» ពលរដ្ឋ​តវ៉ា​រឿង​ក្រុមហ៊ុន យិ​ជៀ ដាក់​កុងត្រូល​បិទផ្លូវ រួច​រុះរើ​បា​រ៉ា​ស​កុងត្រូល មិនអោយ​ដើរ​ឆ្លងកាត់​មិនដោះស្រាយបែជាចាប់ខ្លួន​មនុស្ស​៧​នាក់ ចាប់​ទាំង​លោក ហ៊ុន សុខា ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​ម្នាក់ទៀត​!​ហេតុ​អី​? » រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការចេញ​បញ្ញត្តិ​ហាម​មិនឲ្យ​បណ្តាញ​លូ​ឯកជន​គ្មានច្បាប់ត​ភ្ជាប់​បណ្តាញ​លូ​រដ្ឋ​ » រឿង​ព្រះរាជអាជ្ញារង​លួច​ដេក​ជាមួយ​ស្រី​ប្រពន្ធ​តាម​ទាន់​អា​ឡូ​វ​បង្ហាញមុខ​ស្រី​ស្នេហ៍​ទៀត​! » ចាប់បាន​ចោរលួច​លុយ​២​លាន​ដុល្លារ​ជា​មន្ត្រី​យោធា​បញ្ជាការដ្ឋាន​អង្គរ​ក្ស័​!? » រឿង​បង្ក្រាប​ព្រៃឈើ​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​ប្រកាស​ដាក់​ជីវិត​!? » កញ្ញា​ម៉ា​រី​បង្ហាញ​ជំនូន​មុនពេល​ចូល​រោងការ​ថ្ងៃទី​៤​សីហា​ » ពេញចិត្តកញ្ញាស៊ូស៊ិរីការត្រង់ណា? » ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​ចិន​បិទផ្លូវ​កំពុង​ស្វែងរក​ការដោះលែង​គ្នីគ្នា​វិញ​ » លោក ឌី​ម សួន​ណាត​ម្ចាស់ ក្រុមហ៊ុន Enarita​ថៅកែ​ជួញ​ដីឡូត៍​ត្រូវបាន​ឃាត់ខ្លួន​ព្រោះ​ចេញ​មូល​ប្ប​ទា​នប​ត្រ័​មានតម្លៃ​ជាំ​ង​២០០​លាន​ដុល្លារ​តែ​អត់​សាច់ប្រាក់​ » សហរដ្ឋអាមេរិក ប្រកាស​បន្ត​គាំទ្រ​រដ្ឋាភិបាល​ថៃ​សម័យ​លោក​ប្រា​យុទ្ធ​ក្នុងការ​ដើរតួនាទី​ជា​អ្នកដឹកនាំ​ក្នុង​តំបន់​! » ទូក​អូស​លៀស​ក្នុង រដូវ​បិទ​នេសាទ​គឺមាន​ឈ្មោះ​ចែ​វណ្ណ​នី​និង​ឈ្មោះ​តា​ម៉ុង​នៅ​ស្រុក​ក្រគរ​ជា​អ្នកដើរ​យកលុយ​ញ៉ុ​ក​មាត់​មន្ត្រី​?! » ស្រីក្មេង​ស្រឡាញ់​ទូរ​សព្ទ​ជាង​ប្តី​សុខចិត្ត​ស្លាប់​! » អាមេរិក​ចាប់ខ្លួន​អតីត​ប្រធានាធិបតី​ប៉េ​រូ​បញ្ជូនមក​ប្រទេស​ដើម​វិញ​ពាក់​ព​ន្ធ័​រឿង​ពុករលួយ​ » ចៅហ្វាយខេត្ត​មាន​ស្រី​ត្រូវ​អស់តំណែង​លោកសង្ឃ​មាន​ស្រីក្មេង​ត្រូវគេ​ទុកអោយ​រាស្ត្រ​គោរពបូជា​?​ចម្លែក​មែន ខេត្តបន្ទាយមានជ័យ ? » ស្រី​ខេ​កម្ម​ការ​នី​អនាម័យ​ម្នាក់​សម្លេង​សមនិង​មាឌ​ធ្វើ​ឲ្យ​រញ្ជួយ​ឆាក​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 484 នាក់

ម្សិលមិញ 5718 នាក់

សរុប 2556298 នាក់

កម្មករ​រោងចក្រ​សេង​យ៉ាវ​ធ្វើបាតុកម្ម​ព្រោះ​កាត់​ប្រាក់ខែ​ថ្ងៃ​បោះឆ្នោត​!


