២៦នេះ ដំណាំដំឡូងមីទូរទាំងខេត្ត អនុវត្តបានលើផ្ទៃដីចំនួន ២២ ៨៩៣ ហិកតា។ ការងារប្រមូលផលដំណាំឧស្សាហកម្មរយៈពេលខ្លី សម្រាប់ ដំណាំដំឡូងមី ផ្ទៃដីប្រមូលផលសរុបចំនួន ១៧ ១៣៧ហិកតា ស្មើនឹង ៧៤,៨៦% នៃផ្ទៃដីអនុវត្តបាន ទិន្នផលមធ្យមចំនួន ១៤,៨៩៧តោន/ហិកតា បរិមាណផលសរុបចំនួន ២៥៥ ២៨៥តោន (ដំឡូងមីស្រស់តម្លៃ ៣០៥-៣៣០៛/គក្រ) ៕a potato