» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10430 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700601 នាក់

កូរ៉េខាងត្បូង​សន្យា​ផ្តល់​កូតា​ពលករ​ឲ្យ​កម្ពុ​ជាជាង​១​ម៉ឺន​សម្រាប់​ឆ្នាំ​២០២៣

​ភ្នំពេញ​៖ ប្រទេស​កូរ៉េខាងត្បូង សន្យាថា នឹង​បង្កើន​កូតា​ពលករ​កម្ពុជា ឱ្យបាន​លើស​មួយ​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០២៣ ដោយសារ​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ ក្នុង​វិស័យ​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ទទួលបាន​ការពេញចិត្ត​ពី​និយោជិត ។​​នេះ​ជា​កិច្ចពិភាក្សា​រវាង លោក​បណ្ឌិត UH SOOBONG ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីស្តីការក្រសួង​ការងារ ។​a ith korea 

លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន លើកឡើងថា សាធារណរដ្ឋ​កូរ៉េ​ជា​មិត្ត​ដ៏​ល្អ ដែល​បាន​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​ការទូត និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​យើង​ទាំងពីរ បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​​បើ​ទោះ​ស្ថិតក្នុង​ដំណាក់កាល​កូ​វីដ​-១៩ ក្តី សាធារណរដ្ឋ​កូរ៉េ នៅតែ​បន្ត​ជ្រើសរើស​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​ទីនោះ ព្រមទាំង​មើលថែទាំ និង​គាំពារ​ពលករ​កម្ពុជា​បាន​យ៉ាង​ល្អ​ទៀតផង​។ លោក​បណ្ឌិត អ៊ិត សំហេង បាន​ថ្លែងអំណរគុណ​ដល់ ក្រសួង​មុខរបរ និង​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​យកចិត្តទុកដាក់​ផ្តល់​សេវា​ការងារ​ជូន​ដល់​ពលករ​កម្ពុជា បាន​យ៉ាង​ល្អ ដោយ​នៅក្នុង​ឆ្នាំ​២០២៣​នេះ ភាគី​កូរ៉េ​សន្យា ផ្តល់​កូតា​ជូន​ពលករ​កម្ពុជា ជាង​មួយ​ម៉ឺន​នាក់​ទៀត​នោះ តាមរយៈ​គណៈកម្មាធិកា​រ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស (MTOSB) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​នឹងធ្វើ​ការជ្រើសរើស​ពលក​រ​កម្ពុជា ដែលមាន​សមត្ថភាព និង​ឧស្សាហ៍​ព្យាយាម​ក្នុងការ​បំពេញការងារ​ជូន​ដល់​និយោជក​កូរ៉េ ឱ្យ​កាន់​តែមាន​ផលិតភាព​ខ្ពស់​។​

​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ បានបញ្ជាក់​ជូន​លោក​រដ្ឋមន្ត្រី​ថា ភាគី​កូរ៉េ​នឹង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ដល់​ពលករ​បរទេស ដែល​ចប់​អាណត្តិ​ការងារ​នៅ​កូរ៉េ ដោយ​ក្នុងនោះ​កម្ពុជា​អាច​នឹង​ក្លាយជា​ប្រទេស​អាទិភាព​ដែល​ទទួលបាន​ពី​គម្រោង​ថ្មី​នេះ ដោយ​គម្រោង​នេះ​មាន​គោលដៅ​ផ្តល់ប្រាក់​កម្ចី​ជួយ​ដល់​ពលករ ដើម្បី​អាច​បើក​អាជីវកម្ម​មួយ​បាន​សមរម្យ និង​មាន​ប្រាក់ចំណូល​បាន​យ៉ាង​ប្រសើរ​។​

​លោក​បណ្ឌិត អ៊ិត សំហេង សម្តែង​ការរីករាយ​ចំពោះ​គម្រោង ដែល​ភាគី​កូរ៉េ​ជួយ​បណ្តុះបណ្តាល​ជំនាញ​ដល់​ពលករ​បរទេស​ដែល​ចប់​អណ​ត្តិ​ការងារ​នៅ​កូរ៉េ ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​ដ៏​ជាក់លាក់​មួយ ដើម្បី​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​។ លោក​រដ្ឋមន្ត្រី ចង់ឱ្យ​ពលករ​កម្ពុជា ស្ថិតក្នុង​អាទិភាព​ខ្ពស់​មួយ ក្នុងចំណោម​ប្រទេស​ដទៃទៀត ដែល​កូរ៉េ​គិតថា នឹងធ្វើ​ការជ្រើសរើស​.​។​

​សូមបញ្ជាក់ថា​លោក ប៉ាក​ជុង​វូ​ក​(Park Jung Wook) ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ដែល​ទើប ត្រូវបានតែងតាំង​ថ្មី​បាន​ឲ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង បាន​កើន​ឡើងដល់ ១​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០២២​។ បន្ថែម​ពីលើ​នោះ កូរ៉េខាងត្បូង ជា​ប្រទេស​ឈរ​ចំណាត់ថ្នាក់​លេខ​២ សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​។ ជាពិសេស ជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា​ជាដើម នឹង​ជំរុញ​ឱ្យ​អ្នកវិនិយោគ​កូរ៉េខាងត្បូង មកកាន់​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​។​នេះ​បើ​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ។​a ith korea1 
​