​ស្វាយរៀង ៖ ក្រុមកម្មករ​កម្មការិនី រោងចក្រ ផលិត​អំពូល​ភ្លើង “​សេង​យ៉ាវ​”​ស្ថិតក្នុង​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង ប្រមាណ​១៤០០ នាក់​ធ្វើ​កូដកម្ម អស់​រយៈពេល​ពីរ​ថ្ងៃ​មកហើយ ដោយ​ចាប់ ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ ដោយសារ​ថៅកែ​រោងចក្រ កាត់​ប្រាក់ខែ ក្នុង​ថ្ងៃ​បោះឆ្នោត​២​ថ្ងៃ និង​ទាមទារ នូវ​លក្ខខណ្ឌ​មួយចំនួន​ផងដែរ​។​a woker svay 

​តំណាង​កម្មករ បាន​ឲ្យ​ដឹងថា ការធ្វើ​កូដកម្ម​នេះ គឺ​ពួកគាត់ ទាមទារ​ឲ្យ​ខាង​ថៅកែ​រោងចក្រ​ខាងលើ នូវ​លក្ខខណ្ឌ ១៣​ចំណុច តែ​ករណី​សំខាន់ មានតែ ៤​ចំណុច​ទេ ដែល​ក្រុមកម្មករ​ចង់បាន ៖ ទី​១.​សុំ​ឲ្យ​ជ្រើសរើស​សហជីព​ដោយ​ខ្លួន ឯង​ក្នុង រោងចក្រ ទី​២. សុំ​ដោះស្រាយ​រឿង​កាត់លុយ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​បោះឆ្នោត ទី​៣. សូមកុំ​ឲ្យ ក្រុមហ៊ុន​ធ្វើ​ខុស​នឹង​គោលការណ៍​ច្បាប់​កំណត់ ដូចជា​ថ្ងៃ​ចូល​ពិធី​សំណេះ​សំ​ណាស ជាមួយ​លោកជំទាវ មែន សំអន ក្រុមហ៊ុន​ឲ្យ​តែ​កម្មករ​ពេញសិទ្ធិ​ទៅ​ចូលរួម ចំណែក​កម្មករ មិន​ពេញសិទ្ធិ​មិន​អនុញ្ញាត​ឲ្យ​ទៅ​ចូលរួម ហើយ​កាត់​ប្រាក់​ឈ្នួល​ថែមទៀត​។​

​ដោយឡែក​លក្ខខណ្ឌ​ចំនួន​១០​ទៀត​រួមមាន ៖១ កុំ​កៀបសង្កត់​កម្មករ ពេល​ថែម ម៉ោង ២​សូមកុំ​បញ្ឈប់​កម្មករ ដោយ​គ្មាន​មូលហេតុ, ៣ សូម​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​ដូចជា បញ្ហា​សុខភាព ថ្នាំពេទ្យ បន្ទប់ទឹក បង្គន់​មិន​ស្អាត, ៤ សូម​ឲ្យ​ក្រុមហ៊ុន​ប​ន្ថយ​ចំនួន សម្ភាៈ ផលិត​,៥ សូម​លុយ​ជំនាញ​បន្ថែម​,៦ សូម​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​លុយ​សុខភាព​,៧ ស្នើសុំ​កម្មករ​ជំនាញ ធ្វើការ​បាន​២​ខែ សុំចូល​ជា​កម្មករ​ពេញសិទ្ធិ, ៨ សូម​ក្រុមហ៊ុន​អនុញ្ញាត ឲ្យ​កម្មករ​ប្រើប្រាស់ ការឈប់​សម្រាក​ប្រចាំឆ្នាំ​នៅមាន​ធុរៈ​ផ្សេងៗ​,៩ សូម​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត​ច្បាប់​កម្មការិនី មាន​ផ្ទៃពោះ​ទៅពិនិត្យ​សុខភាព​១​ម្ដង ដោយ​រក្សា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ នៅ​ដដែល, ១០ ពេល​បញ្ឈប់​កម្មករ​ចេ​ញ​ពី​ការងារ សូម​ឲ្យ​បើកប្រាក់​ឈ្នួល មិន​ឲ្យ​លើសពី ៤៨​ម៉ោង និង​ក្រុមហ៊ុន​ធ្វើការ​បន្ថែម​ម៉ោង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​ចុងខែ​។​មិនទាន់​ដឹងថា​តើ​មន្ទីរ​ការងារ​ខេត្តស្វាយរៀង​មាន​ដំណោះស្រាយ​បែប​ម៉េច​ជាមួយ​ថៅកែ​រោងចក្រ​ឡើយ​ព្រោះ​បញ្ហា​ខ្លះ​ពាក់​ព​ន្ធ័​ការសម្រេច​របស់​រដ្ឋាភិបាល​ឲ្យ​ឈប់​ទៅ​បោះឆ្នោត​៕a woker svay1